ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី​ធ្លាក់​ចុះ​ជាមួយនឹង​ក្តី​សង្ឃឹមលើ TPP

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ភាគហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មានការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​ការ​អស់​សង្ឃឹមលើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

ប្រទេស​សិង្ហ​បុរី ៖ ភាគហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មានការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​ការ​អស់​សង្ឃឹមលើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

កិច្ចព្រមព្រៀង TPP មាន​ប្រទេស​ចូលរួម​ចំនួន​១២ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក ។ វា​មាន​គោលដៅ​ក្នុង​ការ​ចង​សហរដ្ឋអាមេរិក​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ប៉ុន្តែ​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បែរជា​រិះគន់​ដល់ TPP និង​ចុង​ក្រោយ វា​ត្រូវ​បាន​បំភ្លេច​ចោល​កាលពី​ថ្ងៃ​សុក្រ​មុន ។ សមាជិក​មក​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​សភា​និយាយ​ថា ពួក​គេ​នឹង​មិន​បន្ត​វា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឡើយ ។

អាជីវករ​ម្នាក់​និយាយ​ថា ៖ « វា​ពិតជា​មិនល្អ​ឡើយ​សម្រាប់​ប្រទេស​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម ដូច​ជា​សិង្ហ​បុរី ដែល​ត្រូវ​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​ការ​អន់​ថយ​ក្នុង​សហរដ្ឋអាមេរិក និង​ពាណិជ្ជកម្ម​ពិភពលោក » ។

ប៉ុន្តែ​ផ្លូវ​ក្រោយ​នៅ​តែ​មាន​ដូច​ជា កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់  (RCEP) ដែល​រួម​មាន​ប្រទេស​ចិន ជប៉ុន និង​ប្រទេស​ក្នុង​អាស៊ី​ទាំង​១៤​ទៀត ប៉ុន្តែ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក​ទេ ។

ភាគហ៊ុន​របស់ Singtel បាន​ធ្លាក់​ចុះ ២,៤%​ឬ​៩​សេន មក​ស្មើ​៣,៦៨​ដុល្លារ ។ ភាគហ៊ុន​របស់ Jardine Matheson បាន​ធ្លាក់​ចុះ​២,៣%​ឬ​១,៣៣​ដុល្លារ មក​ស្មើ​៥៥,៤៧​ដុល្លារ ។ ចំណែក​ភាគហ៊ុន Jardine Cycle & Carriage បាន​ធ្លាក់​ចុះ​៣,៥%​ឬ​១,៣៩​ដុល្លារ​មក​ស្មើ​៣៨,៨៦​ដុល្លារ ។

ភាគហ៊ុន​របស់ Thai Beverage បាន​ធ្លាក់​ចុះ​១,៦%​ឬ​១,៥​សេន មក​ស្មើ​៩១,៥​សេន ខណៈ​ភាគហ៊ុន CapitaLand បាន​ធ្លាក់​ចុះ​១,៦%​ឬ​៥​សេន មក​ស្មើ​៣​ដុល្លារ​ផង​ដែរ ។
ប៉ុន្តែ​ភាគហ៊ុន​របស់ Food Empire បាន​កើនឡើង​៣០%​ឬ​៩​សេន មក​ស្មើ​៣៩​សេន បន្ទាប់​ពី​ប្រកាស​ពី​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នា​ត្រីមាស​ទី​២ ចាប់ពី​៧០​ម៉ឺន​ដុល្លារ​កាលពី​ឆ្នាំ​មុន មក​ស្មើ​៥,៨​លាន​ដុល្លារ ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​អាហារ និង​ភេសជ្ជៈ​របស់​សិង្ហ​បុរី​មាន​អត្រា​ទិញ​លក់​ល្អ និង​អាច​លក់​វិញ​ក្នុង​តម្លៃ​ខ្ពស់​ថែម​ទៀត ៕