ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានលម្អិត ករណីប្រចណ្ឌអតីតប្រពន្ធ ក្លាយជាឃាតក.ម្ម បា.ញ់សម្លា.ប់ដល់ក្នុងផ្ទះ នៅចាក់អង្រែ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អំពើឃាតកម្មមួយ បានកើតឡើង ដោយសារអតីត​ប្តី បានបាញ់សម្លា.ប់អតីត​ប្រពន្ធ បណ្តាលអោយស្លា.ប់ ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង…

រាជធានីភ្នំពេញ៖ អំពើឃាតកម្មមួយ បានកើតឡើង ដោយសារអតីត​ប្តី បានបាញ់សម្លា.ប់អតីត​ប្រពន្ធ បណ្តាលអោយស្លា.ប់ ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង ១៥រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​អតីតប្រពន្ធនោះ មានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ចំណែកជន​សង្ស័យ​ជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅ​ម្តុំផ្សារដីហុយ។

អ្នកទាំង២ មានបានចាប់ដៃជាប្តីប្រពន្ធ បានកូនប្រុស អាយុ ១ខួប ៩ខែ។ ពួកគេបានលែងលះគ្នា ដាច់ស្រេច អស់រយៈពេល ៣ខែកន្លងទៅហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណង​អាពាហ៍ពិពាហ៍របស់អ្នកទាំង២ មិនមានចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍​នោះឡើយ។

ប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ ​អតីតប្តី បានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើត​ជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿង​អតីតប្រពន្ធ មានសាហាយស្មន់ ដែលនាំឱ្យលែងលះ។ ក្រោយឈ្លោះប្រកែកសម្តីគ្នាមួយប្រាវ អតីតប្តី​ក៏បាននាំអតីតប្រពន្ធ​ ចូល​បន្ទប់ ដើម្បីនិយាយវែកញែករឿងដដែលខាងលើ។

ខណៈនោះ​ បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យ ជាអតីតប្តី ដកកាំភ្លើងខ្លី ម៉ាក K59 ភ្ជង់ទៅលើបុរសជាបង និងគំរាមអោយ​ចេញពីបន្ទប់ កុំអោយចេះដឹង រឿងប្តីប្រពន្ធរបស់ពួកគេ​។

ភ្លាមនោះ បុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេ ចេញពីបន្ទប់ ហើយរំពេច​នោះ ជន​សង្ស័យ ក៏បានបាញ់សម្លាប់​អតីតប្រពន្ធ ចំសៀតថ្កា បណ្តាលអោយស្លាប់ នៅលើគ្រែតែម្តងទៅ​។

ភ្លាមៗ ជនសង្ស័យ មិនបានរត់គេចទៅណាឡើយ ហើយ​សាច់ញាតិជនរងគ្រោះ ក៏បាន​រាយការណ៍​ជូន​​សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួន​តែម្តង​។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរ និងបន្តនីតិវិធី។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យពិនិត្យ​ទីតាំងកើតហេតុ ក៏ដូចជាសាកសួរ​។

នៅជុំវិញ​សព សមត្ថកិច្ចរកឃើញ គ្រាប់កាំទុះ ចំនួន ០៤គ្រាប់ ដោយក្នុងនោះ ផ្ទុះមួយគ្រាប់ អត់ផ្ទុះ ០៣គ្រាប់​។

ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថា គ្រាប់កាំទុះទាំង ០៤គ្រាប់នោះ ជនសង្ស័យ​បាញ់ទៅលើ​ជនរងគ្រោះទាំង ០៤គ្រាប់ ឬក៏បាញ់ខ្លួនឯងខ្លះឡើយ។

ដោយឡែក ចំពោះ​កាំភ្លើង ដែលជនសង្ស័យ បាញ់សម្លាប់អតីតប្រពន្ធ ក៏មិនទាន់មានប្រភព​បញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណានោះដែរ។

សូមបញ្ជាក់ថា យោងតាម​គណនេយ្យហ្វេសបុកផ្ទាល់ខ្លួនរបស់​អតីតប្តី ដែលមានឈ្មោះ « ជា អូន សន្តិភាព » បានបង្ហោះនៅលើបណ្តាញសង្គម មុនពេលបាញ់សម្លាប់អតីតប្រពន្ធ ដោយមាន​បង្ហោះទាំងថតវីឌីអូ​ប្រពន្ធ និងកូន នៅក្នុងបន្ទប់ ភ្ជាប់​ជាមួយនឹងខ្លឹមសារ សរសេរថា « ខ្ញុំសុំទោស​ម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើ​អញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេ​មិន​ផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យ​អ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាក​ធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំជាមួយគ្នា​​អស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និងប្រពន្ធខ្ញុំដល់ឱ្យ និងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំ​កាត់ចិត្តមិនបាន »។

ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ អតីតប្តី ក្លាយជាឃាតក ត្រូវប៉ូលិសចាប់​វ៉ៃខ្នោះ នាំទៅកាត់​ទោស។ រីឯអតីតប្រពន្ធស្លាប់ ហើយកូន​បុរសអាយុជាង ១ខួប ត្រូវកំព្រា​៕ លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ