ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ឡូ​រ៉ា ម៉​ម សម្ពោធ​បទ​ចម្រៀង​ថ្មី​ស្តី​ពី​ខ្សែជីវិត​ផ្ទាល់ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​ធី​ខេ​លេ​ជេន​ទួល​គោក ក្រុមការងារ I Am Original​បាន​រៀបចំ​កម្មវិធី​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង Visual Album« AWAKEN»​របស់​កញ្ញា​ឡូ​រ៉ា ម៉​ម​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត​ធី​ខេ​លេ​ជេន​ទួល​គោក ក្រុមការងារ I Am Original​បាន​រៀបចំ​កម្មវិធី​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង Visual Album« AWAKEN»​របស់​កញ្ញា​ឡូ​រ៉ា ម៉​ម​ដែល​ជា​កំណត់​ត្រា​រៀបរាប់​អំពី​ខ្សែជីវិត​របស់​នាង និង​អ្វី​ដែល​នាង​បាន​រក​ឃើញ​អំពី​ជីវិត​របស់​ខ្លួន​រស់នៅ​កម្ពុជា​រយៈពេល​២​ឆ្នាំ ។

បទ​ភ្លេង​អាល់​ប៊ុ​ម​«A WAKEN» បាន​រៀបរាប់​អំពី​ការ​តស៊ូ​លំបាក និង​សុបិន​អាក្រក់​នានា​ដែល​បាន​ជួ​ប្រទះ ។ បាន​រៀបរាប់​អំពី​ការ​រស់​ឡើង​វិញ និង​ថាមពល​នៃ​ការ​ទាមទារ​ដែល​មាន​វត្តមាន​ឡើង​វិញ ។ អាល់​ប៊ុ​ម​នេះ​កញ្ញា​ឡូ​រ៉ា ម៉​ម ធ្វើការ​ជាមួយ​យុវ​វ​ជន​កម្ពុជា​ដែល​ប្រកបដោយ​សមត្ថភាព​ក្នុង​គម្រោង​ភាពយន្ត​ដែល​ជា​ការ​សម្លឹង​ឃើញ​របស់​នាង​អំពី​រូបភាព​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នាង​តែងតែ​ស្រមៃ​ថា​នឹង​ចង់​សម្រេច​ឲ្យ​បាន​តាំងពី​នាង​រស់នៅ​អា​មេ​រិ​កមក​ម្ល៉េះ ។ លើស​ពី​នេះ​ទៅ​ទៀត​អាល់​ប៊ុ​ម​ចម្រៀង​របស់​កញ្ញា​ឡូ​រ៉ា ម៉​ម បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​តន្ត្រី​របស់​កម្ពុជា ស្រប​ពេល​ទៅ​នឹង​ការ​ងើបឡើង​វិញ​នូវ​វិស័យ​នេះ និង​ធ្វើ​ឲ្យ​នាង​យល់​កាន់តែ​ច្បាស់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ខ្លួន​នាង​នឹង​ប្រជាជន​កម្ពុជា​តាម​រយៈ​សិល្បៈ​តន្ត្រី ។ ភាព​ខុស​ប្លែក​ពី​អាល់​ប៊ុ​ម​តន្ត្រី ផ្សេង​ៗ​ត្រូវ​បាន​បង្កើត​ឡើងជា​ទម្រង់​ចម្រៀង​សិល្បៈ​ចម្រុះ​ដែល​ច្រៀង​រៀបរាប់​ពី​ភាព​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បង្ហាញ​ជា​ចម្រៀង​សហ​សម័យ​ជាដើម ។

សម្រាប់​កម្មវិធី​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង​នេះ មាន​សន្និសីទកាសែត ការ​ជួបជុំ និង​ថតរូប​រវាង​អ្នកគាំទ្រ និង​សិល្បករ ការ​ចាក់​បញ្ចាំង​ពី​អាល់​ប៊ុ​ម​ចម្រៀង​នេះ និង​មានការ​ចែក​ជូន​កាដូ​ដល់​អ្នកចូលរួម ៕