ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ចិន​បាន​បើកផ្លូវ​ពាណិជ្ជកម្ម​ថ្មី​តាម​រយៈ​កំពង់​ផែ​ប៉ា​គី​ស្ថាន

7 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ អ្នកដឹកនាំ​ធំ​ៗ​របស់​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែក​និរតី​នៃ​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ដើម្បី​បើកផ្លូវ​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​មួយ ដោយ​មើល​ការ​ចាកចេញ​របស់​នាវា​ចិន ដែល​មាន​ដឹក​ជញ្ជូន​

ប្រទេស​ប៉ា​គី​ស្ថាន ៖ អ្នកដឹកនាំ​ធំ​ៗ​របស់​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែក​និរតី​នៃ​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ដើម្បី​បើកផ្លូវ​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​មួយ ដោយ​មើល​ការ​ចាកចេញ​របស់​នាវា​ចិន ដែល​មាន​ដឹក​ជញ្ជូន​ផលិតផល​ទៅ​កាន់​មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ពី​កំពង់​ផែ Gwadar ថ្មី ។

រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ក្បួន​រថយន្ត​ដឹក​ទំនិញ​របស់​ចិន ដែល​ដឹក​ជញ្ជូន​ផលិតផល​ដើម្បី​យក​ទៅ​លក់​នៅ​បរទេស បាន​មក​ដល់​ប៉ា​គី​ស្ថាន​ដោយ​ឆ្លងកាត់​ផ្លូវ​ភ្ជាប់ Gwadar ទៅ​កាន់​ប៉ែក​ពាយ័ព្យ​នៃ​តំបន់ Xinjiang របស់​ប្រទេស​ចិន ។

លោកនាយក​រដ្ឋមន្ត្រី Nawaz Sharif ថ្លែង​ថា ៖ « ប្រទេស​ប៉ា​គី​ស្ថាន​នឹង​ផ្តល់​សន្តិសុខ​ឲ្យ​អស់ពី​លទ្ធភាព​ទៅ​ដល់​វិនិយោគិន​បរទេស ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រើប្រាស់​កំពង់​ផែ​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន​នេះ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម » ។

ខណៈ​ពលករ​មក​ពី​បរទេស​ព្រួយបារម្ភ​លើ​បញ្ហា​សន្តិសុខ កង​យោធា​របស់​ប៉ា​គី​ស្ថាន​បាន​បង្កើត​កង​ពិសេស​មួយ​សម្រាប់​យាមផ្លូវ​ពាណិជ្ជកម្ម និង​កំពង់​ផែ​ថី្ម​នេះ ដែល​មា​នទី​តាំងនៅ​ខេត្ត Baluchistan ជា​កន្លែង​មាន​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​ជិត​៥០​នាក់ ។

ការ​វាយប្រហារ​នោះ​ត្រូវ​បាន​អះអាង​ថា ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​មន្ត្រី​របស់​ប៉ា​គី​ស្ថាន​និយាយ​ថា ការ​វាយប្រហារ​នោះ​មាន​គោលដៅ​កម្ទេច​គម្រោង​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន ក្នុង​ប៉ែក​និរតី និង​ផ្នែក​ដទៃ​នៃ​ប្រទេស ។

ប្រទេស​ចិន​កំពុង​សាងសង់​បណ្តាញ​ផ្លូវ និង​វា​រី​អគ្គិសនី​នៅ​ក្រោម​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា ច្រករបៀង​សេដ្ឋកិច្ច​រវាង​ចិន និង​ប៉ា​គី​ស្ថាន ដែល​ត្រូវ​បាន​គិត​ថា នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ប្រមាណ​៤៦​ប៊ី​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ ។

ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន​បាន​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ជា​យូរណាស់​មក​ហើយ ព្រោះ​ប្រទេស​ទាំង​ពីរ​សុទ្ធតែ​មាន​កំហឹង​ទៅ​លើ​ប្រទេស​ឥណ្ឌា។ កំពង់​ផែ Gwadar មា​នទី​តាំងនៅ​លើ​សមុទ្រ​អា​រ៉ាប់ ស្ថិត​នៅ​ចន្លោះ​អាស៊ី​អាគ្នេយ៍ អាស៊ី​កណ្តាល និង​មជ្ឈិម​បូព៌ា ។

ប្រទេស​ចិន​កំពុង​ស្វែងរក​ផ្លូវ​ដ៏​ងាយស្រួល និង​គួរ​ឲ្យ​ទុកចិត្ត​មួយ​ក្នុង​ការ​ចូល​មក​កាន់​សមុទ្រ​អា​រ៉ាប់ និង​សមុទ្រ​ឥណ្ឌា ។ ប៉ុន្តែ​ក្នុង​ពេល​នេះ នាវា​របស់​ចិន​អាច​ប្រើប្រាស់​ច្រក​សមុទ្រ​ម៉ា​ឡា​កា ដែល​ជា​ផ្លូវ​តូច​មួយ​រវាង​ឧបទ្វីប​ម៉ា​ឡេ និង​ឥណ្ឌូ​ណេ​ស៊ី​បាន​ទៀត​ផង ។ ផ្លូវ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ និង​មជ្ឈិម​បូព៌ា​ផង​ដែរ ៕