ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយ​បាត់បង់​ការងារ​គ្មានប្រាក់​ទិញអាហារ​ចិញ្ចឹម​កូន​៥នាក់​អំពាវនាវ​រក​សប្បុរសជន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​នានាមេត្តា​ជួយ​ឧបត្ថម្ភ​ដល់​កូន​នាង​ ម្តង​ទៀត ​ដែល​កន្លង​មក​ស្ត្រី​​មេម៉ាយ​រូប​នេះ​​ធ្លាប់​បាន​ទទួល​នូវការ​ជួយ​ ឧបត្ថម្ភ​​​​ក្នុង​គ្រា​ដ៏​លំបាក​ម្តង​មក​ហើយពីសប្បុរសជន​ ។​ នាងជា​ស្ត្រី​មេ​ម៉ាយ​​​ត្រូវប្តី​ចុះ​ចោលទៅមាន​ប្រពន្ធ​ចុង ហើយ​បោះបង់​រូបនាង​ និង​កូន​ឱ្យ​រស់​នៅ​​កំព្រា​ក្នុង​ស្ថាន​ភាព ​ជីវភាពលំបាកលំបិន​ និង​ខ្វះ​​​ខាត​យ៉ាងខ្លាំង

រាជធានីភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់ដែល​​មាន​​កូន​រហូត​​៥នាក់​ក្នុង​បន្ទុក បានលើក​ដៃ​សំពះ​សុំ​​ឱ្យ​សប្បុរស​​ជន​នានាមេត្តា​ជួយ​ឧបត្ថម្ភ​ដល់​កូន​នាង​ម្តង​ទៀត ​ដែល​កន្លង​មក​ស្ត្រី​​មេម៉ាយ​រូប​នេះ​​ធ្លាប់​បាន​ទទួល​នូវការ​ជួយ​ឧបត្ថម្ភ​​​​ក្នុង​គ្រា​ដ៏​លំបាក​ម្តង​មក​ហើយពីសប្បុរសជន​ ។​ នាងជា​ស្ត្រី​មេ​ម៉ាយ​​​ត្រូវប្តី​ចុះ​ចោលទៅមាន​ប្រពន្ធ​ចុង ហើយ​បោះបង់​រូបនាង​ និង​កូន​ឱ្យ​រស់​នៅ​​កំព្រា​ក្នុង​ស្ថាន​ភាព ​ជីវភាពលំបាកលំបិន​ និង​ខ្វះ​​​ខាត​យ៉ាងខ្លាំង ។

នាង​គ្មានការ​ងារ និង​មុខ​របរ​អ្វី​ធំដុំ ដើម្បី​រក​លុយ​​មក​ផ្គត់ផ្គង់​​ក្នុងគ្រួសារ​ សំរាប់ទិញ​បាយ​ឱ្យ​កូន​ហូប និង​ឱ្យកូនបានទៅរៀន​សូត្រ​ដូច​គ្រួសារ​ដទៃ​​ឡើយ គឺនាង​ធ្វើ​ជា​សន្តិ​សុខ​រោង​ចក្រ ​កាត់​ដេរ ​ប៉ុន្តែ​ការងារនោះ​មិនជាប់លាប់​ឡើយ ធ្វើ​បានតែ​មួយ​រយៈ​ប៉ុណ្ណោះ ​ឯ​ពេលនេះ​នាងត្រូវ​បានគេ​បញ្ឈប់​ដោយ​ថៅកែ​ប្រាប់​ថា គ្មាន​ការ​ងារ​​ធ្វើ​ រោង​ចក្រ​ត្រូវផ្អាក មិនត្រូវ​ការ​អ្នក​យាម​ទៀតទេ​ ។ ដោយសារ​តែ​​បែបនេះ​​ហើយ​ទើប​​ធ្វើ​ឱ្យ​នាង​ជួបការ​លំបាក​គ្មាន​លុយ​ទិញ​អង្ករ​​ដាំ​បាយ​ឱ្យ​កូន​​ហូប គ្មាន​លុយ​សំរាប់​ឱ្យ​កូន​ទៅ​រៀន​ និង​គ្មាន​លុយ​ថ្លៃ​ជួល​ផ្ទះ​ទៀត​ផង ។

ស្ត្រី​រូបនេះ​​បាន​និយាយ​ថា នាង​ឈ្មោះឡាំង បុប្ផា អាយុ​៣៥​ឆ្នាំ មានកូនស្រី​៥នាក់ និង​មាន​ស្រុក​​កំណើត​​ក្នុង​ភូមិ​​ភ្នំ ឃុំ​កំពង់ភ្នំ ស្រុក​លើក​ដែក​ ខេត្តកណ្តាល ។ ប្តី​របស់​នាង​​ឈ្មោះ​ស៊ឺ លី​ហៀង អាយុ​៥៥​ឆ្នាំ ​បានចុះចោល​នាង​ទៅ​មាន​ស្រី​ថ្មី​​ទៀត តាំងពីឆ្នាំ​២០០៨មក​ម៉្លេះ ដែល​ពេលនោះ​នាង​មាន​ផ្ទៃ​ពោះ​កូនស្រីពៅ ។ ស្ត្រី​រូប​នេះ​បាន​​បន្តទៀត​ថា ក្រោយពេល​ប្តីចាក​ចោល​​នាង​​បាន​ចាកចេញ​ពីស្រុក​កំណើត​​​​មក​ស្នាក់​នៅ​បន្ទប់​លេខ​៦ ផ្ទះជួល អគារ​លេខ​៥៤ សួន​ឧស្សាហ​​កម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ដោយ​ធ្វើជា​សន្តិសុខ​យាម​រោងចក្រ ។

ស្ត្រី​​រូបនេះ​បានបន្តទៀត​ថា ផ្ទះជួល​​ដែល​​នាង​ស្នាក់​នៅ​​១ខែ​ ១៥​ដុល្លារ បូក​រួមជាមួយ​ថ្លៃ​ទឹក​​ និងថ្លៃ​​ភ្លើង​​​ផង​១​ខែ​​អស់​ជាង​២០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​នាង​គ្មាន​លទ្ធ​ភាព​ទើប​ពេលដល់​ខែ​ម្តងៗ​គ្មានលុយ​​ឱ្យថ្លៃ​ជួល​ផ្ទះ ឯ​ម្ចាស់​ផ្ទះ​ស្ទើរតែ​​លែងចង់​ឱ្យ​ស្នាក់នៅ​ទៅហើយ​ ។ ពេលនេះ​នាង​សុំ​អង្វរ​​ករដល់​សប្បុរស​ជននានា​មេត្តា​ជួយដល់នាង​ផង ហើយការ​ខ្វះ​ខាត​នេះ​មិន​មែន​​បាន​ន័យ​ថា នាងមិន​ខំប្រឹង​រកស៊ី​នោះទេ គឺ​នាង​​បានដើរ​រកការងារ​ធ្វើដែរ ប៉ុន្តែ​រក​ពុំ​ទាន់​បាន​នៅឡើយ ៕