ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ផង! ស្រែកផង! ឡើងលើដំបូលផ្ទះគេ ធ្លាក់ចុះ​ដោត​ចំរឹងដែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​​ឡើង​លើ​ដំបូលផ្ទះ​គេ រួចក៏​ធ្លាក់​ចុះ​មក​ជុង​ជាមួយ​នឹង​ចំរឹង​​ដែក​ដោត​​ស្លា.ប់​យ៉ាង​អាណោចអាធ័មបំផុត​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៦ ​ស្ថិត​ត្រង់​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​​ឡើង​លើ​ដំបូលផ្ទះ​គេ រួចក៏​ធ្លាក់​ចុះ​មក​ជុង​ជាមួយ​នឹង​ចំរឹង​​ដែក​ដោត​​ស្លាប់​យ៉ាង​អាណោចអាធ័មបំផុត​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៦ ​ស្ថិត​ត្រង់​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ទោះបីជា​យ៉ាងណា យុវជន​ដែល​ស្លាប់មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ដោយ​ត្រូវ​គេ​សង្ស័យ​ថា អាច​ជា​មនុស្ស​បែក​ថ្នាំ ។

ប្រភព​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​លើ​សាកសពឃើញ​ថា ជន​រង​គ្រោះ​គឺ​មាន​ស្នាម​​ឆក់​​ខ្សែភ្លើងរបួសលើដៃធ្ងន់ ដែល​សង្ស័យ​ថា អាច​ឆក់​​នៅ​លើដំបូល​ផ្ទះ​គេ​នោះ ទើ​បណ្តាល​ឱ្យ​រមៀល​ធ្លាក់​ចុះ​មក​ ក៏​ដោត​ជាមួយ​ចំរឹង​ដែក​តែ​ម្តង ។

បើ​តាម​សាក្សី​ឱ្យ​ដឹង​ទៀត​ថា មុន​ដំបូង​ឃើញ​ជន​រង​គ្រោះ​ រត់​មក​ពី​ទិស​ខាងកើត​មក​លិច ហើយក៏​រត់ឡើង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ផ្លោះ​ពី​មួយ​ ទៅ​មួយ និង​ឮ​ស្រែ​កថា មាន​គេ​ដេញ​តាម​ពីក្រោយ​ខ្លួន ។ ប៉ុន្តែ​គេ​គ្រប់​គ្នារកមើល ​គឺ​គ្មាន​អ្នក​ណា​ម្នាក់​ដេញ​តាម​ជន​​នោះ​ទេ ទើបត្រូវ​សង្ស័យ​ថា ជន​នេះ​អាច​បែក​ថ្នាំ​ ទើប​រវើរវាយ​បែប​នេះ ។