ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនក្រុម ចោរឆ.ក់កាបូបពីពលរដ្ឋបាន២នាក់

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កណ្តាលស្ទឹង​សហការ​ជាមួយ​នគរបាល​ស្រុក​បាទី និង​នគរបាល​ស្រុក​គង ពិសី ធ្វើការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​កាបូប​ពី​ពលរដ្ឋ​បាន​សម្រេច​២​នាក់ ។ ហេតុ​ការ​ណ៌​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កណ្តាលស្ទឹង​សហការ​ជាមួយ​នគរបាល​ស្រុក​បាទី និង​នគរបាល​ស្រុក​គង ពិសី ធ្វើការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​កាបូប​ពី​ពលរដ្ឋ​បាន​សម្រេច​២​នាក់ ។

ហេតុ​ការ​ណ៌​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​១០ នាទី នៅ​ចំណុច​ភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ​ទី​១ ឈ្មោះ ឃឹម សុខ​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​ទាល់ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស (​ឃាត់ខ្លួន​) ទី​២​ឈ្មោះ ឡាយ ម៉េ​ង​ឈី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​អ្នក​ដឹក​ជញ្ជូន (​ឃាត់ខ្លួន​) ទី​៣​ឈ្មោះ ឈួ​ន គី​ម​ឡាយ មាន​ទីលំនៅ រាជធានី​ភ្នំពេញ​(​គេចខ្លួន​) និង​ទី​៤​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​០២​គ្រឿង មាន​គ្នា​០៤​នាក់ ដោយ​ជនសង្ស័យ​ឈ្មោះ ឡាយ ម៉េ​ង​ឈី ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Suzuki nex ពណ៌ ផ្កាឈូក លា​យស ជនសង្ស័យ​ឈ្មោះ ឃឹម សុខ​ហេង​ជិះ​ខាងក្រោយ និង​ជនសង្ស័យ​ឈ្មោះ ឈួ​ន គឹ​ម​ឡាយ ជា​អ្នក​បើក​ម៉ូតូ​មួយទៀត ម៉ាក Suzuki nex ពណ៌​ស ឌុ​ប​ជនសង្ស័យ​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ចេញពី​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​ចំការ​ដូង រាជធានី​ភ្នំពេញ ដើម្បី​ទៅ​លេង​ផ្ទះ​របស់​ឈ្មោះ ឡាយ ម៉េ​ង​ឈី​នៅ​ខេត្តតាកែវ តាម​ផ្លូវជាតិ​លេខ​២ លុះដល់​ចំនុច​កើតហេតុ ជនសង្ស័យ​ឈ្មោះ ឈួ​ន គី​ម​ឡាយ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ជន​រង​គ្រោះ ភេទ​ស្រី ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ។

ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ ហើយ​បាន​យក​ជើង​ធាក់​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល រួច​ជិះ​គេចខ្លួន ពេល​នោះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កំពុង​ល្បាត​បានឃើញ​សកម្មភាព ហើយ​ដេញ​តាម​ពីក្រោយ និង​បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​បាល​ស្រុក​បាទី និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក គងពិសី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ខាងលើ នៅ​ចំនុច​ភូមិ កក់​ធំ ឃុំ មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ