ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ជរា​ទុរគត​គ្មាន​ទីពឹង​២​នាក់ ទទួល​អំណោយ​ពី​អភិបាលរង​ខេត្ត

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោកយាយ​ចាស់ជរា​ដែល​គ្មាន​ទីពឹង អាយុ​៨៨​ឆ្នាំ​ម្នាក់ ដើរ​មិន​រួច និង​យាយ​អាយុ​៨២​ឆ្នាំ​ម្នាក់​ទៀត សុទ្ធតែ​ងងឹតភ្នែក កំពុង​តែ​រស់នៅ​លំបាក​វេទនា​អត់ឃ្លាន គ្មាន​អាហារ​ចំណី​សម្រាប់​បរិភោគ

ខេត្តកំពង់ធំ ៖ លោកយាយ​ចាស់ជរា​ដែល​គ្មាន​ទីពឹង អាយុ​៨៨​ឆ្នាំ​ម្នាក់ ដើរ​មិន​រួច និង​យាយ​អាយុ​៨២​ឆ្នាំ​ម្នាក់​ទៀត សុទ្ធតែ​ងងឹតភ្នែក កំពុង​តែ​រស់នៅ​លំបាក​វេទនា​អត់ឃ្លាន គ្មាន​អាហារ​ចំណី​សម្រាប់​បរិភោគ រស់​ដោយសារ​អ្នកស្រុក​ជិតខាង​ហុច​ឲ្យ ត្រូវ​បាន​ទទួល​អំណោយ​ពី​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ យុទ្ធ​ជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វ​ច្ឆិ​កា ឆ្នាំ​២០១៦​។ បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ចំពោះ​លោក​ទាំង​២​នាក់​ខាងលើ ទី​១.​លោកយាយ​ឈ្មោះ ខាត់ ផាត់ អាយុ​៨៨​ឆ្នាំ ងងឹតភ្នែក ហើយ​ឥឡូវនេះ​លោកយាយ​ដើរ​លែង​រួច​ហើយ​គ្មាន​កូនចៅ និង​ប្តី រស់នៅ​ជាមួយ​នោះ​ទេ​។

លោកយាយ​ធ្លាប់​មានកូន​ស្រី​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​បន្សល់​ទុក​លោកយាយ​រស់នៅ​កណ្តោចកណ្តែង​។ ទី​២.​លោកយាយ ឈ្មោះ គិ​ន យួន អាយុ​៨២​ឆ្នាំ ជា​ចាស់ជរា​ក្រីក្រ​គ្មាន​កូនចៅ​ជាទី​ពឹង​ពុំនាក់​ដូច​គ្នា​លោក​ទាំង​២​នាក់​រស់នៅ​ភូមិ​បល្ល័ង្ក​ខាងកើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ លោកយាយ​រស់នៅ​ដោយ​ការ​អត់ឃ្លាន នៅ​ពេល​បាន​ជួប​ម្ចាស់​ជំនួយ​លោកយាយ​មិន​ស្គាល់​ថា​ជា​អ្នក​ណា​នោះ​ទេ បាន​លើ​ដៃ​សំពះ​សុំ​លុយ ទិញ​អី​ពិសារ ធ្វើ​ឲ្យ​គ្រប់​គ្នា​សឹងតែ​ទប់ទឹក​ភ្នែក​មិន​បាន​ខណៈ​បានឮ​ពាក្យ​នេះ​។

ក្នុង​នោះ​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត​លោក​ក៏​បាន​នាំ​យក​អំណោយ​ទៅ​ជូន​លោកយាយ​ទាំង​២​ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម មី​សៀម​២​កេះ ត្រីខ​២០​កំប៉ុង ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹក​ផ្លែ​ឈើ​២​កេះ ទឹកបរិសុទ្ធ​៨​កេះ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។ សកម្មភាព​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោកយាយ​មាន​សេចក្តី​ត្រេកអរ​ឥត​ឧបមា មាន​តែ​ម្រាមដៃ​ទាំង​១០​លើក​ប្រណម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​សូម​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​ម្ចាស់​ជំនួយ​ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់​ប្រការ​៕