ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេល្បែង​អនឡាញនៅប៉ោយប៉ែត​ បើកLuxus 470 ​បុកមនុស្សស្លា.ប់​និងរបួស២នាក់

7 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​កាលពីវេលាជាង១១យប់ថ្ងៃទី១៦​ វិច្ឆិកា ២០១៦ ​នៅម្តុំផ្លូវបេតុង ​សំណង់ K T H ​ស្ថិតក្នុងភូមិក្បាលស្ពាន១

ក្រុងប៉ោយប៉ែត​ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​កាលពីវេលាជាង១១យប់ថ្ងៃទី១៦​ វិច្ឆិកា ២០១៦ ​នៅម្តុំផ្លូវបេតុង ​សំណង់ K T H ​ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត​ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់​ និងរងរបួសធ្ងន់១នាក់ ។ ​គ្រោះថ្នាល់ចរាចរណ៍ ​គួរឲ្យរន្ឋត់នេះ ​សាក្សីឃើញហេតុការបានឲ្យដឹងថា មុនពេល កើតហេតុគេឃើញ​មានម៉ូតូម៉ាកស្កូពីពណ៌​ ស មួយគ្រឿងជិះគ្នា២នាក់​ បានបើកក្នុងទិសដៅពីលិចទៅកើត ​បន្ទាប់មកគេឃើញ ​រថយន្តលិចស៊ីស​ ពណ៌ ស ម៉ាក ៤៧០ មួយគ្រឿង​ ​បានបើកបញ្ច្រាសទិសគ្នា ​ដោយមានល្បឿនលឿន​ ដូចហោះទំនងជាស្រវឹងជោគជាំ ​ក៏បានជ្រុលចង្កូតមកបុកម៉ូតូពីក្រោយពេញមួយទំហឹង​ បណ្តាលឲ្យយុវជន​ម្នាក់ ​ដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​ចំណែកយុវជនម្នាក់ទៀត​ រងរបួសធ្ងន់ ​ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់​ទៅមន្ទីរពេទ្យតែម្តង ។

ប្រភពបានបន្តថា ​ក្រោយពេលកើតហេតុភ្លាមៗនោះ​ គេឃើញបុរសម្នាក់ជាតៃកុងរថយន្ត ​ឡិចស៊ីស​ ពណ៍ ស ​ម៉ាក៤៧០ ​មានពាក់ស្លាកលេខភ្នំពេញ ​2U -5797 មួយ​គ្រឿងនោះ​ ដែលគេស្គាល់ឈ្មោះហៅថា​  ធី ដើមពោធិ៍ ​ជាមន្ត្រីយោធានៃកងយោពលភូមិភាគទី៥​ និង ​ជាមេបើកបនល្បែងតាមអនឡាញ(អ៊ិនធឺណេត) ​យីហោ ​ស្ពតវើល​97 ​មួយកន្លែងដ៏ធំ​ នៅក្រុងប៉ោយប៉ែតនេះ​ បានបើកទ្វារថយន្ត ​ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ​មុនដំបូងមានម៉ូតូ01គ្រឿងម៉ាកហុងដាស្គុបពី ​ពណ៏ស ផលិតឆ្នាំ2015 ​ពាក់ស្លាកលេខ ​បន្ទាយមានជ័យ​ 1K-7502 បើកបរ​ដោយឈ្មោះ​ ហុង ភេទប្រុស ​អាយុ19ឆ្នាំ (ស្លាប់)​ជាបុគ្គលិកកាស៊ីណូ ហូលីដេ​ មានទីលំនៅស្នាក់​នៅ​ក្នុងភូមិក្បាលស្ពាន1 ​សង្កាត់-ក្រុងប៉ោយប៉ែត ​ជិះឌុបមនុស្សម្នាក់​មិនទាន់​ស្គាល់អត្តសញ្ញាណ ​បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ​លុះមកដល់ចំណុចកើតហេតុ ​ស្រាប់តែមានរថយន្ត01គ្រឿងម៉ាកលុច្សស៊ីស ​470​ ពណ៏ស ពាក់ស្លាក​លេខ ភ្នំពេញ 2U-5797 ​ដែលគេស្គាល់ថា​ជាមេបើកបនល្បឿនតាមអនឡាញខាងលើ ​បើកក្នុងល្បឿនលឿន​ ហើយបុកម៉ូតូខាងលើបណ្តាល​អោយស្លាប់និងរបួសតែម្តង ។

បើតាមសមត្ថកិច្ចមូលហេតុគ្រោះថ្នាក់​ចរាចរណ៍បណ្តាលមកពីអ្នកបើកបររថយន្តបើកល្មើសល្បឿន​សង្ស័យស្រវឹង​ ព្រោះមុនពេលកើតហេតុ​ ​គេឃើញអ្នកបើកបរឈ្មោះធី ដើមពោធិ៍ ​ជាមន្ត្រីយោធានៃកងយោពលភូមិភាគទី៥​ និងជាមេបើកបនល្បែងតាមអនឡាញ(អ៊ិនធឺណេត)​ យីហោ ស្ពតវើល​97 មួយកន្លែងដ៏ធំ ​នៅក្រុងប៉ោយប៉ែតនោះ បានផឹកស៊ីនៅភោជនីយដ្ឋាន​មួយកន្លែង​គេនិយមហៅ«ស្ទូចត្រី» ​នៅកាស៊ីណូហ្គោលឌិន ។

បច្ចុប្បន្នយានយន្តទាំងពីរខាងលើ​ត្រូវបានសមត្ថកិច្ច ​យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត​ រង់ចាំភាគីទំាងពីរចូលខ្លួន​មកដោះស្រាយ​តាមច្បាប់៕