ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ទំនើង​របស់​លោក​ដុក​ទ័​រ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​កូនប្រុស​ទំនើង​របស់​លោក​ដុក​ទ័​រ​

រាជធានី​ភ្នំពេញ ៖ លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​កូនប្រុស​ទំនើង​របស់​លោក​ដុក​ទ័​រ​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិ​ច្ឆិកា ២០១៦ នេះ ។

លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ដែល​កាន់​សំណុំរឿង​នេះក្រោយ​ពី​ការ​ចោទប្រកាន់​ហើយ ក៏​បាន​បញ្ជូនកូនប្រុស​របស់​លោក​ដុក​ទ័​រ​រូប​នោះ​ ​ទៅ​ដាក់​មណ្ឌល​អប់រំ​កែប្រែ​ឱកាស​ខ្ញុំ ដើម្បីព្យាបាលជម្ងឺញៀនថ្នាំ​(គ្រឿងញៀន) ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​យុវជន​​ឈ្មោះ ចាន់ សោភា អាយុ​២៣​ឆ្នាំ មន្ត្រី​អាវុធហត្ថ​បានធ្វើការពិនិត្យ​ទឹកនោមនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកឃើញ​ថាមានសារធាតុញៀន ។ ក្រោយ​ពី​ពិនិត្យ​ទឹកនោម​រួច​ហើយ យុវជន​នេះ​ក៏​បាន​សារភាព​ខ្លួនឯង​ដែរ​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀនផងដែរ ។ ការ​ពិនិត្យ​ទឹកនោម​នេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុងភ្នំពេញ ។

គួររម្លឺក​ថា រឿង​ក្តី​កូនប្រុស​លោក​ដុក​ទ័​របា​ន​ធ្វើ​ឱ្យ​កក្រើក​ដល់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​លោក​ដុក​ទ័​រ​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ព្រមទាំង​បង្ហាញ​ពី​ទុក្ខ​វិយោគ​របស់​លោក​ដោយសារ​តែ​កូន​ជាទី​ស្រឡាញ់​របស់​លោក ត្រូវ​បាន​ចាប់ខ្លួន និង​ខ្លួនឯង​ជា​ឪពុក​បាន​គំរាម​ធ្វើ​អត្តឃាត​ផង​ដែរ ។ សម្រាប់​សាធារណជន កាយវិកា​របស់​លោក​ដុក​ទ័​រ​នេះ មិន​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​នោះ​ទេ ដោយសារ​តែ​រឿងរ៉ាវ​ដែល​បាន​កើតឡើង គឺ​ផ្តើម​ចេញពី​កូនប្រុស​របស់​លោក​ជា​ជន​ទំនើប​ដែល​ព្រហើនកោងកាច​គ្មាន​សុជីវធម៌ ។

យុវជន​រូប​នេះ​ឈ្មោះ ចាន់ សោភា អាយុ​២៣​ឆ្នាំ ជា​សិស្ស​យោធា ដែល​ទើប​បញ្ចប់ និង​ត្រូវជា​កូនលោក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​មាន​អាការ​:​ស្រវឹងស្រា​ខ្លាំង ព្រមទាំង​ជា​អ្នក​ជក់​ថ្នាំ​ញៀន​ផង បាន​បើករថយន្ត​ចង់​បំ​បុក​រថយន្ត​របស់​លោក​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ស្ថិត​នៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ រហូត​មាន​អន្តរាគមន៍​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​តាម​ចាប់ខ្លួន​យក​មក​ដោះស្រាយ​តាម​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មាន​ប្រសាសន៍​ថា មុន​ពេល​កើតហេតុ រថយន្ត​របស់​ជន​ទំនើង​នេះ​បាន​បើក​ថយ ហើយ​ពេល​នោះ​ស្ទើរតែ​ប៉ះ​រថយន្ត​របស់​លោក លោក​ក៏​ចុច​ស៊ីផ្លេ​។ ស្រាប់តែ​ក្មេង​ស្ទាវ​ចុច​កញ្ចក់ ហើយ​ស្រែក​មក​លោក​ថា «​ឡាន​អញ​បុក​ឡាន​ហ្អែ​ង​នៅ បើ​បុក​អញ​សង ហ្អែ​ង​ដឹង​ថា អញ​កូន​នរណា​គេ​ទេ? ចាំ​មើល​អញ​បើក​បុក​ហ្អែ​ង​! »​។

មិន​ទាន់​ស្រែក​ចប់​ផង ស្រាប់តែ​យុវជន​នេះ​បាន​បើករថយន្ត​បំណង​ទៅ​បុក​លោក និង​អង្គរក្ស​មួយ​ទំហឹង តែ​សំណាងល្អ លោក​លោត​គេច​ទាន់ ហើយ​បើក​រត់ ពេល​នោះ លោក​បើករថយន្ត​ដេញ​តាម​រហូត​ទាន់ ហើយ​ដក​កាំភ្លើង​ភ្ជង់​ឱ្យ​ឈប់ ។ ភ្លាម​ៗ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទៅ​ដល់ ក៏​ឃាត់​យក​ទៅ​ខណ្ឌ​ភ្លាម​ៗ​តែ​ម្តង ។ ទាក់ទិន​នឹង​ឥរិយាបថ​របស់​លោក​ដុក​ទ័​រដែ​ល​គំរាម​ធ្វើ​អត្តឃាត ដេក​ឱប​ដាវ​សា​ម៉ូ​រ៉ៃ ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ Comment តាម​បណ្តាញ​សង្គម​ផង​ដែរ ៕