ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម​ស្មើនឹង​3​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​កម្រិត​ខ្ពស់ គឺ​ស្មើនឹង​៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ការ​នាំ​ចេញ​ពោត​ស្មើនឹង​២,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​កម្រិត​ខ្ពស់ គឺ​ស្មើនឹង​៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ការ​នាំ​ចេញ​ពោត​ស្មើនឹង​២,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ។

នៅ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នេះ វៀតណាម​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ចំនួន​២៩​ម៉ឺន​តោន ស្មើនឹង​២,៣២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៥,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ក្រសួង​បាន​ឲ្យ​ដឹង ។

បច្ចុប្បន្ន ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម គឺ​តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​ការ​នាំ​ចេញ​របស់​ពិភពលោក និង​ជា​អ្នក​នាំមុខ​គេ​ផ្នែក​នាំ​ចេញ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ ផលិតផល​គ្រាប់ស្វាយចន្ទី​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​និង​តំបន់​ចំនួន​៨០ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ ។

លោក Nguyen Duc Thanh ប្រធាន​សមាគម​ស្វាយចន្ទី ឱ្យ​ដឹង​ថា ទីភ្នាក់ងារសារព័ត៌មាន VNA គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​បង្ហាញ​ថា ឧស្សាហកម្ម​គ្រាប់​ស្វាយ​ចន្ទី​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វត្ថុធាតុដើម​នាំ​ចូល ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​សម្រាប់​ដំណើរការ​នាំ​ចេញ ការ​ត្រួតពិនិត្យ​គុណ​ភាព អនាម័យ ឬ​សុវត្ថិភាព​អាហារ ។ លោក​និយាយ​ថា ៖ «​ក្នុង​អំឡុង​ឆ្នាំ​២០១៣-២០១៦ ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​របស់​វៀតណាម​បាន​កើនឡើង​ទ្វេ​ដង​។ គុណភាព​គ្រាប់ស្វាយចន្ទី​ឆៅ​នាំ​ចូល​ពី​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​មុន ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុននាំចេញ​របស់​វៀតណាម » ។

ប្រភព​ក្នុងស្រុក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វត្ថុធាតុដើម និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ផង​ដែរ ៕