មាន​​សង្វារមែន​ទេ? តោះស្រីៗគ្នាយើង​ចុច​​មើល


ស្នាម​សង្វារតែង​កើតឡើង​​ ដោយសារ​​​មានការ​ប្រែប្រួល​ទម្ងន់​លឿន​​ពេក ឬ​ក៏​មក​ពី​ការ​មាន​ផ្ទៃពោះ​ ។ វា​ពិតជា​សត្រូវ​របស់​ភាព​ទាក់​ទាញ​របស់​នារីៗ ​។

នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន យើង​ក៏​ឃើញ​មាន​ផលិតផល​មួយ​ចំនួន​ សម្រាប់​​ព្យាបាល​ស្នាម​សង្វា​រដែ​រ តែ​វា​ហាក់វា​​ដូចជា​ថ្លៃ​បន្តិច បើ​ធៀប​ ជាមួយនឹង​វិធីសាស្ត្របំបាត់បែប​​ធម្មជាតិ​ ។ ចង់​ដឹង​អត់ថា តើ​វិធី​ធម្មជាតិ​នោះមាន​គ្រឿងផ្សំ​អ្វីខ្លះ ហើយ​​មាន​ក្បួនខ្នាត​យ៉ាង​ណា​​នោះ សូមកុំ​បង្អង់​យូរ​អី ចាប់ផ្តើម​​អាន​ភ្លាម​​ ។

អ្វី​​ដែល​យើង​ត្រូវការ​គឺ​​កាក​កាហ្វេ​កិន និង​ទឹក​ប្រេង​អូ​លីវ​ ។

វិធី​លាយ​៖
-លាយ​ច្របល់​ទឹក​ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ ជាមួយនឹងកាក​កាហ្វេ​កិន​១​ស្លាបព្រា​កាហ្វេ
-យក​វា​ទៅ​លាប​ ហើយ​ម៉ាស្សា​នៅ​លើ​ស្នាម​សង្វារ
-បន្ទាប់​ពី​ម៉ាស្សា​​រយៈពេល​៥​នាទី​រួច​មក ទុក​វា​ចោល​២០​​នាទី
-លាង​វា​ចោល​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ
-ជូត​ឲ្យ​ស្ងួត ហើយ​លាប​ឡេ​ណា​ក៏​បាន ឲ្យ​តែ​វា​អាច​រក្សា​សំណើម​នៅ​កន្លែង​ស្នាម​នោះ
-ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោក​អ្នក​អាច​ដាក់​ស្ករត្នោត​១​ស្លាបព្រា​កាហ្វេ​ចូល​ផង​ក៏​បាន
-ធ្វើ​ដូច្នេះ​៣​ដង ​ក្នុង​មួ​យស​ប្តា​ហ៍​​ នឹងឃើញលទ្ធផល ។

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ