ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេង​មិន​គ្រប់គ្រាន់​បង្ក​ការ​កើត​ជំងឺ​ទឹកនោមផ្អែម

7 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការ​គេង​យប់​មិន​បាន​គ្រប់គ្រាន់ អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

អ្នក​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ ទំនងជា​ទទួលទាន​ជាតិ​កាហ្វេ​អីុន

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការ​គេង​យប់​មិន​បាន​គ្រប់គ្រាន់ អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

អ្នក​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ ទំនងជា​ទទួលទាន​ជាតិ​កាហ្វេ​អីុន និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​ជាង​អ្នក​ដែល​គេង​បាន​គ្រប់គ្រាន់ ។ ខណៈ​ដែល​អ្នក​គេង​បាន​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​យប់ ទទួលទាន​ភេសជ្ជៈ​ទាំងនោះ​ច្រើន​ជាង​អ្នក​ដែល​គេង​បាន​ប្រាំបី​ម៉ោង ។

លទ្ធផល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​មានការ​យល់​ច្រឡំ​ថា តើ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ទទួលខុសត្រូវ​ចំពោះ​ការ​រំខាន​ដល់​ការ​គេង ឬ​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​បង្កើន​បរិមាណ​ក្នុង​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ​កាលី​ហ្វ​ញ៉ា ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បាន​និយាយ​ថា ការ​សិក្សា​ពី​មុន​បាន​បង្ហាញ​ថា វា​អាច​មក​ពី​ការ​រួម​បញ្ចូល​នៃ​បញ្ហា​ទាំង​ពីរ​នេះ ។

លោក​សាស្ត្រាចារ្យ Prather អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ទទួលទានដំណេក​តិច​ពេក និង​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ពេក មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​អវិជ្ជមាន​នៃ​ការ​រំលាយ​អាហារ រួម​ទាំង​ជំងឺ​ធាត់ ។

ការ​ស្រាវជ្រាវ​ដទៃ​ទៀត​បាន​បង្ហាញ​ថា កុមារ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ បណ្តាល​មក​ពី​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុងអំឡុងពេល​ថ្ងៃ ។

លោក​សាស្ត្រាចារ្យ Prather បាន​បន្ថែម​ថា ការ​សិក្សា​ពី​មុន​ក៏​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​នឹង​បង្កើន​ភាព​ឃ្លាន​ជា​ពិសេស​ការ​ឃ្លាន​អាហារ​ដែល​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ច្រើន ៕