ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់ របួសធ្ងន់ស្រាលក្នុងករណីកា.ប់គ្នាយកម៉ូតូ១គ្រឿងទៅបាត់ សង្ស័យអំពើប្លន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យុវជន​២​នាក់ បាន​រង​របួសធ្ងន់​ស្រាល និង​ម៉ូតូ​១​គ្រឿង​ត្រូវ​គេ​យក​ទៅ​បាត់ ក្នុង​ហេតុការណ៍​ផ្ទុះ​អា​វុ​.​ធ​១​គ្រាប់ និង​កា​.​ប់​ផ្អើល​លើ​ដងផ្លូវ​ជាតិ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​សង្ស័យ​ថា ជា​អំពើ​ប្លន់ ។…

បន្ទាយ​មាន​ជ័យ ៖ យុវជន​២​នាក់ បាន​រង​របួសធ្ងន់​ស្រាល និង​ម៉ូតូ​១​គ្រឿង​ត្រូវ​គេ​យក​ទៅ​បាត់ ក្នុង​ហេតុការណ៍​ផ្ទុះ​អា​វុ​.​ធ​១​គ្រាប់ និង​កា​.​ប់​ផ្អើល​លើ​ដងផ្លូវ​ជាតិ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​សង្ស័យ​ថា ជា​អំពើ​ប្លន់ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០២២ មុខ​សណ្ឋាគារ​លី​ហេង​ឆាយ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​១.​ឈ្មោះ ខា សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស និង​ម្នាក់​ទៀត​ឈ្មោះ​គី​ម លាង ភេទ​ប្រុស ដោយ​ពួក​គេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​មិត្តភាព​សង្កាត់ និង​ក្រុង​កើតហេតុ ។

ជន​រង​គ្រោះ​ទី​១ រង​របួស​៣​កន្លែង​ចំណុច​ក្បាល ដៃ និង​ជើង ត្រូវ​គេ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​បន្ទាប់​មក​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ព្រោះតែ​សភាព​ធ្ងន់ធ្ងរ និង​ជន​រង​គ្រោះ​ទី​២ រង​របួសស្រាល ។

ប្រភព​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​ខាងលើ ជាមួយ​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត​បាន​ទៅ​ស៊ីឈ្នួល​រត់​តុ កម្មវិធី​ឲ្យ​គេ ហើយ​ពេល​ចប់​ពី​ការងារ​ក៏​បបួល​គ្នា​ទៅ​រក​ទិញ​អី​ញ៉ាំ ដោយ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ដឹង​អី​កំពុង​បើកបរ​តាម​ដងផ្លូវ​ជាតិ​ពី​លិចទៅ​កើត ដល់​មុខ​សណ្ឋាគារ​លី​ហេង​ឆាយ ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​តាម​កា​.​ប់ និង​ម៉ូតូ​២​គ្រឿង ឈប់​ពាំង​ពីមុខ ថែម​ទាំង​បំផ្ទុះ​អា​វុ​.​ធ​១​គ្រាប់​ទៀត​ផង ។

ប្រភព​បន្ត​ថា ក្នុង​ហេតុការណ៍​ជន​រង​គ្រោះ​ទី​១ ត្រូវ​គេ​កា​.​ប់ និង​កាំបិត​ផ្គាក់ ប៉ុន្តែ​ក្រុម​បង្ក​មិន​យក​ម៉ូតូ​ទេ ។ ដោយឡែក​ម៉ូតូ​១​គ្រឿង​ទៀត ជា​របស់​មិត្តភក្តិ​ដែល​មាន​គ្នា​២​នាក់​បាន​ផ្តួល​ម៉ូតូ​រត់​ដោយ​ម្នាក់​ត្រូវ​គេ​កា​.​ប់​របួសស្រាល ហើយ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ សេរី​ឆ្នាំ​២០១២ បិទ​តែម​សេរី​២០២២ របស់​ឈ្មោះ យ៉ុ​ង​ភេទ​ប្រុស ត្រូវ​ក្រុម​បង្ក​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ឪពុក​ជន​រង​គ្រោះ​ទី​១ ប្រាប់​តាម​ទូរស័ព្ទ​ថា មក​ទល់​ព្រឹក​ថ្ងៃ​ទី​១១​នេះ កូន​គាត់​នៅ​មិន​ទាន់​អាច​សាកសួរ​បាន​នៅឡើយ ហើយ​ថា គ្រួសា​គាត់ និង​គ្រួសា​ម្ចាស់​ម៉ូតូ​ដែល​គេ​យក​ទៅ​បាត់ និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ករណី​កា​.​ប់​ចា​.​ក់​ហិ​.​ង្សា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ហាក់​កើត​មាន​ជា​រឿយ​ៗ​ដោយ​ករណី​ខ្លះ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​បាន​ក្រុម​បង្ក ប៉ុន្តែ​ករណី​ខ្លះ​ក្រុម​បង្ក​នៅ​ពុំ​ទាន់​រក​ឃើញ​ហើយ​សមត្ថកិច្ច​បាន និង​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ដើម្បី​ចាប់​យក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ