ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​ប្រុងចាប់​កូនស្រី​មិន​ទាន់​ដោះស្រាយ​ផង ស្រាប់តែ​​ប្តី​គំរាម​សម្លា.ប់​ទៀត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូ​បង្រៀន​សាលា​បឋម​សិក្សា ហ៊ុន សែន សុ​ភី ម្នាក់​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ប្អូនថ្លៃ​ពី​បទ​ប៉ុនប៉ង​ចាប់រំលោ.ភ​កូនស្រី​អាយុ​១១​ឆ្នាំ តែ …

ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូ​បង្រៀន​សាលា​បឋម​សិក្សា ហ៊ុន សែន សុ​ភី ម្នាក់​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ប្អូនថ្លៃ​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដោះស្រាយ​ផង ស្រាប់តែ​គាត់​ត្រូវ​បាន​ប្តី​ចុង​(​បងប្រុស​របស់​ប្អូនថ្លៃ​)​គំរាម​សម្លាប់​ថែម​ទៀត ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​បង្រៀន​ខាងលើ​ឈ្មោះ ទាក់ ហាក់ អាយុ​៤៧​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ហ៊ុន សែន សុ​ភី និង​មាន​ទីលំនៅ​ក្នុងភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ មាន​ប្តី​ក្រោយ​(​ប្តី​ចុង​)​ឈ្មោះ ឡំ ផល្លា អាយុ​៤៧​ឆ្នាំ ឯ​ប្អូនថ្លៃ​របស់​គាត់​(​ប្អូន​ប្តី​ចុង​)​ឈ្មោះ ឡំ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។

ពាក់ព័ន្ធ​ករណី​ប្តឹង​ប្អូនថ្លៃ​ថា​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​នេះ អ្នកគ្រូ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខណៈ​គាត់​និង​ប្តី​ចុង​កំពុង​ក្រាល​កម្រាលពូក​ក្នុង​បន្ទប់ ឯ​កូនស្រី​គាត់​(​ជា​កូន​ប្តី​ដើម​)​ដេក​លើ​ប៉ាវ​អ៊ី​មើល​ទូរទស្សន៍​នៅ​មុខ​ផ្ទះ ស្រាប់តែ​កូនស្រី​គាត់​ស្រែ​កថា «​ម៉ែអើយ ពុក​អើយ ជួយ​ផង​» ។ ភ្លាម​ៗ​នោះ​គាត់​ក៏​រត់​ចេញ​ទៅ​មើល ស្រាប់តែ​កូនស្រី​ប្រាប់​ថា ពូ​ឡើង​ទ្រោប​ពីលើ​ប្រុង​រំលោភ ។ អ្នកគ្រូ​បន្ត​ថា គាត់​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន​២៥០០​ដុល្លារ​អា​មេ​រិ​ក ។

អ្នកគ្រូ​បញ្ជាក់​ថា ក្រោយ​ពេល​ដាក់​ពាក្យ​ប្តឹង ជនសង្ស័យ​ជា​ប្អូនថ្លៃ​ត្រូវ​បាន​សមត្ថកិច្ច​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កោះហៅ​ទៅ​សួរនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា តែ​ដោយ​ខ្លាច​ប្រឈម​នឹង​ផ្លូវច្បាប់​ជាប់គុក​ជាប់​ច្រ​វ៉ា​ក់ ជនសង្ស័យ​ក៏​សុំ​ធ្វើការ​សម្របសម្រួល ដោយ​ព្រម​បង់ប្រាក់​ចំនួន​២៥០០​ដុល្លារ​តាម​ការ​ទាមទារ ហើយ​ថែម​ទាំង​ធ្វើ​កិច្ចសន្យា​សង​សំណង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ទៀត​ផង ។ លុះ​ថ្ងៃ​ណាត់ជួប​គ្នា​ទទួល​សំណង ស្រាប់តែ​មិនឃើញ​ជនសង្ស័យ​មក​តាម​ការ​ណាត់​ឡើយ មិនតែប៉ុណ្ណោះ​ប្តី​ចុង​របស់​គាត់​ទំនងជា​កាន់ជើង​ប្អូន​ខ្លួនឯង ក៏​គំរាម​គាត់​នៅ​មុខ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថា បើ​ឯង​ចង់បាន​លុយ​២៥០០​ដុល្លារ​ហ្នឹង​ថ្ងៃក្រោយ​នឹង​បាត់​ខ្លួន​ហើយ ធ្វើ​ឱ្យ​គាត់​សម្រេច​ចាក​ចេញពីផ្ទះ​ខាង​ប្តី​នាំ​កូន​មក​រស់នៅ​ផ្ទះ​ខ្លួនឯង​នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ វិញ ។

ដោយ​ខ្លាច​មិន​ទទួល​បាន​ភាព​យុត្តិធម៌ ទើប​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ គាត់​បាន​ដឹក​ដៃ​កូនស្រី​អាយុ​១១​ឆ្នាំ ទៅ​ដាក់​ប្តឹង​ទាមទារ​រក​យុត្តិធម៌​នៅ​សាលាដំបូង​ខេត្ត​ទៀត ។

ចំពោះ​ការ​លើក​ឡើង​ថា ជនសង្ស័យ​សុំ​សម្រួល​ជា​សំណង​២៥០០​ដុល្លារ និង​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​ផង​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បដិសេធ​ថា មិន​មាន​ដូច​ការ​ចោទប្រកាន់​ទេ ហើយ​ថា បណ្តឹង​នោះ​ខាង​ការិយាល័យ​របស់​លោក​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ។

បើ​ទោះជា​មានការ​បដិសេធ​ពី​មន្ត្រី​ជំនាញ​ក៏​ដោយ ប៉ុន្តែ​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ពិតជា​បាន​សុំ​សម្របសម្រួល និង​ធ្វើ​កិច្ចសន្យា​សង​ប្រាក់​២៥០០​ដុល្លារ​ពិតប្រាកដ​មែន ដោយ​មាន​គាត់​ជា​អ្នក​ធ្វើ​សាក្សី​ដឹង​ឮ​ផង​ដែរ ។

ជុំវិញ​បណ្តឹង​របស់​គ្រួសារ​រង​គ្រោះ​ខាងលើ នាយក​ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក សួន រតនា បាន​ប្រាប់ «​កោះសន្តិភាព​» តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា បណ្តឹង​នោះ​បាន​ដល់​សាលាដំបូង​មែន ៕