ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រលឹម ! ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លា.ប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ …

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ក្រោយ​សាលា​បឋម​សិក្សា​អនុវត្តន៍ ទល់មុខ​ច្រក​ចេញចូល​តែ​មួយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​ជំហាន​ដំបូង​គេ​សង្ស័យ​ជា​ករណី​ឃាតកម្ម ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ត្រូវ​គេ​ប្រទះ​ឃើញ​តែង​ដេក​តាម​សំយាបផ្ទះ និង​ខ្ទម​របស់​គេ​ជា​ញឹកញាប់​ដែល​ហេតុ​គេ​សង្ស័យ​ថា បុរស​នោះ​អាច​ពុំ​មានផ្ទះ​សម្បែង និង​គ្មាន​គ្រួសារ​សាច់ញាតិ​ឡើយ ម្យ៉ាងទៀត​បុរស​នោះ​តែង​ផឹកស្រា​ជា​ប្រចាំ​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សព​បុរស​នោះ ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ភ្លាម​ៗ​ដែរ ។ ជាដំបូង​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សព​នៅឡើយ​ទេ ដោយ​បាន​ហ៊ុម​ព័ទ្ធ​ខ្សែ​លឿង​ជុំវិញ​កន្លែង​កើតហេតុ និង​រាយការណ៍​បន្ត​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​គ្រួសារ ។ បន្ទាប់​មក ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​លើ​សព ។

លោក អ៊ុ​ក មឿ​ន ប្រធាន​ការិយាល័យ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ និង​វិទ្យាសាស្ត្រ បាន​ប្រាប់​«​កោះសន្តិភាព​»​ថា សព​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ កៅ វុ​ទ្ធី អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​កំពង់ចាម ជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ខ្យល់គរ​ក្នុង​កំឡុង​ចាប់ពី​៨​ទៅ​១០​ម៉ោង​មុន នេះ​បើ​មើលទៅ​តាម​សភាព​សព​រឹង​ទៅ​ហើយ ។

ក្រោយ​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​មន្ត្រី​ការិយាល័យ​ជំនាញ និង​ពេទ្យ បាន​ស្រាយ​ច​ម្ង​ល់​ទៅ​ប្រជាពលរដ្ឋ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ ដោយ​ពុំ​មានការ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​ឡើយ ។​បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ប្រគល់​សព​ទៅ​ឲ្យ​បងប្អូន​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕