ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​យុវជន​​១៤​នាក់បង្ក​ភាព​អនាធិបតេយ្យពេញ​ផ្លូវ យក​មក​ដុះក្អែល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេស​នៅ​លើ​ដងផ្លូវ​សាធារណៈ កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ម៉ូតូ​កែ​ច្នៃ​ស៊ី​មាំ​ង​ម៉ូតូ​លឺ​សំលេង​ខ្លាំង នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេស​នៅ​លើ​ដងផ្លូវ​សាធារណៈ នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​ព្រឹក​រហូត​ដល់​ម៉ោង​០៥​ល្ងាច កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀ​.​ន​, ផ្នែក​ព្រហ្មទណ្ឌ និង​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា សង្កាត់​កំពង់ស្វាយ និង​សង្កាត់​អូរ​អំបិល ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ម៉ូតូ​កែ​ច្នៃ​ស៊ី​មាំ​ង​ម៉ូតូ​លឺ​សំលេង​ខ្លាំង នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ សង្កាត់​ទឹកថ្លា​, សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដោយ​ចាប់​ឃាត់​បាន​មនុស្ស​ចំនួន​១៤​នាក់ ទាំង​អ្នក​រួម​ដំណើរ និង​ម៉ូតូ​១១​គ្រឿង ក្នុង​នោះ​ម៉ូតូ​អត់​ពន្ធ​ចំនួន​០៣​គ្រឿង​, បង្ហោះ​ម៉ូតូ​២​គ្រឿង ជិះ​ពីក្រោយ​០២​គ្រឿង​, ជិះ​រ៉េ​ចុះឡើង​០១​គ្រឿង​, ស៊ី​មាំ​ង​លឺ​សម្លេង​ខ្លាំង​០៦​គ្រឿង ដែល​មានឈ្មោះ​ខាងក្រោម ៖

១/- ឈ្មោះ ត្រាណ លី​ហ៊ា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ នៅ​ភូមិ​កណ្តាល​ឃុំ​សឹ​ង្ហ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​កណ្តាល ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ស្លាក​លេខ បាត់ដំបង 1R-7297 (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

២/ -​ឈ្មោះ​សាន សិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងសំណង នៅ​ផ្សារ​ថ្មី​សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា MSX ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ស្លាក​លេខ​គ្មាន មាន​ពន្ធ (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

៣/- ឈ្មោះ ផាត សុធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​លី​អីវ៉ាន់​ខា​រ៉ា​បៅ នៅ​ផ្លូវ​លេខ​២ សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា អ៊ី​ស៊ី​ត័​រ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន គ្មាន​ពន្ធ (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

៤/- ឈ្មោះ ប្រុស ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស នៅ​វិទ្យាល័យ​អូរ​អំបិល សង្កាត់​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1Y-0079 (​អ្នកបើកប​ង្ហោះ​ម៉ូតូ​) និង​ឈ្មោះ​សឹ​ង្ហ ឆៃ​អេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស នៅ​សាលា​វិ​ទ្យ​ល័យ​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អ្នក​អង្គុយ​ក្រោយ​បំបាស់​គូទ​។

៥/- ឈ្មោះ ប៉ុន សុភា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស នៅ​វិទ្យាល័យ​អូរ​អំបិល​សង្កាត់​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1A-6546 (​អ្នក​បើក​អម​ពីក្រោយ​)​។ និង​ឈ្មោះ ឆិញ ខ័​ណ្ឌ​យ៉ា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស នៅ​សាលា​វិ​ទ្យ​ល័យ​អូរ​អំបិល បច្ចុប្បន្ន រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ អ្នក​អង្គុយ​ក្រោយ​។

៦/- ឈ្មោះ វី សុខ​ភួ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស នៅ​វិទ្យាល័យ​អូរ​អំបិល សង្កាត់​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1Q-9601, និង​ឈ្មោះ អាន អឿ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​នៅ​សាលា​វិទ្យាល័យ​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ (​អ្នក​អង្គុយ​អម​ពីក្រោយ​) និង​ឈ្មោះ យូ ម៉ា​នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស នៅ​សាលា​វិ​ទ្យ​ល័យ​អូរ​អំបិល បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​បិ​ល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ អ្នក​អង្គុយ​ក្រោយ​។

៧/- ឈ្មោះ ទូច ចាន់​នឿ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​នៅ​បឋម​សិក្សា​តាក់​ហៅ​យ៉េ នៅ​ភូមិ​ទឹកថ្លា បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1M-9954 (​អ្នកបើកប​ង្ហោះ​ម៉ូតូ​) និង​ឈ្មោះ លឹ​ម ចាន់​ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ អ្នក​អង្គុយ​ក្រោយ​បំបាស់​គូទ​។
៨/- ឈ្មោះ​សុខ សេង​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ នៅ​មុខ​រោងចក្រ​ផ្លូវ​៧​មក​រា សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1P-2591 (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

៩/- ឈ្មោះ អែម ហេ​ណុ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ នៅ​មុខ​ផ្លូវ​៧​មក​រា ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌​ខៀវ ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1I-1588 (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

១០/- ឈ្មោះ​ឌុ​ច សីហា​ឡៃ​ហាំ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​វិទ្យាល័យ​ហ៊ុន​សែន​ខ្លា​កូន សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមាត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​សង​ប៉ិច ពណ៌​ក្រហម ស្លាក​លេខ​គ្មាន គ្មាន​ពន្ធ (​ជិះ​រ៉េ​ចុះឡើង​)​។ ចំណែក​អ្នក​អង្គុយ​បែ​មុខ​ទៅ​ក្រោយ ឈ្មោះ វ៉ា​ត់ លី​ហ្វា​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​សិស្ស នៅ​វិទ្យា​ល័​យ៊ុ​ន​សែន​ខ្លា​កូន ។

១១/- ឈ្មោះ​វេ​ង វ័​ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងការ នៅ​មុខ​មុខ​វត្ត​តា​ហ៊ី សង្កាត់​កំពង់ស្វាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ គ្មាន​ពន្ធ (​ស៊ី​ម៉ាំង​កែ​ច្នៃ​លឺ​សម្លេង​ខ្លាំង​)​។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ បាន​បញ្ជាក់​ថា ចំពោះ​ក្មេង​ទំនើង​ទាំងនោះ នគរបាល​ឲ្យ​រត់​ចំនួន​២០​ជុំ ជុំវិញ​ដងទង់​ជាតិ រួច​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​ជា​លើក​ទី​២​បន្ត​ទៀត បើ​មិន​រៀងចាល ហើយ​ត្រូវ​ចាប់​បានជា​លើក​ទី​២​នោះ នឹង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល​។ បន្ទាប់​មក​កោះហៅ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ហើយ​ម៉ូតូ​ដែល​ពាក់ព័ន្ធ​នឹង​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង តម្រូវ​ឲ្យ​ម្ចាស់​ដាក់​បំពង់​ស៊ី​ម៉ាំង​ឲ្យ​ត្រូវ​តាម​លក្ខណៈ​ដើម​វិញ​។ ដោយឡែក​ម៉ូតូ​ដែល​អត់​ពន្ធ​នោះ សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​នគរបាល​ក្រុង បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​មេត្តា​ណែនាំ​ដល់​កូនចៅ​របស់​ខ្លួន​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដូច​ជា​ការ​បង្ហោះ​ម៉ូតូ ជិះ​រេ​ចុះឡើង​ពេញ​ផ្លូវ​នេះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្លួន​ប​ឯង និង​អ្នក​ដទៃ​ដែល​ប្រើប្រាស់​ផ្លូវ​ជាមួយ​គ្នា​នោះ​។ ហើយ​ចំពោះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​ៗ វា​អាច​រំខាន​ដល់​អារម្មណ៍ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ