ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​កោះ​នានា​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​ឱ្យទៅ​កម្សាន្ត

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យអុំទូក​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​នានា ពិសេស​កោះ​រ៉ុ​ង

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យអុំទូក​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​នានា ពិសេស​កោះ​រ៉ុ​ង មាន​ចំនួន ៨.១២៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៥.៣០៩​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​២.៨១៨​នាក់ ។ ដោយឡែក​ភ្ញៀវ​ទេសចរ​មក​តាម​ជើង​យន្តហោះ​មាន​ចំនួន​១៩​ជើង មាន​ភ្ញៀវ​សរុប​ចំនួន ៩១១​នាក់ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​បន្ត​ថា ការ​ថយ​ចុះ​នៃ​ចំនួន​ទេសចរ​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​មាន​ច្រើន​កន្លែង​មាន​ដូច​ជា​អង្គរវត្ត ខេត្តសៀមរាប ភូមិភាគ​ឦសាន ។ ម្យ៉ាងទៀត​ដោយសារ​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ផ្លូវ​មាន​សង្ឃឹម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​តំបន់​ភូមិភាគ​ឦសាន មានការ​កើនឡើង​ផង​ដែរ ។

លោក តាំង សុចិត្ត​គ្រឹ​ស្នា បន្ត​ទៀត​ថា ខេត្ត​ព្រះ​សីហ​នុ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍ និង​សេដ្ឋកិច្ច ដោយ​មាន​កំពង់​ផែ​អន្តរជាតិ​ទឹក​ជ្រៅ តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ។ ពិសេស​ខេត្ត​ព្រះ​សី​ហនុមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក្រុងព្រះសីហនុ ទាក់ទាញ​វិនិយោគិន​បរទេស​មក​បោះទីតាំង​ជាង​១០០​រោងចក្រ ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​ខាង​មុខ​នឹង​ទទួល​បាន​វិនិយោគិន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ៕