ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សន្សំ​ប្រាក់​ងាយ​ៗ​ដើម្បី​សម្រេច​គោលដៅ

7 ឆ្នាំ មុន

គោលដៅ គឺ​ចង្អុលបង្ហាញ​ឱ្យ​ឃើញ​ថា នឹង​សន្សំ​ប្រាក់​ទាំងនេះ​សម្រាប់​ធ្វើ​អ្វី ? មនុស្ស​ខ្លះ​ត្រូវការ​មានផ្ទះ​តាម​សុបិន និង​ខ្លះ​ទៀត​មានផ្ទះ​ហើយ ប៉ុន្តែ​ត្រូវការ​ប្រាក់​ដើម្បី​តុបតែង​ផ្ទះ​ឱ្យ​ស្អាត​ថែម​ទៀត ឬ​សូ​ម្បី​តែ​ការ​ទិញ​គ្រឿងសង្ហារិម​ដាក់​ផ្ទះ

គោលដៅ គឺ​ចង្អុលបង្ហាញ​ឱ្យ​ឃើញ​ថា នឹង​សន្សំ​ប្រាក់​ទាំងនេះ​សម្រាប់​ធ្វើ​អ្វី ? មនុស្ស​ខ្លះ​ត្រូវការ​មានផ្ទះ​តាម​សុបិន និង​ខ្លះ​ទៀត​មានផ្ទះ​ហើយ ប៉ុន្តែ​ត្រូវការ​ប្រាក់​ដើម្បី​តុបតែង​ផ្ទះ​ឱ្យ​ស្អាត​ថែម​ទៀត ឬ​សូ​ម្បី​តែ​ការ​ទិញ​គ្រឿងសង្ហារិម​ដាក់​ផ្ទះ សុទ្ធសឹងតែ​ត្រូវ​ចាយប្រាក់​លើស​ពី​ការ​ចាយវាយ​ជា​ប្រចាំ ។ យើង​សូម​ណែនាំ​៦​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​ឱ្យ​អ្នក​សន្សំ​ប្រាក់​បាន​ងាយ​ឡើង​សម្រាប់​យក​ទៅ​វិនិយោគ​តាម​គោលដៅ​ដែល​ត្រូវការ ។

១-​កំណត់​គោលដៅ ៖
នៅ​ពេល​ណា​ក៏​ដោយ​ដែល​ចាំបាច់​ត្រូវ​សន្សំ​ប្រាក់​ពី​ការ​ចាយវាយ​ទូទៅ វា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា ការ​សន្សំ​ប្រាក់​ក្នុង​ចំនួន​នេះ​សម្រាប់​គោលដៅ​អ្វី ។ ការ​កំណត់​គោលដៅ​ចុង​ក្រោយ​ដែល​ច្បាស់លាស់ នឹង​ជួយ​ឱ្យ​អ្នក​មានការ​តាំងចិត្ត​ក្នុង​ការ​សន្សំ​ច្រើន​ឡើង​បាន ។

២-​បែងចែក​ថវិកា ៖
ការ​បែងចែក​ថវិកា ជា​រឿង​ដំបូង​ដែល​តែង​គិតដល់ ពេល​ដែល​ត្រូវការ​សន្សំ​ប្រាក់​សម្រាប់​គោលដៅ​អ្វី​ម្យ៉ាង គឺ​បដិសេធ​មិន​បាន​ថា ការ​តាំងចិត្ត​ក្នុង​ការ​បែងចែក​ថវិកា​គឺ​សំខាន់ ព្រោះ​ជា​ញឹកញាប់​ការ​ដាក់​ផែនការ​ប្រាក់​រយៈពេល​វែង​ប្រចាំឆ្នាំ ចុងបញ្ចប់ ក៏​មិន​អាច​ធ្វើ​បាន​ផល ។

ប៉ុន្តែ​សម្រាប់​ការ​ដាក់​ផែនការ​ប្រាក់​រយៈពេល​ខ្លី ដូច​ជា​ប្រចាំខែ ឬ​តាម​លក្ខណៈ​ការ​ចាយវាយ វា​អាច​ជួយ​ឱ្យ​អ្នក​កែតម្រូវ​ថវិកា​បាន​យ៉ាង​សម​ស្រប និង​ងាយស្រួល​ជាង​ពេល​ដែល​ត្រូវការ​ចាយវាយ​ច្រើន ឬ​តិច​ជាង​ពេល​ធម្មតា ។

៣-​លះបង់​ការ​ចំណាយ​លើស ៖
សាកល្បង​ប៉ាន់ស្មាន​តួលេខ​មើល​ថា ការ​ចំណាយ​លើស​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ច្រើន​តិច​ប៉ុនណា ។ កាហ្វេ​ដែល​មាន​តម្លៃ​ថ្លៃ ទោះបីជា​ការ​ចំណាយ​ម្តង​ៗ​មិន​ច្រើន​ក្តី ប៉ុន្តែ​បើ​យក​មក​រួម​បញ្ចូល​គ្នា វា​នឹង​ក្លាយជា​តួលេខ​ខ្ពស់ ដូច​ជា កាហ្វេ​១​កែវ​តម្លៃ​១០០​បាត​ក្នុង​១​ថ្ងៃ នឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​កើនឡើង​៧០០​បាត​ក្នុង​១​ស​ប្តា​ហ៍ ឬ​២.៨០០​បាត​ក្នុង​១​ខែ​ជាដើម។ វា​នឹង​ល្អ​ជាង​នេះ បើ​អ្នក​ប្តូរ​ការ​ចំណាយ​លើស​ទៅ​ជា​ប្រាក់​សន្សំ​ដើម្បី​សម្រេច​គោលដៅ​ដែល​កំណត់ ។

៤-​ផ្ញើ​ប្រាក់​នៅ​ធនាគារ និង​គ្រួសារ ៖
ប្រាប់​ទៅ​ក្រុម​គ្រួសារ មិត្តភក្តិ ឬ​អ្នក​ជិត​ស្និទ្ធ​ឱ្យ​ដឹង​ថា អ្នក​កំពុង​តែ​សន្សំ​ប្រាក់ ។ ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​គ្រួសារ ជម្រើស​ដែល​ជួយ​ឱ្យ​អ្នក​អាច​សន្សំ​ប្រាក់​នោះ គឺ​ប្រញាប់​ផ្ញើ​ប្រាក់​សន្សំ​របស់​អ្នក​ជាមួយ​សមាជិកគ្រួសារ​ដែល​ទុកចិត្ត ឬ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ វា​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា មុន​ពេល​អ្នក​មិន​អាច​រង់ចាំ​បាន ហើយ​ដក​ប្រាក់​សន្សំ​ទាំងនោះ​ទៅ​ចាយវាយ ។

៥-​ផ្លាស់​ប្តូរ​សេវាកម្ម​ធនាគារ ៖
ធ្លាប់​តាមដាន​ស្ថានការណ៍​ប្រាក់​ក្នុង​ធនាគារ​របស់​ខ្លួន​ឬ​អត់ ? មិន​ចាំបាច់​ប្លែក​ចិត្ត​ទេ បើសិនជា​ចម្លើយ​តប​នោះ​គឺ «​អត់​» ប៉ុន្តែ​ទោះជា​យ៉ាងណា រឿង​នេះ​នឹង​ជួយ​ឱ្យ​ជួប​នូវ​លក្ខខណ្ឌ​ល្អ​ៗ​ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ ឬ​បន្ថែម​ចំណូល​ដោយ​ទទួល​ការ​ប្រាក់​ពី​ប្រាក់​បញ្ញើ ។

ការ​ផ្លាស់​ប្តូរ​សេវាកម្ម​ធនាគារ រួម​ទាំង​ប្រូ​ម៉ូ​សិន​ផ្សេង​ៗ​ដូច​ជា សេវាកម្ម​ថ្មី​របស់​ធនាគារ​, ការ​ប្តូរ​ទៅ​ធនាគារ​ថ្មី​ដែល​មានការ​ចំណាយ​តិច​ជាង និង​ការ​ផ្ញើ​ប្រាក់​តាម​ប្រូ​ម៉ូ​សិន​ដែល​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ជាដើម ដែល​ទាំង​អស់នេះ​នឹង​ជួយ​ឱ្យ​អ្នកមាន​ប្រាក់​សន្សំ​ច្រើន​ឡើង និង​ឆាប់រហ័ស ។

៦-​ស្ម័គ្រ​ជា​សមាជិក VIP ៖
ហាង​ទំនិញ​មួយ​ចំនួន​តែង​បង្កើត Brand និង​ផ្តល់​សិទ្ធិ​ពិសេស​ដល់​អតិថិជន​របស់​ខ្លួន​ដូច​ជា ប័ណ្ណសមាជិក ឬ​ប័ណ្ណ VIP សម្រាប់​បញ្ចុះតម្លៃ​ទំនិញ ឬ​សេវាកម្ម  ។ លើស​ពី​នេះ​ទៀត នៅ​ទទួល​បាន​សិទ្ធិ​ពិសេស​តាម​រដូវ​កាល​ទៀត​ផង​។ ការ​សន្សំ​ពី​តូច​ៗ​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ទាំងនេះ នឹង​ជួយ​ឱ្យ​អ្នក​អាច​សន្សំ​ប្រាក់​កើនឡើង​ដោយ​ស្មាន​មិន​ដល់ ៕