ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ន​នី ក្វា​ន់ ៖ «​លុយ​ខ្ញុំ ខ្លួន​ខ្ញុំ សម្រស់​ខ្ញុំ … ម្តេច​ក៏​ចេះ​ដឹង ឈឺឆ្អាល​ខ្លាំង​ម្ល៉េះ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ចូល​ចិត្ត​ស្លៀកពាក់​សិច​ស៊ី​ខើច​លើ​ខើច​ក្រោម​បញ្ចេញ​សាច់​សខ្ចី​និង​ដើមទ្រូង​ដ៏​ត្រលុក​​ត្រ​លន់ ដេ​ន​នី ក្វា​ន់ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ …

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ចូល​ចិត្ត​ស្លៀកពាក់​សិច​ស៊ី​ខើច​លើ​ខើច​ក្រោម​បញ្ចេញ​សាច់​សខ្ចី​និង​ដើមទ្រូង​ដ៏​ត្រលុក​​ត្រ​លន់ ដេ​ន​នី ក្វា​ន់ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​អ្នក​ដៀមដាម​ពេបជ្រាយ​ដាក់​នាង​ថា សុទ្ធតែ​គីមី​ពេញ​ខ្លួន ដោយ​ឆ្លើយ​តប​វិញ​​ថា «​លុយ​ខ្ញុំ ខ្លួន​ខ្ញុំ សម្រស់​ខ្ញុំ មិន​បាន​ពាក់ព័ន្ធ ឬ​ទៅ​យក​លុយ​បុគ្គល​ណា​ផ្សេង​ឡើយ ម្តេច​ក៏​ចេះ​ដឹង ឈឺឆ្អាល ខ្លាំង​ម្ល៉េះ​» ។

យោង​តាម​សារ​នៅ​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Denny Kwan បាន​ឲ្យ​ដឹង​ថា «​នៅ​លើ​លោក​នេះ​មនុស្ស​ប្រុស​ស្រី​ណា​ដែល​មិន​ចង់​មាន​សម្រស់​ស្រស់​ស្អាត? ទាំង​ខ្ញុំ​ទាំង​គេ​…​? ជា​ធម្មតា​មនុស្ស​គ្រប់​រូប​កើតមក​លើ​ផែនដី​នេះ សុ​ទ្ឋ​តែ​ចង់បាន​រូបរាង​សម្រស់​ស្អា​តទៅ​តាម​សេចក្តី​ប៉ងប្រាថ្នា តែ​យើង​មិន​អាច​បញ្ជា​ច្បាប់ធម្មជាតិ​បាន​នោះ​ទេ ។ តែ​យើង​អាច​តុបតែង​កែប្រែ​រូប​សម្រស់​របស់​ខ្លួន​យើង​បាន​តាម​ការ​ចង់បាន​របស់​យើង ទាំងនេះ​វា​មិនមែន​ជា​កំហុស រឺ​ក៏​ការ​ប្រព្រឹត្ត​អំពើអាក្រក់​នោះ​ឡើយ ។

កញ្ញា ដេ​ន​នី ក្វា​ន់ បាន​សរសេរ​សារ​បង្ហោះ​នៅ​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា «​ងាក​មក​សង្គម​បច្ចុប្បន្ន​ដែល​ជា​សង្គម​ស៊ី​វី​ល័យ គ្រាន់តែ​ចង់បាន​រូបរាង​មុខមាត់​ស្អាត​បំពេញ​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​សោះ ម្តេច​ក៏​ត្រូវ​បានការ​ដៀមដាម មើលងាយ ពេបជ្រាយ (​សុ​ទ្ឋ​តែ​គីមី​ពេញ​ក្នុង​ខ្លួន​) ទៅ​វិញ ។ លុយ​ខ្ញុំ ខ្លួន​ខ្ញុំ សម្រស់​ខ្ញុំ មិន​បាន​ពាក់ព័ន្ធ រឺ​ទៅ​យក​លុយ​បុគ្គល​ណា​ផ្សេង​ឡើយ​ម្តេច​ក៏​ចេះ​ដឹង ឈឺឆ្អាល ខ្លាំង​ម្ល៉េះ​» ។

ពាក់ព័ន្ធ​ចំពោះ​ការ​រិះគន់​ដៀមដាម​ពេបជ្រាយ​នេះ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​»​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ដេ​ន​នី ក្វា​ន់ បាន​ឡើយ ៕