ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែកជើង Nike ចងខ្សែ​ដោយ​ខ្លួនឯង

7 ឆ្នាំ មុន

ស្បែកជើង​ម៉ាក់​Nike​ម៉ូ​ដែល​បង្ហាញ​ក្នុង​ខ្សែភាពយន្ត​អា​មេ​រិច ត្រឡប់​ទៅ​អនាគត​វគ្គ​២ ដែល​ចង់ខ្សែ​ដោយ​ខ្លួនឯង នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​១ ធ្នូ​ខាង​មុខ ហើ​តម្លៃ​របស់​វា​ក៏​ក្រុមហ៊ុន​បង្ហាញ​ឲ្យ​ដឹង​មុន​ដែរ

ស្បែកជើង​ម៉ាក់​Nike​ម៉ូ​ដែល​បង្ហាញ​ក្នុង​ខ្សែភាពយន្ត​អា​មេ​រិច ត្រឡប់​ទៅ​អនាគត​វគ្គ​២ ដែល​ចង់ខ្សែ​ដោយ​ខ្លួនឯង នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​១  ធ្នូ​ខាង​មុខ ហើ​តម្លៃ​របស់​វា​ក៏​ក្រុមហ៊ុន​បង្ហាញ​ឲ្យ​ដឹង​មុន​ដែរ ។

ក្រុមហ៊ុន Nike​និយាយ​ថា ស្បែកជើង​ប៉ា​តា  HyperAdapt 1.0 របស់​ខ្លួន​ដែល​យក​គំរូ​ម៉ូ​ដ​ដូច​ក្នុង​រឿង​ដែល​ផលិត​នៅ​ឆ្នាំ​១៩៨៥ ដ៏​ល្បីល្បាញ​ ។ ក្រុមហ៊ុន​បន្ត​ថា ស្បែកជើង​ម៉ូ​ដ​ថ្មី​របស់​ខ្លួន​ដែល​មាន​សម​ត្ថិ​ភាព​ចងខ្សែ​ដោយ​ខ្លួនឯង​នោះ​នឹង​មាន​ដាក់​លក់​នៅ​ទីតាំង​សាខា​ក្រុមហ៊ុន Nike ដូច​ជា​ហាង Nike Soho store និង​ហាង​Nike Clubhouse នៅ​ទីក្រុង​ញូ​វ​យ៉​ក​ចាប់ពី​ថ្ងៃ​ទី​១ ធ្នូ​ខាង​មុខ ។

ក្រៅពី​វា​ចេះ​ចងខ្សែ​ដោយ​ខ្លួនឯង​ហើយ​នោះ​រាល់ពេល​អ្នក​ស៊ក​ជើង​ចូល​ភ្លាម ស្បែកជើង​ចេញ​ភ្លើង បន្ទាប់​មក​ទៀត​ប្រព័ន្ធ sensor ឬ​ប្រព័ន្ធ​គ្រប់​គ្រង់ និង​ចាប់ផ្តើម​រឹប​ជើង​របស់​អ្នក​ឲ្យ​ត្រូវ​នឹង​ស្បែកជើង លើស​ពី​នេះ​ទៅ​ទៀត​វា​មាន​ប៊ូ​តុង សម្រាប់​ចុច​ប​ន្ទូ​រ​ឬ​បន្តឹង​ខ្សែ​ស្បែកជើង​ដែល​អ្នក​ពាក់​ចង់បាន ។ វា​ត្រូវការ​ចំណាយ ពេល​៣​ម៉ោង​ដើម្បី​សាក​ថ្ម​ស្បែកជើង​ឲ្យ​ព​ញ ហើយ​វា​អាច​ប្រើប្រាស់​បាន​រហូត​ដល់​២​ស​ប្តា​ហ៍​។ សម្រាប់​អ្នក​ចាប់អារម្មណ៍​អាច​បញ្ជា​ទិញ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន Nike.com  ឬ តាម​រយៈ Nike+ app ៕