ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាបូន​1​កំប៉ុង​ក្នុង​1​ថ្ងៃ​អាច​កើត​ជំងឺ​ទឹកនោមផ្អែម

7 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ព្រមាន​ថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាបូន​មួយ​កំប៉ុង​ជា​រៀងរាល់ថ្ងៃ​អាច​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។ មនុស្ស​ពេញវ័យ​ដែល​ទទួលទាន​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ មានការ​កើនឡើង​៤៦​ភាគរយ

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ព្រមាន​ថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាបូន​មួយ​កំប៉ុង​ជា​រៀងរាល់ថ្ងៃ​អាច​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។ មនុស្ស​ពេញវ័យ​ដែល​ទទួលទាន​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ មានការ​កើនឡើង​៤៦​ភាគរយ​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ខ្ពស់​ជាង​ធម្មតា ។

ប្រសិនបើ​អ្នក​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ដំបូង យើង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​ដូច​ជា របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​ការ​ធ្វើ​លំ​ហាត់ប្រាណ ។
ទោះជា​យ៉ាងណា បើ​យើង​មិន​ព្យាបាល​វា​អាច​វិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ហើយ​ប្រសិនបើ​គ្រប់គ្រង​មិន​បាន​ល្អ នឹង​អាច​នាំ​ទៅ​រក​ផលវិបាក​ជា​ច្រើន​រួម​ទាំង​ជំងឺ​គាំងបេះដូង ផង​ដែរ ។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​មាន​ទំនាក់ទំនង​ផង​ដែរ​ទៅ​នឹង​ការ​កើនឡើង​នៃ​កម្រិត​អាំង​ស៊ុ​យ​លី​ន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Tufts រដ្ឋ Massachusetts បាន​វិភាគ​លើ​មនុស្ស​ពេញវ័យ​ចំនួន​១.៦៨៥​នាក់ ក្នុង​រយៈពេល​១៤​ឆ្នាំ ។ អ្នកចូលរួម​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​អំឡុង​ការ​ធ្វើតេស្ត​ដំបូង ហើយ​ពួក​គេ​បាន​រាយការណ៍​ពី​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​រយៈពេល​វែង​របស់​ខ្លួន ។ អ្នក​ដែល​ទទួលទាន​ក្នុង​បរិមាណ​ខ្ពស់​បំផុត មាន​ហានិភ័យ​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ច្រើន ។ ខណៈ​ពេល​ដែល​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​បំផុត មាន​ភាព​ធន់​នឹង​សារជាតិ​អាំង​ស៊ុ​យ​លី​ន​ប្រហែល​ប្រាំបី​ភាគរយ​ក្នុង​ការ​ធ្វើតេស្ត ។

បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទម្ងន់ និង​របប​អាហារ ទំនាក់ទំនង​រវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ រួម​នឹង​កត្តា​ហានិភ័យ​សម្រាប់​ការ​រំលាយ​អាហារ​ផង​អាច​ធ្វើ​ឲ្យ​ជំងឺ​ទឹកនោមផ្អែម​បន្តដំណើរ​ការ​របស់​វា ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក​វេជ្ជបណ្ឌិត Nicola McKeown បាន​ថ្លែង​ថា​៖ «​ទោះបីជា​ការ​សិក្សា​របស់​យើង​មិន​អាច​ប្រាប់​ពី​មូលហេតុ លទ្ធផល​របស់​យើង​បាន​បង្ហាញ​ថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ បង្កើន​ឱកាស​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​សញ្ញា​ព្រមាន​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

ប្រសិនបើ​មិន​ធ្វើការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​អភិវឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​មែនទែន​បាន ។

តាម​ការ​ស្រាវជ្រាវ​បាន​ណែនាំ​ពី​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ជំនួស​ដោយ​ទឹក កាហ្វេ ឬ​តែ ដែល​គ្មាន​ជាតិ​ស្ករ​វិញ​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​យើង​ទេ ៕