ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​ឃាតក.ម្ម​គួរ​ឲ្យ​កត់សម្គាល់ដែល​ជន​ដៃដល់ ឈ្មោះ​យ៉េន សុ​បញ្ញា បាន​រឹត​ក​សម្លា.ប់​នារី​រង​គ្រោះ ដែល​ជាស​ង្សា​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ រឿង​ឃាតកម្ម​គួរ​ឲ្យ​កត់សម្គាល់ដែល​ជន​ដៃដល់ ឈ្មោះ​យ៉េន សុ​បញ្ញា បាន​រឹត​ក​សម្លាប់​នារី​រង​គ្រោះ ដែល​ជាស​ង្សា​របស់​ខ្លួន យកទ្រព្យសម្បត្តិរួច​ហើយ​យក​សព​ទៅ​ផ្លុ​ង​ចោល នៅ​តាម​គំនរ​សំរាម ​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បំបែក​បាន ដោយ​មិន​ទុក​ឲ្យ​ឃាតករ​រស់​ក្រៅ​សំណាញ់​ច្បាប់​បាន​ឡើយ ។ ចង់​ដឹងទេ​ថា តើ​ឃាតករ​យក​ទ្រព្យសម្បត្តិ​របស់​សព​ស្រី​ស្អាត​រុំ​ភួយ ទៅ​បញ្ចាំ​បាន​ប៉ុន្មាន?

ក្រោយ​ពី​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ ឈ្មោះ​យ៉េន សុ​បញ្ញា បាន​បញ្ជាក់​ថា រូបគេ​ពិតជា​បាន​សម្លាប់​នារី​រង​គ្រោះ ដោយ​ផ្ទាល់​ដៃ​តែ​ម្នាក់ឯង​ពិតប្រាកដ​មែន នោះ​គឺ​ដោយសារ​ឥទ្ធិពល​ថ្នាំ​ញៀន និង​ជំពាក់​ប្រាក់​គេ​មួយ​ចំនួន​។ ដើម្បី​បញ្ជាក់​ការ​ពិត សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​នាំ​ឃាតករ​ទៅ​ធ្វើ​សកម្មភាព​ត្រាប់​ឡើង​វិញ ដល់​កន្លែង​ធ្វើឃាត​ជន​រង​គ្រោះ​ទៀត​ផង​។

ទន្ទឹម​ជាមួយ​ស្នាដៃ​បង្ក្រាប​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថៅកែ​ក្លឹ​ប​កម្សាន្ត​៥៥ បាន​ចាត់​លោក សឹង កុសល ជា​តំណាង​ក្លឹ​ប បាន​យក​ថវិកា​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល ទៅ​ប្រគល់​ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សំដែង​ពី​ការ​កោតសរសើរ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បំបែកសំណុំរឿង​បាន​ឆាប់រហ័ស និង​ចាប់​ឃាតករ​បាន​យក​មក​ផ្តន្ទាទោស ​។

ជា​មួ​យ​គ្នា​នោះ​ដោយ​ក្តី​អាណិតអាសូ ប្រកបដោយ​ទឹកចិត្ត​មេត្តា​របស់​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្វែរ​ថវិកា​ង​ទាំង​១០​លាន​រៀល ដែល​ម្ចាស់​ក្លឹ​ប​៥៥ ផ្តល់​អោយ​អាវុធហត្ថ ជូន​ទៅ​គ្រួសារ​សព​នារី​រង​គ្រោះ​វិញ ព្រមទាំង​បាន​ស្រាវជ្រាវ​យក​ម៉ូតូ​,​ទូរស័ព្ទ​,​ចិញ្ចៀន​,​ខ្សែ​.​ក របស់​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ ប្រគល់​ជូន​ពួក​គាត់​ផង​ដែរ ។

ដោយឡែក​ថៅកែ​ក្លឹ​ប​៥៥ ក៏​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១០​លាន​រៀល ជូន​ដល់​គ្រួសារ​សព​ជន​រង​គ្រោះ​ដូច​គ្នា ថែម​ទាំង​បាន​រៀបចំ​បុណ្យសព​ជូន​ជន​រង​គ្រោះ​រហូត​ដល់​ចប់​ចុង​ចប់​ដើម ថែម​ទៀត​ ៕