ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma នឹង​ឱ្យ​​ក្មេង​ប្រុសម្នាក់​មុខស្រដៀង​​លោក ​​រៀន​​ចប់​​​​​មហា​វិទ្យា​ល័យ

7 ឆ្នាំ មុន

ចិន​ ៖ Fan Xiaoqin ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ដែល​មានមុខមាត់​ស្រ​ដៀង​ទៅ​នឹង​មហាសេដ្ឋី​ចិន Jack Ma ត្រូវ​បាន​មហាជន​នៅ​លើ​បណ្តាញ​​សង្គម​បង្ហោះ​រូបថត ដើម្បីឱ្យ​លោក​មហាសេដ្ឋី Jack Ma បាន​ឃើញ​ ។

ចិន​ ៖ Fan Xiaoqin ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ដែល​មានមុខមាត់​ស្រ​ដៀង​ទៅ​នឹង​មហាសេដ្ឋី​ចិន Jack Ma ត្រូវ​បាន​មហាជន​នៅ​លើ​បណ្តាញ​​សង្គម​បង្ហោះ​រូបថត ដើម្បីឱ្យ​លោក​មហាសេដ្ឋី Jack Ma បាន​ឃើញ​ ។

​ជាការពិត ក្មេង​ប្រុស​ម្នាក់​​នោះ​​ពិតជា​ស្រ​ដៀង​ទៅ​នឹង​លោក Jack Ma ណាស់​ ។ នៅ​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​អា​លី​​បា​បា​បាន​ឃើញ​​ភ្លាម លោក​ស្មាន​តែ​អ្នក​ផ្ទះ​​របស់​លោក យក​រូប​លោក​ កាលពី​នៅ​តូច​មក​បង្ហោះ​ ។

កុមា​រាឈ្មោះ Fan រស់នៅ​ក្នុង​ភាព​ក្រីក្រ​លំបាក​យ៉ាង​ខ្លាំង​ ។ ម្តាយ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ បាន​ធ្លាក់ខ្លួន​ឈឺ ខណៈ​ពេល​ដែល​ឪពុក​កំបុត​ជើង​ម្ខាង ហើយ​លោកយាយ​ ក៏​មានជំងឺ​សរសៃប្រសាទ​ទៀតផង ​។

មហាសេដ្ឋី​ ដែល​ជា​ម្ចាស់​វ៉េប​សាយ​លក់ទំនិញ​ធំ​ជាងគេ​នៅ​ប្រទេស​ចិនបាន​ប្រកាស​ថា លោក​នឹង​ផ្តល់​ថវិកា​ជួយ​ដល់កុមា​រា Fan ឱ្យរៀន​ដល់​ចប់​ថ្នាក់​ មហាវិទ្យាល័យ ​។ តោះ​នាំគ្នា​​មើលទៅ​​​ថា​ស្រ​ដៀង​គ្នា​ដែរ​ឬ​អត់?