ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​បើកឡាន​ក្រុង​ក្រុមហ៊ុន កា​ពី​តូ​ល មក​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន កា​ពី​តូ​ល ចំនួន​៣០​នាក់​តំណាង​ឱ្យ​គ្នា​ចំនួន​៤៥​នាក់ បាន​លើកគ្នា​យក​ញត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន កា​ពី​តូ​ល ចំនួន​៣០​នាក់​តំណាង​ឱ្យ​គ្នា​ចំនួន​៤៥​នាក់ បាន​លើកគ្នា​យក​ញត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សម្តេច​ទៅ​អាជ្ញាធរ និង នាយក​ក្រុមហ៊ុន កា​ពី​តូ​ល ដឹក​ជញ្ជូន​អ្នកដំណើរ ទទួលយក​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ៤៥ រូប ឲ្យ​បាន​ចូល​បំពេញការងារ និង​ប្រាក់​រំលឹក ដោយ​បញ្ឈប់​ការ​រើសអើង​ផង​ដែរ​។

ការ​ដាក់​ញាត្តិ​សុំ​ការ​អន្តរាគមន៍​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុចដើម​ពោធិ មុខ​វត្ត​បុ​ទម​វ​តី ផ្លូវ​ស៊ូ​ស្រ៊ុ​ន ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ តាម​ប្រភព​ពី​អ្នកតំណាង​ម្នាក់​បាន​រៀបរាប់​ប្រាប់​ថា ក្រោយ​ពី​ក្រុមហ៊ុន កា​ពី​តូ​ល ដឹក​ញ្ជូ​ន​អ្នកដំណើរ​បាន​ធ្វើការ​បញ្ឈប់​បុគ្គលិក ដែល​ជា​ក្រុម​អ្នកបើកបរ​រថយន្តក្រុង​ចំនួន ៤៥​នាក់ ជា​បន្តបន្ទាប់ កាលពី​ពេល​កន្លង​មកនេះ និង​នៅ​មិន​មាន​ដំណោះស្រាយ ។

ក្នុង​ពេល​នេះ​ដែរ​រូប​លោក​ក៏​ដូច​ជា​អ្នកតំណាង​ដទៃ​ទៀត​បាន​យក​ញាត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​ខុទ្ទកាល័យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ជា​ជ្ញា​ធរ នាយក​ក្រុមហ៊ុន​ខាងលើ​ទទួលយក​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ៤៥​រូប ចូល​ធ្វើការ​វិញ និង​គិត​ប្រាក់​រំលឹក ដោយ​បញ្ឈប់​កា​រើសអើង​ផង​ដែរ​។ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​កម្មករ​និ​យោ​ជិ​ក នៃ​ក្រុមហ៊ុន កា​ពី​តូ​ល ដឹក​អ្នកដំណើរ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សម្តេច​តេ​ជោ មេត្តា​ជ្រាប​ថា (​ក្រុមហ៊ុន កា​ពី​តូ​ល មាន​អាសយដ្ឋាន​ស្ថិត​នៅផ្ទះ​លេខ ១៤ AEo ផ្លុ​វ​លេខ​១៨២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​) ដោយ​ក្រុមហ៊ុន​នេះ បាន​រំលោភច្បាប់​ជាតិ និង​អន្តរា​ជាតិ ស្តី​ពី​លក្ខខណ្ឌ​ការងារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

នៅ​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ​២០១៥ កម្មករ​និ​យោ​ជិ​កបាន​បង្កើត​សហជីព ពេល​នោះ​ក្រុមហ៊ុន​បាន​រើសអើង​សហជីព​យ៉ាង​ពេញទំហឹង និង​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ចំនួន ៥​រូប នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ។ ដោយ​មូលហេតុ​កាត់​បន្ថយ​បុគ្គលិក បន្ទាប់​មក​កម្មករ​និ​យោ​ជិ​ក​ក៏​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន​កើតឡើង​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា តែ​ការ​តវ៉ា​នេះ​ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​សុំ​ឱ្យ​កម្មករ​ចូល​ធ្វើការ​ឡើង​វិញ នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល  និង​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើការ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាង​មុខ​ៗ​វិញ​ផង​ដែរ​។ ដោយ​តម្រូវ​ឲ្យ​កម្មករ​និ​យោ​ជិ​ក​បញ្ឈប់​ការ​ធ្វើ​កូដកម្ម និង​ចូល​ធ្វើការ​តាម​ធម្មតា​ដោយ​ឥត​លក្ខខណ្ឌ ពេល​នោះ​កម្មករ​និ​យោ​ជិ​ក បាន​ឯកភាព​ចូល​បម្រើ​ការ​វិញ​។

ផ្ទុយ​ទៅ​វិញ ពេល​ដែល​កម្មករនិយោជិត​ចូល​ធ្វើការ​ទៅ​តាម​ការ​ស្នើ​សុំ​ពី​បញ្ហា​បង្គាប់​របស់​ស្ថាប័ន​ទាំង​៣​ខាងលើ​នោះ ស្រាប់តែ​និយោជក​តម្រូវ​ឲ្យ​និ​យោ​ជិ​ក​ដាក់​ពាក្យសុំ​ចូល​បម្រើ​ការ​ជា​ថ្មី​ឡើង​វិញ​ជូន​ក្រុមហ៊ុន​ជា​មុន​សិន ទើប​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​។ ដោយហេតុ​នោះ​ហើយ​បានជា​ពួក​គាត់​នាំ​គ្នា​ធ្វើការ​តវ៉ា រហូត​ដល់​កា​ប្រើ​អំពើរ​ហិង្សា​មក​លើ​ពួក​គាត់ បណ្តាល​ឲ្យ​រង​របួស​ជា​ច្រើ​នាក់ និង​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក៏​មាន​រហូត​ទៅ​ដល់ ៤៥​នាក់ និង​រហូត​មក​ទល់​នឹង​ពេល​នេះ​ទើប​ពួក​គាត់​សុំ​ឲ្យ​មានការ​អន្តារ​គម​ន៍​អំពី​សំណាក់​សម្តេច​តេ​ជោ​ឲ្យ​ជួយ​អន្តរាគមន៍ ឲ្យ​ពួក​គាត់​បាន​ចូល​បម្រើ​ការងារ​វិញ​ផង​។

  ក្នុង​ការ​ដាក់​ញាត្តិ​សុំ​ការ​អន្តរាគមន៍​របស់​អ្នកតំណាង​ទាំង ៣០​នាក់ ក្នុង​ចំណោម​គ្នា ៤៥​នាក់​របស់​អតីត​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន កា​ពី​តូ​ល នោះ​ដែរ ត្រូវ​បាន​មន្ត្រី​របស់​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួលយក​ហើយ ទើប​ធ្វើការ​រំសាយ​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​៕