ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​កា.ប់​ចិន​២​នាក់​ ​​ត្រូវអស់លក្ខណ៍ដោយ​សារកាមេរ៉ាសុវត្ថិភាព​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​កាលពី​យប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​ ១១​ មិថុនា​ ឆ្នាំ​២០២២​ នៅ​ក្នុង​ទឹកដី​កាស៊ីណូ​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​បុរស​ចិន​២​នាក់​របួសធ្ងន់​ស្រាល ​កាលពី​យប់​ថ្ងៃ​ទី​១០ ​ខែ​ឆ្នាំ​​២០២២ ​នៅ​ជិត​គ្លិ​និ​ច​នគររាជ​ ក្នុងភូមិ​ក្បាលស្ពាន​១ ​សង្កាត់​​ប៉ោយប៉ែត្រ ​ក្រុង​ប៉ោយ​ប៉ែ​ត​​​ ខេត្តបន្ទាយមានជ័យ ដែល​ករណីនេះសំខាន់គឺចាប់បានដោយសារកាមេរ៉ាសុវត្ថិភាព ហើយកន្លែង​កើតហេតុជិតគ្នាប្រហែ៦០ម៉ែត្រប៉ុណ្ណោះ ។​

ជនសង្ស័យ​ទាំង​២​នាក់​ ក្នុង​នោះ​​ម្នាក់​​ឈ្មោះ​តឿ ចំ​រ៉ើ​ន​ ហៅ​ម៉ឺន​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​​ឈ្មោះ​ជា លី​ហួត​ ហៅ​ហួត​.​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​កា​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ទទួល​ព័​ត៍​មាន​ពី​​ប្រជា​ពលរដ្ឋ​ថា​ មាន​ករណី​ហិ​.ង្សា​កើតឡើង​២​ករណី​ហើយ​កន្លែង​កើតហេតុ​ជិត​គ្នា​ទៀត ​ដោយ​ករណី​ទី​១-​កើតឡើងកាលពី​​ម៉ោង​១០​និង​៣១​នាទី​យប់​ថ្ងៃ​ទី​១០​មិថុនា​ ជនសង្ស័យ​ខាងលើ​បាន​ជិះម៉ូតូ​១​គ្រឿង​ម៉ាក​​ហ្ស៊ូមមឺ​អ៊ិ​ច ​ធ្វើ​សកម្មភាព​កា.ប់​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​Zhou Dongke ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅ​និង​បំរើ​ការងារ​ក្នុង​កាស៊ីណូ​(​ហ្វូ​និក​)​ចំណុច​អគារ​១០០​ បន្ទប់​ទល់មុខ​គ្លីនិក​នគររាជ​(​ចំណុច​កើតហេតុ​)​ក្នុងភូមិ​កើតហេតុ​។​

ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​កា.ប់​របួស​២​កន្លែង​គឺ​កែងដៃ​ស្តាំ​និង​ទ្រូង​ ។​

ដោយឡែក​ករណី​ទី​២-​កើតឡើង​​កាលពី​​ម៉ោង​១០​និង​៣២​នាទី​យប់​ថ្ងៃ​ទី​១០​មិថុនា​ ដោយ​ក្រុម​ជនសង្ស័យ​ដដែល​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​បន្ត​ទៅ​កា.ប់​ជនជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ​Wang Jiann​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ ស្នាក់​នៅ​និង​បំរើ​ការងារ​ក្នុង​សណ្ឋាគារ​(​ជីវ​ចូ​វ​) ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

របាយការណ៍​បន្ត​ទៀត​ថា​ ក្រោយ​ទទួល​បាន​ព័​ត៍​មាន​ពី​​ប្រជា​ពលរដ្ឋ​ភ្លាម ​និង​អនុវត្តន៍​តាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​បង្ក្រាប​និង​ទប់ស្កាត់​រាល់​បទល្មើស​ក្នុង​មូល​ដ្ឋាន​ លោក​វរៈសេនីយ៍ឯក​សៅ​ សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក៏បាន​បញ្ជា​ដល់​ការិយាល័យ​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ព្រំ​ ពិសិដ្ឋ​ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ និង​បើក​ការ​ស្រាវជ្រាវ​​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យក​មក​សួរនាំ​។​

ក្រោយ​សាកសួរ​ ជនសង្ស័យ​ទាំង​២​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កា.ប់​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​ខាងលើ​មែន​ ។ ​មូលហេតុ​គឺ​​ពួកខ្លួន​តាមរកប្រុសស្នេហ៍របស់​សង្សារ​ ព្រោះសង្សារ​បែកចិត្តទៅបណ្តើរប្រុសផ្សេង ហើយខ្លួន​​តាមរកកា.ប់​​​ប្រុស​ស្នេហ៍​របស់សង្សារ ​ក៏​ជួបបុរសជនជាតិចិន​តាមផ្លូវ ក៏​កា.ប់​ច្រឡំ​ស្មានថា​ជា​គូសត្រូវ​ស្នេហា​ដែល​ពួក​​ខ្លួន​កំពុង​តាម​រក​។​

លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ​ក្រោយ​សាកសួរ​ និង​ធ្វើ​កំណត់ហេតុ​រួច​ជនសង្ស័យ​ទាំង​២​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​រួម​មានកាំបិ.ត​វែង​១​ដើម​,​ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​ និង​បញ្ជូន​ទៅ​ក​រិ​យា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ