ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង​សុខ វាសនា ជួប​ជើង​ខ្លាំង​ថៃ​លើ​សង្វៀន​អន្តរជាតិ​ជា​លើក​ដំបូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា
មួយ​កីឡាករ​ថៃ​ជា​លើក​ដំបូង​នៅ​លើ​សង្វៀនទូរទស្សន៍​

រាជធានី​ភ្នំពេញ ៖ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា
មួយ​កីឡាករ​ថៃ​ជា​លើក​ដំបូង​នៅ​លើ​សង្វៀនទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​២០ វិច្ឆិកា ខានស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល ថា​តើ​កីឡាករកម្ពុជា​ទាំង​ពីរ​រូប​នេះ​ទៅ​រួច​អត់ ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ថា​មាន​សមត្ថភាព​ពិបាក​ផ្ដួលអីុចឹង​នោះ​។

ឡុ​ង ជិន ដែល​ធ្លាប់​ប្រកួត​បាន​៣៤​ដង ឈ្នះ​២៦​ដង ចាញ់​៥​ដង និង​ស្មើ​៣​ដង​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត អេក លូក​ណ​ង​យ៉ា​យ​ធៀ​ម ក្នុង​ប្រភេទ​ទម្ងន់​៥៧
គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ដល់​ទៅ​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង​។ ឡុ​ង ជិន ទើបតែ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​អន្តរជាតិ​ជា​លើក​ទី​១​បែរជា​មក​ប៉ះ​ដៃគូ​ជា​ជើង​ខ្លាំង​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ពាក់កណ្ដាល ។ ម្យ៉ាង​មួយ​រយៈ​នេះ ឡុ​ង ជិន មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន
ញឹកញាប់​ទៀត​ផង ទើប​ការ​ប្រកួត​លើក​នេះ​ពិបាក​សង្ឃឹម​បន្តិច​ហើយ ។

មួយគូ​អន្តរជាតិ​ទៀត កីឡាករ សុខ វាសនា ដែល​ធ្លាប់​ប្រកួត​បាន​៤២​ដង ឈ្នះ​៣១​ដង ចាញ់​៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៩​ដង នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ ឈ្មោះ​វ៉ា​ត់ ធា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៦២​ដង ចាញ់​១៧​ដង ស្មើ​៥​ដង និង​ធ្លាប់
ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង ។ យោង​តាម​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​បង្ហាញ​ឱ្យ​ឃើញ​ថា​កីឡាករ​កម្ពុជា​ហាក់​ចាញ់​ប្រៀប​កីឡា​ករ​ថៃ​ច្រើន ដូច្នេះ សុខ វាសនា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ​គឺ​ពិបាក​សង្ឃឹម​ខ្លាំង​ណាស់ ។

ក្រៅពី​គូ​អន្តរជាតិ​ទាំង​២​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ចំនួន​៤​គូ​ទៀត​។ កីឡាករ សុខ កាន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ សិទ្ធ លី​ដា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ធន់ អៀង​ឡៃ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ រៀវ ចំណាប់ ​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ នឹម ន​ន មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​គូ​ចុង​ក្រោយ កីឡាករ ណា​ក់ សុខា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ជា កំសត់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕