ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយហួស! ​ពាក់​​របាំង​មុខ​ធ្វើសកម្មភាព​

7 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ពាក់​របាំងមុខ​ ព​ណ.​ស និង​ម្នាក់​ទៀត​ពាក់​របាំងមុខ​ព​ណ៌​​ខ្មៅ ​​ចូល​​​ធ្វើ​សកម្មភាព​គាស់​​​ទ្វារ​បង្អួច​​ដែក​និង​​កញ្ចក់​ផ្ទះ​​មួយ​កន្លែង ​ខណៈ​​​ដែល​ម្ចាស់ផ្ទះ​មិន​នៅ រវល់​ទៅ​ធ្វើការ​បាត់ ។ ពេលលួចបាន​​ ​យក​ទៅ​លក់​ឱ្យ​អ្នកទិញ​អេ​ត​ចាយ​មួយ​ចំនួន​​ហើយ បន្ទាប់​មក​​​បន្ត​ទៅ​គាស់​ផ្ទះគេ​ថែម​ទៀត​​ ប៉ុន្តែ​ចៃដន្យ​ត្រូវ​​​មិត្តភក្ដិ​ម្ចាស់ផ្ទះ​ទៅ​ទាន់ ក៏​​ទូរ​​ស័ព្ទ​ហៅ​ម្ចាស់ផ្ទះ​គេឱ្យ​​ទៅ​មើល

រាជ​ធានី​​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ពាក់​របាំងមុខ​ ព​ណ.​ស និង​ម្នាក់​ទៀត​ពាក់​របាំងមុខ​ព​ណ៌​​ខ្មៅ ​​ចូល​​​ធ្វើ​សកម្មភាព​គាស់​​​ទ្វារ​បង្អួច​​ដែក​និង​​កញ្ចក់​ផ្ទះ​​មួយ​កន្លែង ​ខណៈ​​​ដែល​ម្ចាស់ផ្ទះ​មិន​នៅ រវល់​ទៅ​ធ្វើការ​បាត់ ។ ពេលលួចបាន​​ ​យក​ទៅ​លក់​ឱ្យ​អ្នកទិញ​អេ​ត​ចាយ​មួយ​ចំនួន​​ហើយ បន្ទាប់​មក​​​បន្ត​ទៅ​គាស់​ផ្ទះគេ​ថែម​ទៀត​​ ប៉ុន្តែ​ចៃដន្យ​ត្រូវ​​​មិត្តភក្ដិ​ម្ចាស់ផ្ទះ​ទៅ​ទាន់ ក៏​​ទូរ​​ស័ព្ទ​ហៅ​ម្ចាស់ផ្ទះ​គេឱ្យ​​ទៅ​មើល​និងធ្វើការ​​ព័ទ្ធ​ចាប់​​បាន​​ម្នាក់តែម្តង ដែល​ពាក់​របាំងមុខ​.ស ហើយ​​​ម្នាក់​ទៀត​ពាក់​​របាំងមុខ​ខ្មៅ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ ​

​ហេតុការណ៍​នោះ​ កើតឡើងកាលពី​វេលា​ម៉ោង០​៤ ​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ស្ថិត​នៅ​ចំណុច​​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​​ដែល​​ចាប់ខ្លួន​ឈ្មោះ​ណែម កែវ​​សុវណ្ណ អាយុ​១៧​ឆ្នាំ  ជា​អតីត​កម្មករ ក្នុង​សិប្បកម្ម​ផលិត​របាំងមុខ ។ ចំណែក​បក្សពួក​ដែល​ពាក់របាំងមុខ​ពណ៌​ខ្មៅ បាន​រត់គេច​ខ្លួន​​មិន​ត្រូវ​​​ស្គាល់​អត្តសញ្ញាណទេ ។ រីឯ​ស្ត្រី​ម្នាក់​ ដែល​ត្រូវ​នគរ​បាល​ឃាត់ខ្លួន សង្ស័យ​​ជាអ្នក​ទទួលផល​ចោរកម្ម​ឈ្មោះអ៊ុយ សុ​ឃី​ម អាយុ​៤៨​ឆ្នាំ​ ​ជាអ្នក​លក់​​ទិញ​អេ​ត​ចាយ មាន​​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​សួរនាំ​ជន​នោះ​រួច ​ក៏​ឈាន​ទៅ​ចាប់ខ្លួន​ស្ត្រី​អ្នកលក់​​​ទិញ​អេ​តចាយ​ម្នាក់​ទៀត អ៊ុយ សុ​ឃី​ម នៅ​ក្នុងភូមិ​ជ្រៃ​កោង ដែល​បាន​ទទួល​ទិញ​របស់​ចោរ គឺ​ទ្វារ​បង្អួច​ខាងលើ​ពី​បទ​ទទួលផលចោរកម្ម ​។​ បន្ទាប់​ពី​សាកសួរ​ស្ត្រី​រូប​នោះ​បាន​ប្រាប់ថា​ គាត់​ពិតជា​បាន​ទិញ​របស់​ខាងលើ​នោះ​មែន ក្នុង​តម្លៃ​៤២,០០០​រៀល ដែល​ជនសង្ស័យ​បាន​យក​ទៅ​លក់​។

​មិនតែប៉ុណ្ណោះ​ស្ត្រី​ខាងលើ ថែម​ទាំង​បាន​ឱ្យរទេះ​ទៅ​ជនសង្ស័យ ដើម្បី​យក​ទៅ​ដឹក​អូស​របស់​ដែល​លួច​បាននោះ​យក​មក​លក់​ឲ្យ​ខ្លួន​ថែម​ទៀត​ផង ​។