ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន ឡុ​ង ទទួល​បាន​ពានរង្វាន់​អូ​ស្ការ

7 ឆ្នាំ មុន

អង្គភាព​សិល្បៈ និង​វិទ្យាសាស្ដ្រ​ភាពយន្ត​នៃ​សហរដ្ឋអាមេរិក​បាន​ប្រគល់​ពានរង្វាន់​«​អូ​ស្ការ​កិត្តិយស​» ដល់​លោក​ឈិ​ន ឡុ​ង កំពូល​តារា​ក្បាច់គុន​ហុងកុង រួម​ជាមួយ​បុគ្គល​ប្រវត្តិសាស្ត្រ​ហូ​លី​វូ​ដ​៣​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១២

អង្គភាព​សិល្បៈ និង​វិទ្យាសាស្ដ្រ​ភាពយន្ត​នៃ​សហរដ្ឋអាមេរិក​បាន​ប្រគល់​ពានរង្វាន់​«​អូ​ស្ការ​កិត្តិយស​» ដល់​លោក​ឈិ​ន ឡុ​ង កំពូល​តារា​ក្បាច់គុន​ហុងកុង រួម​ជាមួយ​បុគ្គល​ប្រវត្តិសាស្ត្រ​ហូ​លី​វូ​ដ​៣​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៦ ។

កំពូល​តារា​សម្តែង​ក្បាច់គុន​ដ៏​ល្បី​លោក​ឈិ​ន​ឡុ​ង និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់ដូចជា​ក្តី​ស្រមៃ​ក្លាយជា​ការណ៍​ពិត ក្រោយ​ពី​បម្រើ​ការ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អស់​រយៈពេល​៥៦​ឆ្នាំ​កន្លង​មក ដោយ​សម្តែង​ជាង​២០០​រឿង ទើប​ទទួល​បាន​រង្វាន់​នេះ ។ ខ្ញុំ​មិន​ធ្លាប់​នឹង​ស្រមៃ​ពី​មុន​ថា​នឹង​បាន​ទទួល​រង្វាន់​នេះ​ទេ ហើយ​ក៏​ចាំ​បាន​ថា​នៅ​ពេល​បាន​ទទួល​រង្វាន់​ផ្នែក​គ្រប់គ្រង​ការ​សម្តែង​វាយតប់​លើក​ដំបូង​ក៏​រំភើបចិត្ត ដោយ​កាលនោះ​ខ្ញុំ​មិន​បានដឹង​អ្វី​ទាក់ទិន​នឹង​ការ​សម្តែង​ភាពយន្ត​គ្រាន់តែ​ដឹង​ថា​គួរ​សម្តែង​ឈុត​ឆាក​បែប​ណា​កាលពី​២៣​ឆ្នាំ​មុន » ។

លោក​ឈិ​ន ឡុ​ង ជា​កំពូល​តារា​សម្តែង​ខាង​វាយតប់​ដ៏​មាន​ប្រជាប្រិយភាព​ពេញ​ពិភពលោក  ការ​សម្តែង​ភាគច្រើន​របស់​លោក​នៅ​ហុងកុង​ជា​ស្រុក​កំណើត ក្រោយមក​បង្កើត​កេរ្តិ៍​នៅ​ហូ​លី​វូ​ដ​តាម​រយៈ​ការ​សម្តែង​រឿង «Rumble In The Bronx» កាលពី​ឆ្នាំ​១៩៩៦ ។ បន្ទាប់​មក​លោក​ឈិ​ន ឡុ​ង សម្តែង​ភាពយន្ត​នៅ​ហូ​លី​វូ​ដ​ជា​ច្រើន​រឿង​ទៀត ដូច​ជា​រឿង «Rush Hour» និង​រឿង «Shanghai Moon » ជាដើម ។

ក្រៅពី​នេះ​លោក​ឈិ​ន ឡុ​ង ដឹកនាំ​រឿង «The Karate Kid» និង​បា​នប​ញ្ជូ​ល​សំឡេង​ក្នុង​រឿង «Kungfu Panda» ផង​ដែរ ៕