ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google បង្ហាញ​ទីតាំង​បង្គន់​ដោះស្រាយ​បញ្ហា​អនាម័យ​នៅ​ឥណ្ឌា

7 ឆ្នាំ មុន

នៅ​ប្រទេស​ឥណ្ឌា​មានគ្រួសារ​ប្រហែល​៧០​ភាគរយ​គ្មាន​លទ្ធភាព​ធ្វើ​បង្គន់​អនាម័យ​។ មនុស្ស​យើង​គ្រប់​គ្នា​ដែល​ធ្លាប់​ឆ្លង់កាត់​ភាពប្រញាប់ប្រញាល់​ទៅ​បង្គន់​សាធារណៈ​ដើម្បី​បន្ទោបង់ ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​វា​មិន​ត្រឹមតែ​ត្រូវ​រក

នៅ​ប្រទេស​ឥណ្ឌា​មានគ្រួសារ​ប្រហែល​៧០​ភាគរយ​គ្មាន​លទ្ធភាព​ធ្វើ​បង្គន់​អនាម័យ​។ មនុស្ស​យើង​គ្រប់​គ្នា​ដែល​ធ្លាប់​ឆ្លង់កាត់​ភាពប្រញាប់ប្រញាល់​ទៅ​បង្គន់​សាធារណៈ​ដើម្បី​បន្ទោបង់ ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​វា​មិន​ត្រឹមតែ​ត្រូវ​រក​បង្គន់​សាធារណៈ​តែ​មួយ​មុខ​នោះ​ទេ បញ្ហា​នៅ​ត្រង់​ថា តើ​បង្គន់​អនាម័យ​នោះ​ស្អាត ឬ​អត់​ថែម​ទៀត ។ ដូច​យើង​ដឹង​ស្រាប់​មក​ហើយ​ថា គ្រួសារ​ឥណ្ឌា​៧០​ភាគរយ​គ្មាន​បង្គន់​អនាម័យ​នោះ​មាន​ន័យ​ថា គេ​បន្ទោបង់​នៅ​ក្រៅ​បង្គន់ ។

ហេតុនេះ​ហើយ​បានជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៃ​ប្រទេស​ឥណ្ឌា​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Google បង្កើត​កម្មវិធី​បង្ហាញ​បង្គន់​អនាម័យ​នៅ​ក្នុង​ផែនទី​របស់​ក្រុមហ៊ុន Google ដើម្បី​ជួយ​អ្នកដំណើរ​និង​ប្រជាជន​ទទួល​បាន​សេវាកម្ម​បង្គន់​អនាម័យ​សាធារណៈ ។ នេះ​បើ​តាម​សារព័ត៌មាន International Business Times India ។

កម្មវិធី​នោះ​នឹង​ចាប់ផ្តើម​បង្ហាញ​ពី​បង្គន់​អនាម័យ​ដំបូង​នៅ​ទីក្រុង Delhi ហើយ​ពាក្យ​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី​នោះ​នៅ​ក្នុង​Google មាន​ដូច​ជា​ស្វែងរក​បង្គន់​អនាម័យ​នៅ​ក្បែរ​ធនាគារ ឬ​ភោជនីយដ្ឋាន​ជាដើម ។ លើស​ពី​នេះ​អ្នក​អាច​ចូល​ស្វែងរក​តាម​រយៈ​ការ​វាយ​អក្សរ​បង្គន់​អនាម័យ (Toilet or Lavatory) ឬ​ជា​ពាក្យ Hindi ដែល​ត្រូវ​សរសេរ​ថា Swach និង​ពាក្យ Shulabh ជាដើម​ដើម្បី​រក​បង្គន់​អនាម័យ​ដែល​នៅ​ក្បែរ​អ្នក​បំផុត ។

បន្ទាប់​មក​ទៀត​វា​នឹង​បង្ហាញ​បង្គន់​អនាម័យ​នៅ​ក្នុង​ផ្សារ មន្ទីរពេទ្យ ឬ​ស្ថានីយ​ប្រេង​នានា​។  ក្រសួង​អភិវឌ្ឍន៍ជនបទ​នៃ​ប្រទេស​ឥណ្ឌា និង ក្រុមហ៊ុន Google នឹង​ផ្តោត​លើ​ទិន្នន័យ​នៃ​អ្នក ប្រើប្រាស់​បង្គន់​អនាម័យ​សាធារណៈ​ណា​ដែល​ប្រើប្រាស់​ច្រើន ហើយ​ស្អាត និង​បង្គន់​អនាម័យ ណាមួយ​នៅ​ក្នុង​បញ្ជី​ផែនទី Google ដែល​គ្មាន​អ្នក​ប្រើប្រាស់ ឬ​ត្រូវ​បិទ​ចោល ។

កម្មវិធី​ដំបូង​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ទីក្រុង Delhi នឹង​ត្រូវ​ចាប់ផ្តើម​នៅ​មុន​ដំណាច់ខែ វិច្ឆិកា ហើយ​ក៏​មិន​ទាន់​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់​ទេ​ថា​នឹង​ត្រូវ​ពង្រីក​សេវាកម្ម​នោះ​នៅ​ទីក្រុង​ផ្សេង​ទៀត​នៅ​ពេល​ណា​ដែរ ។ ក្រសួង​សង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផល​ច្រើន​ពី​អ្នក​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​តំបន់​រថភ្លើង​ក្រោម​ដី​ជាង​កន្លែង​ផ្សេង​ៗ​ទៀត ។

ក្រៅពី​បញ្ហា​អនាម័យ ប្រទេស​ឥណ្ឌា​ក៏​មាន​បង្ហាញ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ដូច​ជា បញ្ហា​អប់រំ បង្ហាញ​ការ​ប្រើប្រាស់​បង្គន់​អនាម័យ និង​បញ្ហា​ទឹក​ស្អាត​ដែល​រដ្ឋាភិបាល​​មួយ​នេះ​កំពុង​ដោះស្រាយ ៕