ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​អាហារ​ដ្ឋា​ន​មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​១៦​នាក់ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង

1 ឆ្នាំ មុន
  • កណ្តាល

កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​មួយ​កន្លែង ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​មួយ​កន្លែង ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​អន​ឡាញ​) ដែល​ជ្រក​ក្រោម​ស្លាក​អាហារ​ដ្ឋា​ន «​សុខុម​ប្រជុំ​មិត្ត​» ហើយ​ក៏​បាន​ឃាត់​មនុស្ស​ចំនួន​១៦​នាក់ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​១១១ (​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​) នៅ​ចំណុច​អាហារ​ដ្ឋា​ន «​សុខុម​ប្រជុំ​មិត្ត​» ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ។

បើ​តាម​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា មនុស្ស​ចំនួន​១៦​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​នាំ និង​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ