ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​អណ្តូងទឹកចំនួន១០ដល់ពលរដ្ឋស្រុក​ភ្នំស្រួច​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ​៖ កាលពី​ថ្ងៃ​ទី​២០​ វិច្ឆិកា ​លោកហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន រួម​ជាមួយ​​​ក្រុមការងារ​មួយ​ចំនួន​ទៀត​ បាន​​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​១០​អណ្តូងជូន​ដល់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ ស្ថិត​នៅ​ក្នុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពុងស្ពឺ​ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​អាស្រ័យ​ផល​អណ្តូងទឹក​ស្អាត​ទាំងអស់ លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត​ ក៏​បានឱ្យដឹងថា អំណោយ​អណ្តូងទឹក​ទាំងនេះ​ គឺជា​អំណោយកេរ្តិ៍មរតក​របស់ អ្នកឧកញ៉ា​ មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី​ប៉ុក ដែល​ត្រូវជា​ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គាត់ ទទួលអនិច្ចកម្ម​ទៅ​ហើយ​នោះ​។