ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ពិការ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ទទួល​អំណោយ​ពី​សប្បុរសជន

7 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច រួម​ជាមួយ​នគរបាល​ស្រុក និង​ព្រះសង្ឃ បាន​នាំ​យក​អំណោយ …

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច រួម​ជាមួយ​នគរបាល​ស្រុក និង​ព្រះសង្ឃ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​គ្រួសារ​២​នាក់​ប្តី​ប្រពន្ធ​ដែល​រស់នៅ​ភូមិ​អង្គ​សុ​ភី ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ។

លោក អ៊ុ​ម ស៊ី​ណាត បាន​ឲ្យ​ដឹង​ថា គ្រួសារ​ពិការ​នេះ​មាន​ប្តី​ឈ្មោះ ញឹ​ម ហំ អាយុ​២៧​ឆ្នាំ ពិការ​ដៃ​ទាំង​២​ក្នុង​ឧប្បទ្ទវហេតុ​ឆក់​ខ្សែភ្លើង ចំណែក​ប្រពន្ធ​ឈ្មោះ ស៊ីវ វ​ឌ្ឍ​នា អាយុ​២៦​ឆ្នាំ ពិការ​ស្វិតដៃជើង​តាំងពី​កំណើត ។

លោក​អភិបាលស្រុក​បន្ត​ថា អំណោយ​ជូន​គ្រួសារ​ពិការ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​រួម​មាន សាលាស្រុក​កំពង់ត្រាច ថវិកា​ចំនួន​១០​ម៉ឺន​រៀល​, លោក លី សា​វេ​ត អភិបាលរង​ខេត្តកំពត ថវិកា​៣០​ដុល្លារ​, លោក សេង សុគន្ធ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច រួម​ទាំង​នគរបាល​ស្រុក ថវិកា​១០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម​, ចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ ថវិកា​៦​ម៉ឺន​រៀល និង​ចៅអធិការ​វត្ត​អង្គ​សុ​ភី ថវិកា​៥​ម៉ឺន​រៀល ។

លោក អ៊ុ​ម សី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​គ្រួសារ​ពិការ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ថា សូមកុំ​ឲ្យ​មានការ​តូចចិត្ត​អ្វី​ឲ្យ​សោះ ទាំង​ខាង​ខេត្ត ទាំង​ខាង​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​កំពុង​យកចិត្តទុកដាក់​បំផុត​ចំពោះ​គ្រួសារ​នេះ ។

លោក​អភិបាលស្រុក​សង្ឃឹមថា គ្រួសារ​ពិការ​នេះ​ពិតជា​បាន​ទទួល​ផ្ទះ​ទេវតា​ជាក់​ជា​មិន​ខាន​ឡើយ ៕