ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook នឹង​ចាត់វិធានការ​លើ​ព័ត៌មាន​មិន​ពិត

7 ឆ្នាំ មុន

លោក​Mark Zuckerberg ដែល​ជា​ម្ចាស់​គេហទំព័រ​Facebook បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ចាត់វិធានការ​ដោះស្រាយ​លើ​ព័ត៌មាន​មិន​ពិត​លើ​គេហទំព័រ​បន្ថែម​ទៀត ។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​គាត់​លើ​Facebook

លោក​Mark Zuckerberg ដែល​ជា​ម្ចាស់​គេហទំព័រ​Facebook បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ចាត់វិធានការ​ដោះស្រាយ​លើ​ព័ត៌មាន​មិន​ពិត​លើ​គេហទំព័រ​បន្ថែម​ទៀត ។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​គាត់​លើ​Facebook ហើយ​គាត់​បន្ថែម​ទៀត​ថា គាត់​សង្ឃឹមថា នឹង​ប្រកាស​ពី​វិធីសាស្ត្រ​ដោះស្រាយ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

វា​ជា​ការងារ​មួយ​ដែល​ត្រូវ​ចំណាយ​ពេលវេលា​យូរ​មាន​៩៩​ភាគរយ​នៃ​មាតិការ​ព័ត៌មាន​លើ​Facebook ត្រូវ​បាន​គេ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​មាន​ព័ត៌មាន​តិចតួច​ទេ​ដែល​មិន​ពិត ឬ​ក្លែងក្លាយ ។

លោក​បន្ត​ថា យើង​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​ក្លែងក្លាយ​លើ​Facebook ទេ គោលដៅ​របស់​យើង​គឺ​បង្ហាញ​មនុស្ស​គ្រប់​គ្នា​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​គេ ដែល​មនុស្ស​ទូទៅ​ចង់បាន​ព័ត៌មាន​ពិត​ជាក់ស្តែង ។

យើង​ធ្លាប់​បាន​ធ្វើការ​នោះ​យូរណាស់​មក​ហើយ លើ​ព័ត៌មាន​មិន​ពិត​ដោយ​បាន​ដាក់​ទង់​ស​ម្ពា​ល់​លើ​ព័ត៌មាន​មិន​ពិត និង​រឿង​ក្លែងបន្លំ ហើយ​ពេល​នេះ​យើង​នឹង​បន្តការងារ​នេះ​បន្ថែម​ទៀត មាន​ន័យ​ថា​យើង​បាន​ឈាន​ទៅ​មុន​ទៀត​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់ ហើយ​ក៏​នៅ​តែ​បន្តការងារ​នេះ​ឲ្យ​ប្រសើរ​ជាង​មុន ។

ពេល​ខ្លះ​ទិន្នន័យ​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​គេ​ចែករំលែក​ព័ត៌មានច្រើន ព័ត៌មាន​ពិត​ផង​ក៏​មាន​ដែរ ។ បច្ចុប្បន្ន​មាន​ប្រជាជន​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង​ដែល​ប្រើប្រាស់​Facebook បាន​យក​គេហទំព័រ​នេះ​ថា​ជា​ប្រភព​ព័ត៌មាន​ដំបូង​របស់​ពួក​គេ ។

សម្រាប​ព័ត៌មាន​ពិតប្រាកដ​វា​ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​បង្ហាញ​អ្នក​ប្រើប្រាស់​នូវ​ចំណងជើង ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​គិត​ថា​ចាប់អារម្មណ៍ ហើយ​យើង​អាច​ដឹង​បាន​តាម​រយៈ​ការ​បង្ហាញ​ពពុះទឹក ។ កាលពីដើម​ឆ្នាំ ក្រុមហ៊ុន​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ប្រឆាំង​លើ​Trump ។

លោក​Zuckerberg បន្ត​ថា ការ​ផ្លាស់​ប្តូរ​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​លើ​ព័ត៌មាន​មិន​ពិត ឬ​រឿង​ក្លែងក្លាយ នឹង​ត្រូវ​បាន​អនុវត្ត និង​ចាប់ផ្តើម​ធ្វើ​តែ​ម្តង ។ គាត់​បន្ត​ថា វា​ជា​បញ្ហា​មួយ​ដែល​គាត់​ជឿ​ថា យើង​ត្រូវ​អនុវត្ត​ប្រកបដោយ​ភាព​វាងវៃ ។ កន្លង​ទៅ​ក៏​មានការ​ជំទាស់​លើ​រឿង​មួយ​ចំនួន​ដែល​ការ​ពិត ជា​រឿង​ពិត តែ​បែរ​ទៅ​ជា​មាន​ទង់​សម្គាល់ថា​ជា​រឿង​ក្លែងក្លាយ ។ លោក​បន្ត​ថា ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​ថា យើង​នឹង​អាច​ស្វែងរក​ផ្លូវ​សម្រាប់​បណ្តាញ​សង្គម​របស់​យើង​ដើម្បី​ប្រាប់​ទៅ​អ្នក​ទូទៅ​ថា ព័ត៌មាន​នេះ​មាន​ប្រយោជន៍ ប៉ុន្តែ​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​បាន​ក្លាយជា​អាជ្ញាកណ្តាល​នៃ​រឿង​ពិត​របស់​យើង ៕