ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ទើប​សង​លុយ​ថ្មី​ៗ ​បែរ​ត្រូវ​លោក​ចោរឆក់​​កាបូបពីក្នុង​កន្ត្រកកង់ទៅ​បាត់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់ដំបង ​៖ លោក​ចោរ​ដៃស្អិត​ម្នាក់​ត្រូវ​កាមេរ៉ា​សុវត្ថិ​ភាព​ថត​ជាប់​ច្បាស់​ដូច​ថ្ងៃ បន្ទាប់ពី​ធ្វើសកម្មភាព «ឆក់» យក​កាបូប​លុយ​ពី​ស្ត្រី​ចំណាស់​ម្នាក់​បា​ន​សម្រេ​ច កាលពី​វេលា​ម៉ោង​ប្រហែល៥ល្ងាច​ថ្ងៃ​ទី១៤ មិថុនា នៅ​ចំណុច​ភូមិ​ឡ​អិ​ដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច…

ខេត្តបា​ត់ដំបង ​៖ លោក​ចោរ​ដៃស្អិត​ម្នាក់​ត្រូវ​កាមេរ៉ា​សុវត្ថិ​ភាព​ថត​ជាប់​ច្បាស់​ដូច​ថ្ងៃ បន្ទាប់ពី​ធ្វើសកម្មភាព «ឆក់» យក​កាបូប​លុយ​ពី​ស្ត្រី​ចំណាស់​ម្នាក់​បា​ន​សម្រេ​ច កាលពី​វេលា​ម៉ោង​ប្រហែល៥ល្ងាច​ថ្ងៃ​ទី១៤ មិថុនា នៅ​ចំណុច​ភូមិ​ឡ​អិ​ដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខណៈ​ជន​រង​គ្រោះ​បណ្តើរ​ក​ង់​ដល់​ខាងមុខ​ផ្ទះ​។

ប្រភព​ពី​កន្លែង​កើតហេ​តុបាន​ឲ្យដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឆាន់ ឡាយ អាយុ៧៧ឆ្នាំ រស់នៅ​ចំណុច​កើ​តហេ​តុ​។ គាត់​ត្រូវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ក្បែរ រួច​ឆក់​យក​កាបូប​មួយ​ពី​ក្នុង​កន្ត្រក​កង់​គាត់ រួច​ជន​ដៃដល់​ជិះ​គេចខ្លួន​យ៉ាង​រហ័ស​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ពេលនោះ​គាត់​កំពុង​ដើរ​បណ្ដើរ​កង់ទៅដល់​ខាងមុខ​របង​ផ្ទះ​ទៅ​ហើយ ក៏​ត្រូវ​លោក​ចោរ​ជិះ​ម៉ូតូ​ទៅ​ឆក់​កាបូប​លុយ​គាត់​តែ​ម្ដង​។

សាក្សី​ដែល​បាន​សួរនាំ​ស្ត្រី​រងគ្រោះ គាត់​បាន​ប្រាប់​ថា មុន​ពេល​ឆក់​យក​កាបូប​គាត់ ជន​ម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​គាត់ រួច​ធ្វើជា​សួរនាំ​គាត់​រក​ផ្លូវទៅ​វត្ត​តាមិ​ម ហើយ​គាត់​ក៏បាន​ចង្អុល​បង្ហាញ​ផ្លូវ តែ​មិនទាន់​និយាយ​ចប់​ផង ជន​អន្ធពាល​នោះ ក៏​ឆក់​យក​កាបូប​គាត់​ពី​ក្នុង​កន្ត្រក​កង់ រួច​ជិះ​ឆ្ពោះទៅ​ទិសខាងត្បូង​យ៉ាង​លឿន​តែម្ដង​។ បើ​តាម​សាក្សី​បាន​បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ទើបត្រូវ​គេ​សង​លុយ​ថ្មី​ៗ តែ​គេ​មិនដឹង​ចំនួន​លុយ​ពិតប្រា​កដ​ដែលគេ​សង​នោះ​ទេ​។

ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ដើរ​បណ្ដើរ​កង់ចេញពីផ្ទះ​អ្នកជិតខាង​នៅ​ក្បែរ​នោះ ហើយ​ពេល​ដល់​ផ្លូវ គេ​ឃើញ​ជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ព​ណ៌ខ្មៅ​យឺតៗ​ពីក្រោយ​គាត់​។ លុះ​គាត់​បណ្ដើរ​ដល់​ខាងមុខ​ផ្ទះ ស្រាប់តែ​ជន​នោះ​ធ្វើសកម្មភាព​ឆក់​កាបូប​គាត់​តែម្ដង​។ គេ​សង្ស័យ​ថា ទំនង​ចោរ​ម្នាក់​នោះ​បានដឹង​មុន​ថា មាន​គេ​ទើប​សង​លុយ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​អាច​ទុក​លុយ​នោះ​ក្នុង​កាបូប ទើប​លោក​ចោរ​ជិះ​តាម​យ៉ាង​ស្អិត​រហូត​ឆក់​យក​កាបូប​នោះ​បានសម្រេច​។

ប៉ុន្តែ​សកម្មភាព​លោក​ចោរ​ដៃស្អិត​ម្នាក់​នេះ បាន​បន្សល់ទុក​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​អ្នកភូមិ​បំពាក់​នៅ​ខាងមុខ​ផ្ទះ​ក្បែរ​នោះ​យ៉ាង​ច្បាស់​ក្រឡែត​។ នៅក្នុង​ហេតុ​កា​រណ៏​ចោរឆក់​កាបូប​លុយ​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​នេះ បាន​បង្ក​ឲ្យ​អ្នកភូមិ​ក្បែរ​នោះ​ភ្ញាក់ផ្អើល​ព្រោ​ង​ព្រាត តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​សួរនាំ​ជនរងគ្រោះ​ទេ​។ នេះ​បើ​តាម​អ្នកភូមិ​បាន​និយាយ​ក្រោយពេល​កើតហេតុ​។

អ្នកភូមិ​និយាយ​ថា ក្រោយ​កើតហេតុ គេ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​នោះ ហើយ​បានឃើញ​រូប​ចោរ​ម្នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ព​ណ៌​ខ្មៅ តែ​មើល​ស្លាក​លេខ​មិន​ច្បាស់​ទេ ខណៈ​គេ​ឃើញ​ជនរងគ្រោះ​ដើរ​បណ្ដើរ​កង់​។ នៅ​ព្រឹក​ថ្ងៃទី១៥ មិថុនា គេ​មិនទាន់​ថា ជនរងគ្រោះ​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​សមត្ថកិច្ច​ហើយ​ឬនៅ​នោះ​ទេ ? គេ​ក៏​មិនទាន់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​ជនរងគ្រោះ​បាត់បង់​លុយ​អស់​ប៉ុន្មាន​ដែរ ? ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា ស្ត្រី​រងគ្រោះ​បាន​បាត់បង់​លុយ​ចំនួន៥០០ដុ​ល្លារ និងទូរស័ព្ទ​កញ្ចាស់​មួយ​គ្រឿង​ដែល​ទុកជា​មួយ​គ្នា​នៅក្នុង​កាបូប តែ​គាត់​មិនបាន​ប្ដឹងប្តល់​លោក​ចោរ​ទេ ដោយ​គាត់​ចាត់ទុក​លុយ​ដែល​បាត់បង់​នោះ ជា​ការ​ធ្វើបុណ្យ​ជាមួយ​លោក​ចោរ​ទៅចុះ​៕ ​

អត្ថបទសរសេរ ដោយ