ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​4​រូប​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ចុងខែ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អត្ត​ព​លិ​ក​កម្ពុជា​ចំនួន​៤​រូប គ្រូបង្វឹក​១​រូប និង​ប្រធាន​ប្រតិភូ​១​រូប​សរុប​៦​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ដ​ណើ្ត​ម​ពាន​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា នា

រាជធានី​ភ្នំ​ពេញ ៖ អត្ត​ព​លិ​ក​កម្ពុជា​ចំនួន​៤​រូប គ្រូបង្វឹក​១​រូប និង​ប្រធាន​ប្រតិភូ​១​រូប​សរុប​៦​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ដ​ណើ្ត​ម​ពាន​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា នា​ថ្ងៃ​ទី​២៧ វិច្ឆិកា ខាង​មុខ​នេះ​ដោយ​មាន​អត្ត​ពលិកម​ក​ពី​៥៤​ប្រទេសចូលរួម ។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រងសហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា​ទៅចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សហព័ន្ធ​បាន​បញ្ជូន​អត្ត​ព​លិ​ក​ផ្នែក​បុរស​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍​បែប​នេះ ។ តាម​ដែល​លោក​ដឹង​នៅ​ឆ្នាំ​២០០៧ កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អត្តព​លិ​ក​ផ្នែក​បុរស​ទៅ​ចូលរួម​ប្រកួត​រួច​ម្ដង​មក​ហើយ ដោយ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ។ ចំណែក​លើក​នេះ លោក​មាន​សង្ឃឹម​ច្រើន​ព្រោះ​បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​កម្រិត​នៃ​ការ​ហ្វឹកហាត់​ជា​ច្រើន​ខែ​របស់​ពួក​គេ​ឃើញ​ថា មានការ​រីក​ចម្រើន​ជាង​មុន ទាំង​បច្ចេកទេស និង​ស្មារតី ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​ព្រួយបារម្ភ​ខ្លះ​ដែរ ដោយ​សារ​តែ​សព្វ​ថ្ងៃនេះ កម្រិត​នៃ​ការ​លេង​របស់​អត្ត​ព​លិ​ក​បណ្ដា​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​មានការ​ជឿនលឿន​ខ្លាំង​ណាស់ ។ មួយវិញទៀត​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​មាន​ព្រំ​ប្រទល់​​ជាប់​ប្រទេស​កេ​ន​យ៉ា ដូច្នេះ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​ជា​ច្រើន​ថ្ងៃ​ទើប​ដល់ ។ ប្រតិភូ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ខណៈ​ការ​ប្រកួត​ជា​ផ្លូវការ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤​ធ្នូ ។ វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​មាន វាយ​៣​នាក់​ទល់​នឹង​៣​នាក់​ក្នុង​នោះ​មាន​កីឡាករ​បម្រុង​១​រូប និង​ប្រកួត​វាយ​យក​ពិន្ទុ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​កម្រិត​ពិភពលោក​បែប​នេះ​ធ្វើ​ឡើង​រយៈពេល​២​ឆ្នាំ​ម្ដង ។ សម្រាប់​ការ​ប្រកួត​ផ្នែក​នារី ក៏​ត្រូវធ្វើ​ឡើង​រយៈពេល​២​ឆ្នាំ​ម្ដង​ដូច​គ្នា គឺ​ធ្វើ​នៅ​ឆ្នាំ​២០១៧ ។ កាលពី​ឆ្នាំ​២០១៥ ពេល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ កីឡាការិនី កែ ឡេ​ង ជា​អ្នក​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ។

សូម​បញ្ជាក់​ថា ប្រតិភូ​កីឡា​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​ដឹកនាំ​ដោយ​លោក សូ​ម៉ៃ សុខ​គា គ្រូបង្វឹក​គឺ​លោក អឹុម ផាត រីឯ​អត្ត​ព​លិ​ក​ទាំង​៤​រូប​មាន​លោក សុខ ចាន់​មាន​, លោក ញ៉ែ​ម បូ​រ៉ា​, លោក ថោ​ង ឈឿ​ន និង​លោក យ៉ា ចាន់​ដា​រ៉ា​រិ​ទ្ធ ៕