ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ទណ្ឌិត​ម្នាក់​តាម​ដីកា​ក្រោយ​តុលាការ​កាត់ទោស​ជាប់គុក​៣​ឆ្នាំ​​បទ​ជួ​ញ​ដូ​រគ្រឿ.ងញៀ.ន

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទណ្ឌិត​ម្នាក់​ដែល​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់គុក​ចំនួន​០៣​ឆ្នាំ​ពី​បទ​«​ជួញដូរ​គ្រឿង​ញៀ​.​ន​» ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ទ្វារ​ខ្មៅ​(​គុក​) នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី ១០ មិថុនា ដោយ​អនុវត្ត​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន…

ខេត្តបាត់ដំបង ៖ ទណ្ឌិត​ម្នាក់​ដែល​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់គុក​ចំនួន​០៣​ឆ្នាំ​ពី​បទ​«​ជួញដូរ​គ្រឿង​ញៀ​.​ន​» ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ទ្វារ​ខ្មៅ​(​គុក​) នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី ១០ មិថុនា ដោយ​អនុវត្ត​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​» របស់​ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្តបាត់ដំបង ។

លោក សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ​ម្នាក់​នេះ ឈ្មោះ មុត ត្រា ប្រុស​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។ ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​ចាប់ខ្លួន​តាម​«​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង ឃុំខ្លួន​» លេខ​៣០៧ ត ព្រ ចុះ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២២ របស់​លោក ជា វណ្ណៈ ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្ត ក្នុង​សំណុំរឿង​«​ជួញដូរ​គ្រឿង​ញៀ​.​ន​»​។

បើ​យោង​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​» របស់​លោក ជា វណ្ណៈ ចៅក្រម​ជំនុំ​ជំ​រះ​ខាងលើ​នេះ ដែល​បាន​សរសេរ​យោង​សម្រង់​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៤២៥ ក ចុះ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២២ របស់​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ឈ្មោះ មុត ត្រា រយៈពេល​០៣​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​បាន យក​មក​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ។

សាលក្រម​ព្រហ្មទណ្ឌ​ខាងលើ​នេះ បាន​ជំ​នុះ​ជំ​រះ​ទោស​ជនជាប់ចោទ​ឈ្មោះ មុត ត្រា នេះ​កំបាំង​មុខ​ពី​បទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល កាលពី​ថ្ងៃ​ទី​០៥ កក្កដា ឆ្នាំ​២០២១ ។

លោក សេង លុ​ច បាន​បញ្ជាក់​ថា បើ​តាម​សំណុំរឿង​នេះ​ជនជាប់ចោទ​រូប​នេះ​បាន​គេចខ្លួន​ផុត​ពី​ដៃ​សមត្ថកិច្ច​នៅ​ពេល​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ពេល​នោះ​ទើបត្រូវ​ចៅក្រម​កាត់ទោស​កំបាំង​មុខ លុះ​ក្រោយមក​ក៏​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង ។ ពេល​នេះ​កម្លាំង​របស់​លោក​បាន​បញ្ជូន​ខ្លួន​ទណ្ឌិត​រូប​នេះ​ទៅ​កាន់​តុលាការ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ