ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចុង​ក្រោយ ៖ ធ្លាក់​យន្ដហោះ​នៅ​លី​ប៊ី​ស្លា.ប់​១០៣​នាក់ នៅរ​ស់ម្នាក់

13 ឆ្នាំ មុន

យន្ដហោះ​ធុន AIRBUS A330-200 របស់​ក្រុមហ៊ុន​អាកាសចរណ៍​លី​ប៊ី AFRIQI-YAH AIRWAYSដែល ​ធ្លាក់​ពេល​ចុះ​ចត​នៅព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ក្រុង​ទ្រី​ប៉ូ​លី បើតាម​តុល្យការ​ថ្មី អ្នក​ស្លា.ប់មាន​១០៣​នាក់ ហើយ​មនុស្ស​ម្នាក់​នៅ​រស់ ។ តុល្យការ​មុននេះ​រាយការណ៍​ពី​មនុស្ស​ស្លា.ប់​១០៥​នាក់ ។

យន្ដហោះ​ធុន AIRBUS A330-200 របស់​ក្រុមហ៊ុន​អាកាសចរណ៍​លី​ប៊ី AFRIQI-YAH AIRWAYSដែល​ធ្លាក់​ពេល​ចុះ​ចត​នៅព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ក្រុង​ទ្រី​ប៉ូ​លី បើតាម​តុល្យការ​ថ្មី អ្នក​ស្លាប់មាន​១០៣​នាក់ ហើយ​មនុស្ស​ម្នាក់​នៅ​រស់ ។ តុល្យការ​មុននេះ​រាយការណ៍​ពី​មនុស្ស​ស្លាប់​១០៥​នាក់ ។

ផ្នែក​សន្ដិសុខ​ព្រ​លាន​យន្ដហោះ​គូសបញ្ជាក់​ថា មនុស្ស​នៅ​រស់​តែ​ម្នាក់​គត់ គឺ​កុមារម្នាក់​មាន​ដើម​កំណើត​ហុ​ល្លង់ ។ អ្នកដំណើរ និង​សមាជិក​ក្រុង​យានិក​ទាំងអស់​ត្រូវ​ស្លាប់លើកលែងតែ​កុមារ​ម្នាក់​នេះ ។ ក្នុង​យន្ដហោះនេះ​មាន​អ្នកដំណើរ​៩៣​នាក់ និង​សមាជិកក្រុម​យានិក​១១​នាក់ ។ យន្ដហោះ​នេះ​ដែលដឹក​ជនជាតិ​លី​ប៊ី​២២​នាក់ និង​មនុស្ស​ដែលមាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ហោះ​មក​ពីទីក្រុង​ចូ​ហា​ណេ​ស្បួ​រ​អាហ្វ្រិក​ខាងត្បូង ។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាហ្វ្រិកខាងត្បូង​គូសបញ្ជាក់​ថា យន្ដហោះ​ចាកចេញពី​ទីក្រុង​ចូ​ហា​ណេ​ស្បួ​រ កាលពី​យប់​ថ្ងៃ​ទី​១១ ឧសភា ហើយ​ក៏​បាត់ដាន ៕