ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​ទំនើង​៦​នាក់ ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​យក​មក​អប់រំ

1 ឆ្នាំ មុន
  • រតនគិរី

យុវជន​ទំនើង​ចំនួន​៦​នាក់ ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ពួក​គេ ពាក់ព័ន្ធ​ករណី​ដាក់​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ប្រែ​ន​ៗ​និង​ប្រើប្រាស់​ចំពាមកៅស៊ូ​គ្រាប់​ដែក ធ្វើ​សក្មភាព​

ខេត្តរតនគិរី ៖ យុវជន​ទំនើង​ចំនួន​៦​នាក់ ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ពួក​គេ ពាក់ព័ន្ធ​ករណី​ដាក់​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ប្រែ​ន​ៗ​និង​ប្រើប្រាស់​ចំពាមកៅស៊ូ​គ្រាប់​ដែក ធ្វើ​សក្មភាព​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​ក្រុង​បាន​លុង​នោះ ត្រូវ​ឱ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ហើយ​នា​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២​នេះ​។

ប្រភព​ពី​នគរបាល​ជំនាញ​បង្ក្រាប​នោះ បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៦​នាក់ ក្នុង​នោះ​មាន ៖ ទី​១- ឈ្មោះ សែត សេង​ឃាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ថ្មី ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ទី​២- ឈ្មោះ ប៉ុ​ម រក្ស​វង្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក ABA រស់នៅ​ភូមិ​ជ្រី​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។

ទី​៣-​ឈ្មោះ ខុន ភា​រុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ទី​៤- ឈ្មោះ ហេង ម៉ុង​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។ ទី​៥-​ឈ្មោះ ធៀក ផុង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​លាង​ឡាន​រស់នៅ​ភូមិ​អូ​រក​ន្ទិ​ល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​(​កាន់​ជំ​ពាម​កៅស៊ូ​)​។ និង​៦- ឈ្មោះ ឆេ​ង រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ​រស់នៅ​ភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

បន្ទាប់​ពី​បាន​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អប់រំ ណែនាំ​ជា​លើក​ទី​១ និង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ បាន​ហៅ​អាណាព្យាបាល​ឱ្យមក​ធានា​យក​ទៅ​អប់រំ​បន្ត និង​អនុញ្ញាតិ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ