ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រែ​តំបន់ប្រវត្តិសាស្ត្រ«ទុំទាវ»ឱ្យក្លាយ​ទៅ​ជា​​កន្លែង​​ទេស​​ចរណ៍

1 ឆ្នាំ មុន
  • ត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ដើម​ពោធិ៍​អ្នកតា​ក្រហម​.ក​ដួល​រលើង​ទាំង​ឬស ស្ថិតនៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀ​វ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ពេល​កន្លងទៅ​ ដោយសារតែ​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ហើយ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​រួម​ទាំង​ស្ថាប័ន​ជំនាញ…

(ត្បូងឃ្មុំ)៖ ដើម​ពោធិ៍​អ្នកតា​ក្រហម​.ក​ដួល​រលើង​ទាំង​ឬស ស្ថិតនៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀ​វ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ពេល​កន្លងទៅ​ ដោយសារតែ​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ហើយ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​រួម​ទាំង​ស្ថាប័ន​ជំនាញ បាន​ធ្វើការ​ស្ទូច​ដាំដុះ​ឡើងវិញ​រហូតដល់​ពេលនេះ​ បាន​ចេញ​ស្លឹក​ត្រួយខ្ចី​ជា​បណ្ដើរ​ៗ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា​ ឆ្នាំ២០២២ ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត ​និង​លោកជំទាវ ព្រម​ទាំង​សហការី​ជាច្រើន​នាក់​ បាន​រៀបចំ​ពិធី​ក្រុងពាលី​បញ្ចុះ​បឋម​សីលា​សាងសង់​អាស្រម​អ្នកតា​ក្រហម​.ក ​និង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទីតាំង​ប្រវត្តិ​សា​ស្ត្រទំុ​ទាវ​នេះ​ ដើម្បី​ទាក់​ទេ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ចូល​កម្សាន្ត​លេង​។

ឯកឧត្តម​បណ្ឌិត ​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​បាន​គូស​បញ្ជាក់ថា កន្លងទៅ​ ទីតាំង​នេះ​មិន​ទាន់​បាន​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាពល្អ​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ ​ហើយ​ម្យ៉ាងទៀត​ភ្ញៀវ​ទេសចរ​មួយចំនួន​ក៏​មិនបាន​ស្គាល់​ពីទី​តាំង​នេះ​ច្បាស់​នោះ​នៅឡើយ​ដែរ​ ​ទើប​ធ្វើឲ្យ​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​គេ​មើល​រំលង ​ប៉ុន្តែ​ចាប់ពី​គ្រានេះ​តទៅ ​អាជ្ញាធរ​រួម​ជាមួយ​ជំនាញ​មន្ទីរ​វប្បធម៌​ខេត្ត​នឹង​រៀបចំ​ប្រែក្លាយ​ឱ្យទៅ​ជា​កន្លែង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនាកម្សាន្ត​ ​។

គួររំលឹកថា លោ​ក​កួ ហុក ប្រធានមន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ត្បូងឃ្មុំ​ឲ្យ​ថា ឯកឧត្តម​អភិ​បាលខេត្ត​លោកជំទាវ​ ព្រមទាំង​ប្រធានមន្ទីរ​មួយចំនួន​ជុំវិញ​ខេត្ត ​ធ្លាប់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​រៀបចំ​អោយ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ទស្សនា​កំសាន្ត និង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​។ ដោយ​ជំហាន​ដំបូង​ត្រូវ​សិក្សា​ធ្វើ​របង​ព័ទ្ធជុំវិញ និង​ដាំ​កូនឈើ​បន្ថែម​លើ​បរិវេណ​ដើ​ម​ពោធិ៍ ចាក់​ដី​ទីទួល​ឱ្យ​ស្មើ ។

ប្រធានមន្ទីរ​វប្បធម៌​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​បន្ត​ឲ្យដឹង​ទៀត​ថា ក្រោយពី​រៀបចំ​បរិវេណ​ដើមពោធិ៍​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​ជាមួយ​នោះ​នឹង​ធ្វើ​អាស្រម​សម្រាប់​ដាក់​អ្នកតា​ក្រហម​ក​ដោយ​សាងសង់​អំពី​បេតុង​ធំល្មម​ ។ ​ចំណែក​ផ្លូវចូល​មក​ត្រូវ​រៀបចំ​ចាក់​បេតុង​ក្នុង​ពេល​ខាងមុខ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទាំង​ទី​ជិត​ទី​ឆ្ងាយ ដែ​ល​ត្រូវ​មក​កម្សាន្ត​លេង​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​។​

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីដើម​ពោធិ៍​អ្នកតា​ក្រហម​.ក ​គឺ​មាន​ដើមពោធិ៍​មួយ​ដើម​ទៀត​ដែល​ជា​ទឹក​តាង​បញ្ជាក់​ពី​ទុំ​ទាវ ដែល​បាន​ស្លាប់​ហើយ​ត្រូវ​គេ​រៀបចំ​បញ្ចុះសព​នៅ​ក្រោម​ដើមពោធិ​នោះ​។ សូម​បញ្ជាក់​ថា ​ទាក់ទង​ទៅ​និង​រឿង​ទុំ​ទាវ​នេះ​គឺជា​ប្រភេទ​អក្សរសីល៍​ប្រជាប្រិយ ​ដែល​ត្រូវ​អ្នកនិពន្ធ​បាន​តាក់តែង​ឡើង​នៅក្នុង​អំឡុង​ឆ្នាំ១៦០០ជាង ដោយ​បាន​សរសេរ​ពី​ភូមិ​សាស្រ្ត​ច្បាស់លាស់​នៅក្នុង​ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ក្រោយមក​រឿង​នេះ​បាន​ប្រែក្លាយ​ទៅជា​រឿង​ប្រវត្តិសាស្ត្រ​។

ប្រធានមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា ទីតាំង​ដើមពោធិ៍​ទាក់ទង​ប្រវត្តិ​ទុំ​ទាវ​នេះ​ត្រូវ​បាន គេ​ធ្លាប់​មក​ថត​ខ្សែភាពយន្ត​ដល់ទី​កន្លែង​នេះ​ផង​ដែរ ​។​នៅ​ចម្ងាយ​ប្រហែល៣០០ ម៉ែត្រ ដោយ​ឆ្លងផ្លូវ​ជាតិ​ទៅ​ម្ខាងទៀត​ទីនោះ​និង​មាន​ទួល​យាយ​ផាន់ ដែល​សុទ្ធសឹង​ទាក់ទង​ទៅ​នឹង​រឿង​ប្រវត្តិ​ទុំ​ទាវ​ ។ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាត់​ឱ្យ​មន្ទីរ​វប្បធម៌​រៀបចំ​អភិរក្ស​ចាក់​ដី​និង​ធ្វើ​របង​រក្សា​នូវ​កេរដំណែល​ពី​បុរាណកាល​នេះ​ទុក​ដល់​ក្មេង​ជំនាន់​ក្រោយ​បានឃើញ​ជា​ទឹក​តាង​និង​ងាយ​ស្រួល​​ស្រាវជ្រាវ​ក្នុង​ការសិក្សា​ទៀតផង​។​

តាម​គំនិត​របស់​លោក​មិនយូរ​ប៉ុន្មាន​ នឹង​រៀបចំ​សាងសង់​ចេតិយ​តូចល្មម​ដែល​ធ្វើ​ពីរ​ថ្ម​ត្បូង​ក្បាច់​បុរាណ​ដើម្បី​ជា​ទឹក​តាង​បញ្ជាក់​ពីទី​កន្លែង​មរណៈ​ភាព​របស់​ទុំ​ទាវ​នៅ​ក្រោម​ដើមពោធិ៍​ក្នុង​ស្រុក​ត្បូងឃ្មុំ ។​ រឿង​ទុំ​ទាវ​តាម​ការស្រាវជ្រាវ ​គឺ​ទាក់ទង​ពី​ប្រពៃណី​របស់​ខ្មែរ​ដោយ​កូនស្រី​សម័យ​នោះ​អាយុ១៨ឆ្នាំត្រូវ​ចូលម្លប់ ចំណែក​កូនប្រុស​អាយុ៥ឆ្នាំ ត្រូវ​បួស​ជា​សង្ឃ​ ដើម្បី​សងគុណ​ឪពុក
ម្ដាយ​៕

អត្ថបទសរសេរ ដោយ