ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ៨ខ្នង ធ្វើឱ្យ​មនុស្សរត់ប្រញាយចេញ​​​​​ស្ទើរដាច់​ព្រលឹង​

7 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖​ ផ្ទះ​​ប្រជា​ពលរដ្ឋ​៨​ខ្នង ដែលសង់​លយ​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត ស្ថិ​តនៅចំណុចភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ បាន​បាក់​រអិល​ចូល​ក្នុង​ស្ទឹង​​បន្តបន្ទាប់ ដែល​ហេតុការណ៍នេះបង្ក​ឱ្យភ្ញាក់​ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​២២ ​វិច្ឆិកា ២០១៦ បន្ទាប់​ការប្រហារ​ដោយ​សារ​​ទឹកភ្លៀង​​ហូរ​ខ្លាំងពេក​​នៅ​មាត់​ស្ទឹង ដោយមនុស្ស​នាំគ្នា​រត់ទាន់ ​មិន​មាន​អ្នករងគ្រោះ​ថ្នាក់នោះទេ ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរសង្កាត់ ​និង​នគរបាលបាន​ទៅ​ពិនិត្យកន្លែង​កើតហេតុ ក៏បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ភ្លៀង ធ្លាក់​​ខ្លាំង តាំងពី​យប់រហូតដល់​ម៉ោង​១០ព្រឹកថ្ងៃ​ទី​២២ ​វិច្ឆិកា នោះ ​បណ្ដាល​ឱ្យទឹកស្ទឹងព្រែក​ត្នោតហូរខ្លាំងច្រោះ​ដី និងប​ណ្ដា​ល​ឱ្យ​រអិល​បាក់​មាត់​​ស្ទឹងចូល​ក្នុង​ស្ទឹង ធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋចំនួន​៨​ខ្នង ត្រូវបាក់​រអិលធ្លាក់ចូល​ស្ទឹង ប៉ុន្តែ​មិន​បណ្ដាល​​ឱ្យ​មនុស្សរង​របួស ឬ​ស្លាប់​នោះ​​ទេ ។ ផ្ទះ​​ពលរដ្ឋ​ទាំងនោះ ជា​ផ្ទះឈើប្រក់ស​ង្ក័​សី សង់​នៅ​ជាប់​និង​ច្រាំង​ស្ទឹង លយ​ចូល​ទៅ​ក្នុង​ស្ទឹង ពេល​ទឹកស្ទឹង​ហូរ​ខ្លាំង ច្រោះ​ដី ខាង​ក្រោម ក៏​បណ្ដាល​អោយ រអិល បាក់​ច្រាំង ស្ទឹង និង​ផ្ទះ មក​តែ​ម្ដង​។ ផ្ទះ​ទាំងនោះ​​មិន​បាន​បាក់​ខ្ទេច​ទាំងស្រុង​ទេ ម្ចាស់ផ្ទះអាច​រុះរើចេញ យក​ទៅ​សង់​នៅ​កន្លែង​ផ្សេង​វិញ​បាន​ និង​សម្ភា​រ​នៅ​ក្នុ​ផ្ទះ ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជញ្ជូន​ចេញ​ទាន់​បាន​គ្រប់​ៗ​ដែរ​។

ប្រជាពលរដ្ឋ​រង​គ្រោះ​​បាន​ឱ្យដឹង​ថា ពួក​គាត់​ជា​ប្រជាជនក្រីក្រ គ្មាន​ដី​សំរាប់​សាងសង់​ផ្ទះ  មក​សង់ផ្ទះ​នៅលើ​ដី​ចំណី​មាត់​ស្ទឹង លយ​ចូល​ក្នុង​ស្ទឹង ។ ពេល​ថ្មី​ៗ​នេះ ដី​ច្រាំង​ស្ទឹងបាន​រអិល​បាក់ជា​បន្តបន្ទាប់ មក​ដល់​ជើង​សសរផ្ទះ ដោយសារទឹកស្ទឹង​ហូរ​ខ្លាំង ។

បើ​ទោះបីជា​ដឹង​ថា ដី​ច្រាំង​ស្ទឹង និង​រអិលបាក់នាំ​យក​ទាំង​ផ្ទះ នៅ​ថ្ងៃ​ណាមួយ ក៏​ដោយ​ចុះ ក៏​ទ្រាំ​រស់នៅ​ទាំង ក្តី​ព្រួយបារម្ភ ។ ​​បន្ទាប់​​​ពីមាន​ភ្លៀងធ្លាក់​ខ្លាំង​ច្រើ​បម៉ោង​ ​ធ្វើឱ្យ​​បាក់​ច្រាំងរអិល​ផ្ទះ​ពួក​គាត់​​ទៅ​ក្នុង​ស្ទឹង មិន​អាចរស់នៅ​ទៀត​បាន ត្រូវតែ​បង្ខំចិត្តរុះរើ​​​ចេញ​តែ​ម្ដង ៕