ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិល​មិញ ​ព័ទ្ធចាប់ចោរ ក្នុង​ផ្ទះ​សំណាក់​​ «វ​ល័​ក្ខ»

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ​កម្លាំង​សមត្ថកិច្ច​​បាន​កំណត់​​ថា បុរស​ម្នាក់​ជា​មុខសញ្ញា​ដ៏​ស​កម្មក្នុង​ការ​ដើរ​គាស់​ផ្ទះ​​ប្រជា​ពលរ​ដ្ឋ​​ លួច​ទ្រព្យសម្បត្តិ ដោយ​ត្រូវ​បាន​​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ វិច្ឆិកា ស្ថិត​នៅ​បន្ទប់​ក្នុង​ផ្ទះ​សំណាក់​មួយ​​កន្លែង ​​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

ខេត្តបាត់ដំបង ​៖ ​កម្លាំង​សមត្ថកិច្ច​​បាន​កំណត់​​ថា បុរស​ម្នាក់​ជា​មុខសញ្ញា​ដ៏​ស​កម្មក្នុង​ការ​ដើរ​គាស់​ផ្ទះ​​ប្រជា​ពលរ​ដ្ឋ​​ លួច​ទ្រព្យសម្បត្តិ ដោយ​ត្រូវ​បាន​​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ វិច្ឆិកា ស្ថិត​នៅ​បន្ទប់​ក្នុង​ផ្ទះ​សំណាក់​មួយ​​កន្លែង ​​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​បាន​និយាយ​ថា ជនសង្ស័យ​​ឈ្មោះ​ស៊ី​ម ទិ​ត្យ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ហើយ​ត្រូវ​ឃាត់ខ្លួន​ពេល​កំពុង​សំងំ​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «វ​ល័​ក្ខ» ​​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ​ ។

មន្ត្រី​ដដែល​​បន្ត​ថា ជន​នេះ​​ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​​ផ្ទះ​​ប្រជា​ពលរ​ដ្ឋ​មួយ​​កន្លែង​ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ដែល​​​​សង្ស័យ​ថា បាន​ប្រ​ព្រឹ​ត្ត​នៅ​ចន្លោះ​ពី​ម៉ោង​១​រំលងអ​ធ្រា​ត្រ ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ វិច្ឆិកា ខណៈ​ម្ចាស់ផ្ទះ​​ចាក់សោ​​ទ្វារ​​ទុក​
ចោល​។

បើ​តាម​ការ​​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​​ឈ្មោះ​វ៉ា​ន់ រស្មី ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​ស្នាក់​នៅផ្ទះ​ទេ នៅ​យប់​កើត​ហេតុ​​នោះ ប៉ុន្តែ​​ដឹង​នៅ​ព្រឹក​ឡើង ​។ ម្ចាស់ផ្ទះ​រូប​នេះ​​បញ្ជាក់​ថា ជន​ដៃដល់​បាន​គាស់​ទ្វា​រ​ចូល​លួច​បាន​​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៣​គ្រឿង, លុយ​ខ្មែរ​៨​ម៉ឺន​រៀល, លុយ​​៨០០​ដុល្លារ និង​សម្ភារ​​មួយ​ចំនួន​ទៀត​ ។

ដោយឡែក ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លូ​ន​ពិតជា​បាន​គាស់​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ ​លួច​ទ្រព្យសម្បត្តិ​មែន​ ។ ជន​នេះ​បាន​សារ​ភាព​ទៀត​ថា កន្លង​មក​ខ្លួន ​ធ្លាប់​ធ្វើ​សកម្មភាព​បែប​នេះ តែ​មិន​ដែល​លួច​បានទ្រព្យ​សម្បត្តិ​ធំដុំ​ទេ​។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​និយាយ​ថា ជនសង្ស័យ​រូប​នេះ​ ភាគច្រើន​មិនសូវ​ស្នាក់​នៅផ្ទះ​របស់​ខ្លួន​ទេ​។ ជន​នេះ​តែង​ស្នាក់​នៅផ្ទះ​ជួល ​ឬ​ផ្ទះសំណាក់ ដើម្បី​ងាយ​ស្រូល​ដើរ​ធ្វើ​សកម្មភាព​ពេល​យប់​។ ​ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​គ្រប់​ស៊េរី​ចំនូ​ន​១៦​គ្រឿង, ថ្នាំ​ញៀន, កាបូប​លុយ, កូនសោ, ដង្កាប់, ម៉ា
​ឡេ​ត និង​សម្ភា​រ​មួយ​ចំនួន​​។