ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហាន់ ឌី​ជូ​លី​ន ព្រោះតែ​ហេតុផល​មួយ សម្រេច​ចូលរួម​ប្រឡង Miss Grand Cambodia2022

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​បង្ហាញ​ម៉ូត ហាន់ ឌី​ជូន​លី​ន បាន​សម្រេច​ដាក់​ពាក្យ​ចូល​ប្រឡង​កម្មវិធី Miss Grand Cambodia 2022 ដើម្បី​សម្រេច​ក្តី​ស្រមៃ​ចុង​ក្រោយ​មួយទៀត​របស់​ខ្លួន​។ យ៉ាងណា បើ​ទោះបីជា​ការ​ប្រឡង​ក្នុង​កម្មវិធី​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត ហាន់ ឌី​ជូន​លី​ន បាន​សម្រេច​ដាក់​ពាក្យ​ចូល​ប្រឡង​កម្មវិធី Miss Grand Cambodia 2022 ដើម្បី​សម្រេច​ក្តី​ស្រមៃ​ចុង​ក្រោយ​មួយទៀត​របស់​ខ្លួន​។ យ៉ាងណា បើ​ទោះបីជា​ការ​ប្រឡង​ក្នុង​កម្មវិធី​នេះ ហាន់ ឌី​ជូន​លី​ន ហាក់​មិនសូវ​មាន​ជំនឿ​ចិត្តច្រើន​នៅ​ក្នុង​ការ​ទទួល​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​នាង​បាន​តាំងចិត្ត​ចូលរួម​ប្រកួត ដើម្បី​សម្រេច​ក្តី​ស្រមៃ​ឈរ​លើ​វេទិកា​ដ៏​ធំ ហើយ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​។

អតីត​កញ្ញាឯក​ស្រី​ស្អាត នាង ហាន់ ឌី​ជូ​លី​ន បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រឡង​ចូល​ធ្វើ​ជា Miss Grand cambodia ឆ្នាំ 2022 ខ្ញុំ​មិន​ប្រាថ្នា​ថា នឹង​បាន​ជាប់​ជ័យ​លា​ភី តែ​ខ្ញុំ​ប្រាថ្នា​ថា នឹង​បាន​ឈរ​នៅ​លើ​ឆាក​វេទិកា​របស់​ប្រទេស​កម្ពុជា និង​បាន​បង្ហាញ​នៅ​សមត្ថភាព​ដែល​ខ្ញុំ​មាន​។

នាង​បញ្ជាក់​ថា អ្នក​ទាំងអស់​គ្នា​អាច​ក្រឡេក​មើល​ខ្ញុំ​បាន ខ្ញុំ​មិន​មាន​អ្វី​ពេញលេញ​សម្រាប់​ការ​ប្រឡង​ទេ ចំណុច​ខ្វះខាត​របស់ខ្ញុំ គឺ​មាន​ច្រើន តែ​ខ្ញុំ​នៅ​តែ​បំពេញ​ក្ដី​ស្រមៃ​ខ្លួនឯង ចុះ​អ្នក​ទាំងអស់​គ្នា​នៅ​ចាំ​ធ្វើ​អី​ទៀត​។ នាង​ថា អ្នកខ្លះ​មាន​សមត្ថភាព មាន​ទាំង​សម្បត្តិ ចរិយា​វប្បធម៌​ការ​សិក្សា ប៉ុន្តែ​ខ្វះ​ការ​លើកទឹកចិត្ត​កុំ​ចាំ និង​ទន្ទឹង​ចាំ​ការ​លើកទឹកចិត្ត​ពី​នរណា​ម្នាក់​អី ព្រោះ​បើ​យើង​មិន​ឆ្លងកាត់ និង​លើកទឹកចិត្ត​ដោយ​ខ្លួនឯង​ទេ យើង​ក៏​មិន​អាច​នឹង​ទាញ​យកក្ដី​ស្រមៃ​ចូល​ក្នុង​ជីវិត​យើង​ដែរ ចូរ​អោយ​កម្លាំងចិត្ត​ខ្លួនឯង លើ​ទឹកចិត្ត​ខ្លួនឯង កុំ​យកសម្ដី​អ្នក​ដទៃ​មក​ធ្វើ​ជា​បញ្ហា​ក្នុង​ខួរក្បាល និង​បេះដូង​ខ្លួនឯង​អី​។

នាង​បន្ថែម​ថា បំពេញ​ក្ដី​ស្រមៃ ទោះ​ទាញ​យក​មិន​បាន​100% តែ​ក៏​សុំ​ត្រឹម​30% 40% ក៏​មាន​ន័យ ខ្ញុំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ប្រទេស​ខ្ញុំ និង​ប្រជាជន​កម្ពុជា​របស់ខ្ញុំ​។ ខ្ញុំ​អរគុណ​សម្រាប់​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា ស្រឡាញ់​អ្នក​ទាំងអស់​គ្នា ស្រឡាញ់​ប្រជាជន​របស់​ប្រទេស​កម្ពុជា​ខ្ញុំ ខ្មែរ ។

ជា​ការ​កត់សម្គាល់ ស្រី​ស្អាត ហាន់ ឌី​ជូ​លី​ន បាន​ក្លាយជា​បេ​ក្ខ​នារី​ជម្រុះ​ក្នុង​ជុំ​ទី​1 Miss Grand Cambodia 2022 ។ នាង​មាន​អាយុ​២៤​ឆ្នាំ កម្ពស់ 1.70m ទម្ងន់ 52kg ទំហំ​ទាំង​បី 36. 24 . 39​មក​ពី​រាជធានី​ភ្នំពេញ​។ យ៉ាងណា បន្ទាប់​ពី​ការ​ចូលរួម​ប្រឡង​កម្មវិធី Miss Grand Cambodia 2022 គេ​ក៏​សង្កេត​ឃើញ​មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​គាំទ្រ​ដល់​រូប​នាង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ