ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​រើស​ជើងឯក​អា​ស៊ី​អាគ្នេយ៍​នៅ​ដើមខែ​ក្រោយ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​រើស​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ដើមខែ​ក្រោយ​នេះ​ហើយ ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​រើស​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ដើមខែ​ក្រោយ​នេះ​ហើយ ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ជា​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ ធ្នូ ខាង​មុខ​នេះ​។ លោក​ថា តាម​ពិត​ព្រឹត្តិការណ៍​មួយ​នេះ​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ប៉ុន្តែ​ដោយសារ​តែ​បណ្ដា​ប្រទេស​មួយ​ចំនួន​ស្នើ​សុំ​ពន្យារពេល​ទើប​ការ​ប្រកួត​នេះ​មិន​អាច​ដំណើរការ​ទៅ​បាន​តាម​ការ​កំណត់ ។ ប្រទេស​ដែល​ត្រូវ​ចូលរួម​ប្រកួត​ពេល​នេះ មាន​កម្ពុជា (​ម្ចាស់ផ្ទះ​), សិង្ហ​បុរី​, ថៃ​, ម៉ា​ឡេ​ស៊ី​, ឡាវ​, វៀតណាម និង​ហ្វ៊ី​លី​ពី​ន ។ កម្ពុជា​បាន​ត្រៀម​កីឡាករ​ជម្រើសជាតិ​ចំនួន​១៥​រូប និង​កីឡាករ​ថ្នាល​១០​រូប​សម្រាប់​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ប្រកួត​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ព្រោះ​វា​ជា​ការ​ប្រកួត​មួយ​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​ដើម្បី​ត្រៀមខ្លួន​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង ។

លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​រូប​នេះ​បាន​បន្ត​ថា កម្ពុជា​សង្ឃឹម​យ៉ាង​ហោច​ណាស់​ដណ្ដើម​បាន​មេដាយមាស​ពី​១​ទៅ​២​គ្រឿង​ដែរ ។ ម្យ៉ាងវិញទៀត ចាប់តាំងពី​ដើមខែ​វិច្ឆិកា​កន្លង​មកនេះ កម្ពុជា​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ និង​ខិតខំ​ហ្វឹកហាត់​គ្មាន​ពេល​សម្រាក​ឡើយ​។ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម​ទាំង​អស់នោះ​មាន​តែ​វៀតណាម និង​សិង្ហ​បុរី​ទេ ដែល​ខ្លាំង​មិន​ងាយ​យកឈ្នះ​ឡើយ ។ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​លើក​នេះ​ឱ្យ​ទាល់តែ​បាន គ្រាន់តែ​មិន​ទាន់​ដឹង​ថា ច្រើន​ឬ​តិច​ប៉ុណ្ណោះ ៕