ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Teerasil រកបាន​3​គ្រាប់​ម្នាក់ឯង ជួយ​ឱ្យ​ថៃ បំបាក់​ឥណ្ឌូ​ណេ​ស៊ី​4-2

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ថៃ​កីឡាករ Teerasil Dangda បាន​ទម្លុះ​សំណាញ់​ទី​ក្រុម​ឥណ្ឌូ​ណេ​ស៊ី ដោយ​មិន​សំចៃ​ជើង​ចំនួន​៣​គ្រាប់​ម្នាក់ឯង​(hat-trick)​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល​A កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ថៃ​កីឡាករ Teerasil Dangda បាន​ទម្លុះ​សំណាញ់​ទី​ក្រុម​ឥណ្ឌូ​ណេ​ស៊ី ដោយ​មិន​សំចៃ​ជើង​ចំនួន​៣​គ្រាប់​ម្នាក់ឯង​(hat-trick)​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល​A កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​ទៅ ជួយ​ឱ្យ​ថៃ​យកឈ្នះ​ឥណ្ឌូ​ណេ​ស៊ីក្នុង​លទ្ធផល​៤-២ ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ដែល​មាន​៣​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន និង​សិង្ហ​បុរី​មាន​១​ពិន្ទុ​ម្នាក់ ។ ក្នុង​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ ដែល​មាន​ខ្សែប្រយុទ្ធ Teerasil មក​ពី​ក្លិប Muangthong United ប្រទេស​ថៃ ហាក់ដូចជា​ដាក់​សំពាធ​ជា​ច្រើន​ទៅ​លើ​គូប្រកួត​របស់​ខ្លួន​នៅ​លើ​សមរភូមិ​វាលស្មៅ​ក្នុង​ពហុ​កីឡដ្ឋាន​Philippine Sport Stadium នៃ​ទីក្រុង​Bocaue ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​Teerasil រក​ឱកាស​ស៊ុត​បាន​៣​គ្រាប់​ម្នាក់ឯង ។

គួរ​បញ្ជាក់​ថា គ្រាប់​បាល់​ទី​១​និង​ទី​២ របស់ Teerasil គឺ​ធ្វើ​សម្រេច​បាន​នៅ​នាទី​ទី​៣៦ និង ៧៩ ខណៈ​គ្រាប់​បាល់​ទី​៣​របស់​ខ្សែប្រយុទ្ធ​វ័យ ២៨​ឆ្នាំ​រូប​នេះ រកបាន​នៅ​នាទី​បន្ថែម​៩០+៤ ដោយ​ការ​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ចេញពី​ជើង​មិត្ត​រួម​ក្រុម ៕