ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​ទិញ Jetpack សម្រាប់​ខ្លួនឯង​នៅ​ឆ្នាំ​2017

7 ឆ្នាំ មុន

យាន​ហោះហើរ​ស្ពាយ​លើ​ស្មា ឬ​គេ​ហៅ​ថា JetPack ជា​ភាសា​អង់គ្លេស​របស់​ក្រុមហ៊ុន JetPack Aviation ដែល​ធ្លាប់​ហោះហើរ​នៅ​ជុំវិញ​រូបសំណាក់​សេរីភាព​នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ឆ្នាំ​មុន នឹង​ត្រូវ​បាន​គេ​ចាប់ផ្តើម​ដាក់​

យាន​ហោះហើរ​ស្ពាយ​លើ​ស្មា ឬ​គេ​ហៅ​ថា JetPack ជា​ភាសា​អង់គ្លេស​របស់​ក្រុមហ៊ុន  JetPack Aviation ដែល​ធ្លាប់​ហោះហើរ​នៅ​ជុំវិញ​រូបសំណាក់​សេរីភាព​នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ឆ្នាំ​មុន នឹង​ត្រូវ​បាន​គេ​ចាប់ផ្តើម​ដាក់​លក់​នៅ​ខែមេសា ឬ​ខែឧសភា ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​សារព័ត៌មាន New Atlas ។

យាន​ហោះហើរ​ស្ពាយ​លើ​ស្មា​នោះ​ជា ម៉ូ​ដែល JB-10 ដែល​មាន​ម៉ាស៊ីន​ចំនួន​ពីរ ហើយ​មាន​កម្លាំង​៧​ភាគរយ​ធៀប​នឹង​ម៉ូ​ដែល​ចាស់ JB-9 ។ សម្រាប់​ម៉ូ​ដែល​ចាស់ JB-9 អាច​នាំ​អ្នក​ហោះ ឡើង​កម្ពស់​៣០៥​ម៉ែត្រ​ពី​ដី​សម្រាប់​រយៈពេល​១០​នាទី​មុន​ពេល​ត្រូវ​ចាក់​សាំង​ជា​ថ្មី ។

បើ​ទោះជា​ពេល​នេះ​មិន​ទាន់​មាន​តារាង​តម្លៃ​យាន​ហោះហើរ​ស្ពាយ​លើ​ស្មា​តែ​ត្រូវ​អ្នកជំនាញ​បច្ចេកវិទ្យា​មួយ​ចំនួន​បាន​កំណត់​តម្លៃ​សម្រាប់​អ្នកទិញ​ថា​ប្រហែល​២៥០០០០​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សារព័ត៌មាន Daily Mail ។

JetPack Aviation មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​ទេ​ដែល​បាន​ដាក់​លក់​យាន​ហោះហើរ ស្ពាយ​លើ​ស្មា​ក្រុមហ៊ុន Martin Aircraft របស់​ប្រទេស​ណូ​វែ​ល​ហ្ស៊េ​ឡង់ បាន​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​តម្លៃ​២០០០០០​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧​ដែរ ។ វា​មាន​សមត្ថភាព​លើក​ទម្ងន់​បាន​ប្រហែល ១៥៨Kg ហើយ​ហោះ​ក្នុង​ល្បឿន​ប្រហែល ៩៦km/h មាន​ន័យ​ថា​វា​អាច​លើកមនុស្ស​ម្នាក់​ឲ្យ​ហោះ​ជាមួយ​វា​ដោយ​ងាយស្រួល ។

លោក Nelson Tyler ប្រធាន​ក្រុមហ៊ុន JetPack Aviation បាន​និយាយ​ថា ខ្លួន​នឹង​លក់ យាន​ហោះហើរ​ស្ពាយ​ស្មា​ជា​សាធារណៈ ហើយ​សង្ឃឹមថា​មនុស្ស​គ្រប់​គ្នា និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ដែល​មាន​យាន​ហោះហើរ​ផ្ទាល់ខ្លួន ។ ក្រៅពី​ការ​ប្រកាស​លក់ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ផលិត​ឧបករណ៍​លើក​របស់​ធ្ងន់​ពិសេស​ជាមួយ​កងទ័ពអាកាស​អា​មេ​រិ​ក ។

លោក David Mayman​ដែល​ជា​អ្នកបើកបរ​យាន​ហោះហើរ​ស្ពាយ​ស្មា​ក្នុង​ពេល​បង្ហាញ​ផលិតផល​ថ្មី និង​ធ្លាប់​បើកបរ​សាកល្បង​កន្លង​ទៅ​បាន​និយាយ​ថា នៅ​ពេល​អ្នក​បាន​ជិះ​វា​អ្នក នឹង​ទទួល​អារម្មណ៍​ពី​សេរីភាព​ឥត​ព្រំដែន ។ ការ​កកស្ទះ​ចរាចរណ៍​រាល់​ថ្ងៃនេះ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់​ចំពោះ​យាន​ប្រភេទ​ថ្មី​នេះ តែ​បញ្ហា​តម្លៃ​ជា​បញ្ហា​ចោទ​ទៅ​វិញ៕