ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស470ឆក់​ជីវិត​មនុស្សអស់2​​បើក​​រត់ ​បង្ខំចិត្ត​បា.ញ់​​​បែក​​​​ក​ង់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា យុវជន​ម្នាក់​បាន​​ស្លា.ប់ ​និងម្នាក់ទៀតរង​​របួសធ្ងន់​នៅ​ក្នុង​​ហេតុ​​ការ​ណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ កាលពី​វេលា​ម៉ោង​​០៣​​ទៀបភ្លឺ​ថ្ងៃ​ទី​២៣​ វិច្ឆិកា ស្ថិតនៅ​ផ្លូវ​លេខ​១ ស្ថិតនៅ​​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​​​បាត់ដំបង​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ព​ណ៌​.​ស គ្មាន​ស្លាក​លេខ បានបើក​​បុក​​អ្នក​ជិះ​ម៉ូតូ​របស់​ជន​រង​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា យុវជន​ម្នាក់​បាន​​ស្លាប់ ​និងម្នាក់ទៀតរង​​របួសធ្ងន់​នៅ​ក្នុង​​ហេតុ​​ការ​ណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ កាលពី​វេលា​ម៉ោង​​០៣​​ទៀបភ្លឺ​ថ្ងៃ​ទី​២៣​ វិច្ឆិកា ស្ថិតនៅ​ផ្លូវ​លេខ​១ ស្ថិតនៅ​​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​​​បាត់ដំបង​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ព​ណ៌​.​ស គ្មាន​ស្លាក​លេខ បានបើក​​បុក​​អ្នក​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​​ទាំង២នាក់កំពុងធ្វើ​ដំណើរ ។

​ប្រភពឱ្យ​ដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់​ឈ្មោះ​​បុល អាយុ​២៤​​ឆ្នាំ (ស្លាប់​នៅ​នឹងកន្លែង)​ និង​​ម្នាក់ទៀត​ឈ្មោះ​​អឿ​ន សុ​ភ័​ក្រ្ត​ អាយុ​៣៣​ឆ្នាំ រង​​របួសធ្ងន់ ​ត្រូវបញ្ជូនទៅសង្គ្រោះ តែ​ស្លាប់ដូចគ្នា ​​។ ​ទាំង​២​នាក់​រស់​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខបាត់​សំ​បង​1J-4524​ ។

ដោយឡែក​ ខាង​រថយន្ត​បង្ក​ ក្រោយ​ពី​បុក​មនុស្ស​ស្លាប់​​ហើយ បាន​បើក​រត់​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​បើ​តាម​ប្រភព​​ថា រថយន្ត​នោះ ​ទំនងជា​ត្រូវ​សមត្ថកិច្ច​បាញ់​បែក​​កង់​​ផង ហើយ​បាន​បាត់​ខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​​ស​ង្កែ ខណៈ​​​សមត្ថកិច្ច​ដែល​ដេញ​តាម​បាន​អះ​អាង​ថា បាន​បាត់ដាន​នៅ​ក្នុង​ទឹកដី​ស្រុក​នេះ ។