ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីងពាង robot ចេញ​លក់់​ផ្លូវការ​ហើយ

7 ឆ្នាំ មុន

រ៉ូ​បូត​ថ្មី​ដែល​មានឈ្មោះ​ថា​MekaMon មាន​តម្លៃ​ប្រហែល​៣២៩​ដុល្លារ ដែល​បញ្ជា​ដោយ ទូរស័ព្ទ​ត្រូវ​បាន​បង្កើត​ឡើយ​ដោយ​ក្រុមហ៊ុន​Reach Robotics ហើយ​ចំណាយ​ពេលវេលា​បី​ឆ្នាំ​ទំ​រាំ​រ៉ូ​បូត​មួយ​នេះ​អាច​ចេញ​

រ៉ូ​បូត​ថ្មី​ដែល​មានឈ្មោះ​ថា​MekaMon មាន​តម្លៃ​ប្រហែល​៣២៩​ដុល្លារ ដែល​បញ្ជា​ដោយ ទូរស័ព្ទ​ត្រូវ​បាន​បង្កើត​ឡើយ​ដោយ​ក្រុមហ៊ុន​Reach Robotics ហើយ​ចំណាយ​ពេលវេលា​បី​ឆ្នាំ​ទំ​រាំ​រ៉ូ​បូត​មួយ​នេះ​អាច​ចេញ​លក់​នៅ​លើ​ទីផ្សារ​បាន ។

MekaMon មិន​ត្រឹមតែ​ជា​រ៉ូ​បូត​សម្រាប់​កម្សាន្ដ​ប៉ុណ្ណោះ​ទេ អ្នក​ក៏​អាច​លេង​ហ្គេ​ម​ជា មួយ​វា​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នកផង​ដែរ ។ ដូច​វគ្គ​សង្គ្រាម​ដែល​មាន​សត្រូវ ហើយ​ប្រើប្រាស់​គ្រាប់​មី​ស៊ី​ល ឬ​ឡាស៊ែរ តែ​វា​លេច​ចេញ​នូវ​គូ​ប្រ​កូត​តែ​នៅ​ក្នុង​អេ​ក្រង់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ទេ តែ​នៅ​ពិភព​ពិត​រ៉ូ​បូត​ត្រូវ​ប្តូរ​ទិស​ប្រឆាំង​ជា​មូ​យស​ត្រូវ ឬ​អាច​និយាយ​បាន​ថា វា​ជា​ហ្គេ​ម​ពាក់កណ្តាល​ពិត ។

លើស​ពី​នេះ​ទៀត​អ្នក​អាច​ភ្ជាប់​ប្រព័ន្ធ​ជាមួយ​គ្នា​បាន​ព្រោះ​វា​ក៏​បំពាក់​ប្រព័ន្ធ​two-player mode ឬ​លេង​ពីរ​នាក់​បាន តែ​មិនមែន​លេង​បាន​តែ​រ៉ូ​បូត​ពីរ​នោះ​ទេ មាន​ន័យ​ថា លេង​ជា​ក្រុម​មាន​ពីរ​ក្រុម​ដោយ​ប្រកួត​គ្នា​លើ​អេ​ក្រង់​ទូរស័ព្ទ ហើយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​គ្រឿងសង្ហារិម​ក្នុងផ្ទះ​ជា​ខែល​ការពារ​ក៏​បាន​ក្នុង​ពេល​ច្បាំង​គ្នា​នោះ ហើយ​នេះ​ជា​ចំណុច​ពិសេស​របស់​MekaMon ។

នៅ​ពេល​អ្នកលេង​វា​អ្នក​ក៏​អាច​ដំឡើង​កម្រិត​ខ្លាំង​របស់​វា បន្ថែម​សមត្ថភាព​របស់​វា​នៅ​លើ​អេ​ក្រង់​របស់​អ្នក ។ វា​មាន​ជើង​បួន និង​បាន​បំពាក់​នូវ​ហ្គេ​ម​ជា​ច្រើន​ផង​ដែរ ។

សម្រាប់​Ultimate Battle Pack មាន​តម្លៃ​៥៩៩​ដុល្លារ ដែល​មាន​រ៉ូ​បូត​ចំនួន​ពីរ ។ សម្រាប់​ផលិតផល​មាន​កំណត់​របស់​MekaMon ដែល​មាន​ចំនួន​តែ​៥០០​គ្រឿង និង​បញ្ជូន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ខែមករា ឆ្នាំ​២០១៧ ហើយ​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ​ទូទៅ​នឹង​ចាប់ផ្តើម​នៅ​ខែមិថុនា​ឆ្នាំ​ក្រោយ ៕