ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុ​ន ឆ័​យ​ថា CNRP នៅ​តែ​ជំរុញ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​នៅ​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​តំណាងរាស្ត្រ សុ​ន ឆ័​យ បាន​មាន​ប្រសាសន៍​ថា គណបក្សប្រឆាំង​ (CNRP)

រាជធានី​ភ្នំពេញ ៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​តំណាងរាស្ត្រ សុ​ន ឆ័​យ បាន​មាន​ប្រសាសន៍​ថា គណបក្សប្រឆាំង​ (CNRP) នៅ​តែ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។

នៅ​ក្នុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៦​ជុំវិញ​ការ​ចូល​ប្រជុំ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ លោក សុ​ន ឆ័​យ ក៍បាន​បញ្ជាក់​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៍​នឹង​ជំរុញ​ផង​ដែរ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស និង​ត្រូវ​យក​ដី​សម្បទាន​ជាង​១​លាន​ហិ​កតា​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​កិច្ចសន្យា​ប្រគល់​មក​ឲ្យ​រដ្ឋ​វិញ ឬ ប្រគល់​ជូន​ពលរដ្ឋ​ដែល​ពុំ​មាន​ដីធ្លី ឬ​ខ្វះខាត​ដីធ្លី ។

គិត​ត្រឹម​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ៕