សម្រែក​រាជសីហ៍


តាម​ចំណាំបាន​កត់សម្គាល់​កន្លង​មក​…​ឱ្យ​តែ​សម្តេច​តេ​ជោ​សែន ស្រែក​វ៉ាស​ឡើង​អ្វី​ៗ​បាន​សម្រេច​ដូច​បំណង​…​គឺ​សម្រេច​បាន​លទ្ធផល​ល្អ​ស្រប​តាម​ច្បាប់​…​គ្មាន​សម្រែក​ខុសច្បាប់​ទេ !​ជាក់ស្តែង​រឿង​កាប់​ព្រៃឈើ​យ៉ាង​រង្គាល​…​យ៉ាង​អនាធិបតេយ្យ​កាលពីដើម​ឆ្នាំ​នៅ​ភូមិ​ភាព​ឦសាន​ប្រទេស​…​ក្រុមការងារ​ថ្នាក់​ជាតិ​មួយ​ចេញ​ចាត់ការ​ភ្លាម​…​

រយៈពេល​២-៣​ខែ​ប៉ុណ្ណោះ​ចាប់​ឈើ​បាន​ប្រមាណ​ជិត​១០​មឺ​ុ​ន​ម៉ែត្រគូប​…​។ ឧកញ៉ា​ឈ្មួញ​ឈើ​ទាំងឡាយ ទោះបី​មិន​ទាន់​ក្រាប​គ្រប់​គ្នា ក៏​ខ្លះ​បាន​ក្រាប​លិ​ប​ល​ដែរ​…​មន្ត្រី​មុខសញ្ញា​ទាំងឡាយ​ដែល​ធ្លាប់​កើប​ទុក​យូរ​កន្លង​មក​ក៏​បាន​ក្រាប​បន្តិច​ដែរ​…​លែង​ហ៊ាន​សី​ុ​អាធំ​ៗ​ហើយ​…​នៅ​បេះបោច​អា​ល្អិតល្អោច​សន្សំទុក​ទិញ​បុណ្យ​…​ទិញ​ប៉ុស្តិ៍​…​េ​ហ ! ហេ !

ជាក់ស្តែង​មួយទៀត​…​រឿងមន្ត្រី​មាន​អំណាច​នៅ​តំបន់​ប្រាសាទ​អង្គរ ដែល​បាន​កាប់​គ្រញូង​យក្ស​មួយ​ដើម​ថ្មី​ៗ​នេះ​…​វិះ​ស្ងាត់​ដូច​ចោរលួច​សេះ​…​វិះ​ឆ្លើយ​ដាក់​ចោរ​ស្រមោល​ដែល​គ្មាន​អ្នក​ស្គាល់​…​កំពុង​តែ​ឆ្លើយឆ្លង​គ្នា​យករួចខ្លួន​…​ទំនង​កំពុង​តែ​ពើងទ្រូង​ដាក់​គ្នា​…​ស្រាប់តែ​ផ្ទុះ​សម្រែក​រាជសីហ៍​លាន់ឮ​ឡើង ធ្វើ​ឱ្យ​រញ្ជួយ​តំបន់​អង្គរ​…​មនុស្ស​៥​នាក់ ដែល​ខ្លះ​ជា​អ្នកមាន​អំណាច​…​ខ្លះ​ជា​អ្នក​ប្រើ​កម្លាំង​…​ត្រូវ​នាំ​ឡើង​តុលាការ និង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ស្ងាត់​ទៅ​ហោង​…​។

នៅ​សង្ស័យ​ទៀត​…​ឈើប្រណីត​ដ៏​កម្រ​មាន​តម្លៃ​មហាសាល​យក​ទៅ​ទុក​ក្នុង​វត្ត​…​យកទៅ​ប្រគេន​…​សង្ស័យ​ថ្ងៃ​យប់ណាមួយ​មាន​ខ្មោច​តាម​លង​នាំរឿង​ខ្វល់​ទៀត​មិន​ខាន​…​។

ណ្ហើយ​អីចឹង​ទៅ​ចុះ​…នេះ​ចេះ​មាន​សម្រែក​«​រាជសីហ៍​»…​ប្រសិនបើ​គ្មាន​ទេ​…​អ្វី​ៗ​ចប់​ទៅ​ហោង​…
ឱ ! ច្បាប់​ស្រុក​យើង​អើយ​…​ពេល​ខ្លះ​ច្បាប់​នៅ​សម្ងំ​តែ​ក្នុង​ក្រដាស​ហើយ​មើលទៅ (​?​)
           អា​ឡេវ

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ